ជម្រះបណ្តឹងសារទុក្ខប្រធានក្រុមហ៊ុ នចំរើនលក់មាន់ស្រែអាំង ពាក់ព័ន្ធនឹងការធ្វើទារុណកម្មផ្លូវភេទ
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២២នេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់ បុរសពិរុទ្ធជន ម្នាក់ ដែលមានប្រពន្ធ ឬ ដៃគូស្នេហាច្រើនជាប់ពាក់ព័ន្ធនឹងការវាយធ្វើបាប ស្រី្តរងគ្រោះម្នាក់ ដែលត្រូវជាអតីតប្រពន្ធ របស់គាត់។
ខណៈនាងកំពុងតែមានផ្ទៃពោះ ៣ខែ បង្ខំរួមភេទ ភេទ ថតរូបអាក្រាត និង វីដេអូស៉ិច របស់នាង នៅ ពេលនាងរួមភេទជាមួយខ្លួន និង បានផ្ញើតរួ បថតអាក្រាត និង វិដេអូស៊ិច នោះ ទៅជនរងគ្រោះ និង គម្រាមបង្ហោះតាមហ្វេសប៊ុក នៅពេលដែលជនរងគ្រោះ បានរត់ចោលខ្លួន។
ដោយសារតែនាងមិនអាចស៊ូទ្រាំនឹងអំពើឃោរ ឃៅរបស់គាត់បាន ប្រព្រឹត្តនៅ នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីអំឡុងខែ មីនា ឆ្នាំ ២០២០ រហូតដល់ខែ កញ្ញា ឆ្នាំ ២០២០។
លោក គង់ ស្រុីម ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ តុលាការកំពូល បានថ្លែងឱ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ផុក ចំរើន ភេទប្រុ...








