ទីបំផុត លោកចៅក្រមសុវណ្ណរ័ត្ន បានសម្រេចទម្លាក់ចោល បទប្រកាន់ទាំងអស់ប្រឆាំងជនជាប់ចោទឈ្មោះ ឌួង ងៀប ហើយ
ភ្នំពេញ ៖ លោកចៅក្រម ស៊ិន សុវណ្ណរ័ត្ន ជាប្រធានចៅក្រមប្រឹក្សា ជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៤ ខែ តុលាឆ្នាំ ឆ្នាំ ២០២២ បានប្រកាសសាលក្រម កំបាំងមុខ លើសំណុំរឿងក្តីព្រហ្មទណ្ឌរបស់ លោកឧកញ៉ា ឌួង ងៀប ជាប់ពាក់ព័ន្ធនឹង បទល្មើសក្លែងឯកសារ ឆបោក និង ចេញស្អែកស្អុយ ប្រព្រឹត្តនៅចន្លោះឆ្នាំ ២០១៨ និង ២០២០។
លោកចៅក្រមសុវណ្ណរ័ត្ន បានសម្រេចទម្លាក់ចោល បទប្រកាន់ទាំងអស់ប្រឆាំងជនជាប់ចោទឈ្មោះ ឌួង ងៀប ដោយមានតែ គាត់ មិនមានពិរុទ្ធភាព ដូចការចោទប្រកាន់រូបគាត់ ខាងលើ។
គួររំលឹកថា លោកឧកញ៉ាឌួង ងៀប គឺជាអតីត មន្ត្រីនគរបាលជាន់ខ្ពស់ ដែល មានឋានន្តរស័ក្តិ ជា ឧត្តមសេនីយ៍ផ្កាយ៣ និង ក៏ជាអ្នកវិនិយោគទុន ល្បីឈ្មោះម្នាក់ ផ្នែកអចលនទ្រព្យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
យោងតាមឯកសាររបស់តុលាការ បានឱ្យដឹងថា: លោកឧកញ៉ា ឌួង ងៀប ត្រូវបានចាប់ និង ឃុំ ខ្លួន ជាបណ្តោះ អាសន្ន នៅក្នុងពន្ធនាគារពន្ធនាគារប៉េហ្ស៊ី (PJ) កាលពី...
