មន្រ្តីចុះចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong Istana ពណ៍ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី ពាក់ស្លាកលេខភ្នំពេញ២H-៥៤០៣ ដឹកសាច់សត្វជញ្ជូនសត្វ អត់ច្បាប់
ប៉ៃលិន៖ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីវេលាម៉ោង១៩ និង០២នាទី នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះបាន ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តប៉ៃលិន និងកំលាំងកងរាជអាវុធហត្ថស្រុកសាលាក្រៅចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong Istana ពណ៍ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី ពាក់ស្លាកលេខភ្នំពេញ២H-៥៤០៣ ដឹកសាច់សត្វមាន់បោចហើយចំនួន២៨ថង់ស្មើនឹង២៨០ក្បាល(សត្វមាន់ពិឃាតរួច) និងកូនជ្រូកកណ្តុររស់ចំនួន៤៣ស្រកាស្មើនឹង២១៥ក្បាល ដោយនាំចូលពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា តាមច្រកអន្តរជាតិព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បម្រុងនឹងយកទៅចែកចាយនៅក្នុងស្រុកសាលាក្រៅផ្ទាល់តែម្ដង (តាមការឆ្លើយបញ្ជាក់ពីម្ចាស់) ដោយគ្មានលិខិតអនុញ្ញ...








