ក្រុមការងារគណៈចលនាកម្មករ-កម្មការិនីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីនៅរោងចក្រកាត់ដេរចំនួន ០៦ឃុំ របស់ស្រុកពញាឮ
កណ្តាល៖ ក្រុមការងារគណៈចលនាកម្មករ-កម្មការិនីស្រុកពញាឮ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ បានអញ្ជើញជួបសំណេះ សំណាលជាមួយបងប្អូនកម្មករ-កម្មការិនី បម្រើការងារនៅរោងចក្រកាត់ដេរក្នុងឃុំចំនួន ០៦ របស់ស្រុកពញាឮ ប្រមាណ ៨ ពាន់នាក់ នាបរិវេណវត្តកែវមូលី និងវត្តអរិយស្សប ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៣។
មានមតិសំណេះសំណាលនាឱកាសនេះ តំណាងលោករដ្ឋមន្រ្តី បានលើកឡើងថា ការជួបជុំគ្នានេះ គឺធ្វើឡើងដើម្បីបង្កឱកាសជួបជុំគ្នា ស្វែងយល់អំពីបញ្ហាប្រឈមមួយចំនួនដែលបានកើតឡើងនាពេលបច្ចុប្បន្ន និងការជួបប្រាស្រ័យទាក់ទងសួរសុខទុក្ខគ្នាទៅវិញទៅមក ក្នុងន័យបង្កើននូវភាពស្និទ្ធស្នាល ឲ្យកាន់តែស៊ីជម្រៅមួយកម្រិតថែមទៀតរវាងក្រុមការងារ និងបងប្អូនកម្មករ-កម្មការិនី ដែល កិច្ច ការ ទាំង នេះ ក្រុម ក...








