អនាគត ជានាយករដ្ឋមន្ត្រី របស់លោក Pita Limjaroenrat នឹងពឹងផ្អែកលើគណៈកម្មាធិការរៀបចំការបោះឆ្នោត និងតុលាការធម្មនុញ្ញ
ថៃ ៖ ឧបនាយករដ្ឋមន្រ្ដីម្នាក់របស់ថៃ បាននិយាយថា អនាគតនយោបាយ ជានាយករដ្ឋមន្ត្រី របស់លោក Pita Limjaroenrat នឹងពឹងផ្អែកលើគណៈកម្មាធិការរៀបចំការបោះឆ្នោត និងតុលាការធម្មនុញ្ញ ក្រោមការចោទប្រកាន់ថា លោកកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយ។
នេះយោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ លោក Wissanu Krea-ngam បាននិយាយថា វានៅតែមិនច្បាស់ថាតើ EC ឬតុលាការនឹងធ្វើការសម្រេចចិត្តរបស់ពួកគេ មុនពេលសភាកោះប្រជុំដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់។ លោក Wissanu គឺជាអ្នកជំនាញផ្នែកច្បាប់របស់រដ្ឋាភិបាលដែលជិតផុតអាណត្តិ។
លោក Pita គឺជាបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់របស់គណបក្ស Move Forward ដែលបានឈ្នះចំនួនច្រើនជាងគេ ឬ ១៥១អាសនៈ ក្នុងចំណោម ៥០០ អាសនៈ។ តាមទម្លាប់ លោក Pita អាចបង្កើតរដ្ឋាភិបាលចម្រុះដោយស្របច្បាប់ និងប្រកួតប្រជ...








