សាស្រ្តាចារ្យបណ្ឌិត សាបូ អូសាណូ«ស្វាគមន៍ សិស្ស និស្សិតដែលទើបតែប្រលងបាក់ថ្មីៗដើម្បីចូលរៀននៅសាកលវិទ្យាល័យអន្តរជាតិIU សំរាប់ឆ្នាំសិក្សា២០២២-២០២៣»
ភ្នំពេញ៖ លោកសាស្រ្តាចារ្យបណ្ឌិត សាបូ អូសាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិIU នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ២០២២ បានជួបសំណេះសំណាលជសមួយប្អូនៗ និស្សិតប្រមាណ៤០០នាក់ដែលកំពុងរៀនលើវិស័យសុខាភិបាល ហើយ សាកលវិទ្យាធិការ បានស្វាគមន៍ សិស្ស និស្សិតដែលទើបតែប្រលងបាក់ថ្មីៗដើម្បីចូលរៀន នៅសាកលវិទ្យាល័យអន្តរជាតិIU សំរាប់ឆ្នាំសិក្សា២០២២-២០២៣ ដែលនឹងបើកបវេសនកាល ចូលរៀននៅថ្ងៃទី ០៩ មករា ២០២២ខាងមុខនេះ។
យោងតាម លោក សាម៉ន បណ្ឌិត សាកលវិទ្យាធិការរង បានបញ្ជាក់ថា ឥឡូវនេះសាកលវិទ្យាល័យអន្តរជាតិក៏បានស្វាគមន៏ទាំងសិស្សដែលប្រលងធ្លាក់ និងសិស្សដែលបានប្រលងជាប់គ្រប់និទ្ទេសទាំងអស់សូមអញ្ជើញមកកាន់សាកលវិទ្យាល័យអន្តរជាតិចាប់ពីថ្ងៃនេះតទៅ។ លោកបានបន្ថែមថា«ដើម្បីមកដាក់ពាក្យចូលរៀន រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ័ ដល់ថ្ងៃអាទិត្យ នៅគ្រប់សាខាទាំង៤នៅតាមខេត្ត និងទីតាំងចំនួន៣ទៀតនៅក្នុងរាជធានីភ្នំពេញរួមមានទីតាំងនៅបឹងកេងកង ទី...








