ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
កម្ពុជាឈ្នះពានរង្វាន់ «អង្ករល្អផ្តាច់គេលើពិភពលោក» ប្រចាំឆ្នាំ២០២២

កម្ពុជាឈ្នះពានរង្វាន់ «អង្ករល្អផ្តាច់គេលើពិភពលោក» ប្រចាំឆ្នាំ២០២២

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ: សូមអបអរសាទរ! កម្ពុជាឈ្នះពានរង្វាន់ «អង្ករល្អផ្តាច់គេលើពិភពលោក» ប្រចាំឆ្នាំ២០២២ ពិតជាកិត្តិយសសម្រាប់ប្រទេសកម្ពុជា និងមោទកភាពរបស់ប្រជាជនខ្មែរ ដែលអង្ករកម្ពុជាបានឈ្នះពានរង្វាន់ «អង្ករល្អផ្តាច់គេលើពិភពលោក» សាជាថ្មី (លើកទី៥) នៅក្នុងវេទិកាសន្និសីទអង្ករពិភពលោក ដែលរៀបចំឡើងនៅខេត្តភូកេ ត ប្រទេសថៃ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីបានឈ្នះពានរង្វាន់នេះ កាលពីឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ និងឆ្នាំ២០១៨។...
តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ ត្រូវបានធ្វើឱ្យប្រសើរឡើង

តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ ត្រូវបានធ្វើឱ្យប្រសើរឡើង

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញបានប្រកាសក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ អំពីកិច្ចចរចាការធ្វើប្រសើឡើងនៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (ASEAN-Australia-New Zealand Free Trade Area upgraded) ដែលនេះជាសមិទ្ធផលដ៏សំខាន់មួយទៀត សម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។ សូមជម្រាបជូនថា កិច្ចចរចាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ ត្រូវបានចុះហត្ថលេខានៅប្រទេសថៃ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០០៩ កំពុងត្រូវបានធ្វើឱ្យប្រសើរឡើង ដើម្បីធានាថា នៅថ្ងៃអនាគតយើងអាចធ្វើការរួមគ្នាយកឈ្នះនឹងបញ្ហាប្រឈមនានា ដែលកំពុងកើតឡើង និងដើម្បីរក្សាបាននូវស្តង់ដារអាជីវកម្មកម្រិតខ្ពស់ ប្រកបដោយប្រសិទ្ធភាព កិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋក...
សម្តេចតេជោ ហ៊ុន សែន”តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់?ពូជខូចវាខូច និងវានៅតែខូច”

សម្តេចតេជោ ហ៊ុន សែន”តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់?ពូជខូចវាខូច និងវានៅតែខូច”

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សាររបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹសារថា" តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់?ពូជ ខូចវាខូច និងវានៅតែខូច។ បុរសម្នាក់នេះឈ្លោះមិនរើសមុខទាំងព្រះមហាក្សត្ររហូតជាមួយយុវជនជំនាន់ក្រោយ"។ តើមានហត់ដែរទេ?ហើយបើមិនបានលួចវាយគេតើរន្ទះបាញ់ឬអី?ខាងក្រោមនេះជាខ្លឹមសារហ៊ុន ម៉ាណែតផូស ក្នុងFacebook ។ អស់ពីប្រឌិតរឿងមួយ ចូលដល់រឿងមួយទៀតមិនចេះចប់។ សួរថាអត់ចេះហត់ទេអីលោក សម រង្សីអ្នកនយោបាយចាស់វស្សាអើយ?។ លើកមុនលោក សម រង្សី វាយប្រហារថាសញ្ញាបត្រខ្ញុំពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រកម្រឹតពីរ ក្នុងគោលបំណងវាយប្រហារលើសមត្ថភាពរបស់ខ្ញុំ។ ដល់ពេលខ្ញុំបបួលភ្នាល់ដាក់ជីវិតនយោបាយ គាត់បែរជាមិនហ៊ានអើតក្បាលមកតទល់ទេ ព្រោះដឹងថាគាត់នឹងចាញ់។ ជាទូទៅមនុស្សខូចហ៊ានត្រឹមតែលួចវាយគេពីក្រោយខ្នងទេ ដល់គេបបួលប្រកួតគ្នាទល់មុខ មិនដែលហ៊ានទេ។ ក្រោយពីបិទមាត់មិនហ៊ានភ្នាល់មួយរយៈករណីរឿងសញ្ញាបត្រកម្រឹតពីរន...
លោក ឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន អាយអាយអេស ចុះកិច្ចព្រមនិង​​ក្រុមហ៊ុនមកពីសាធារណៈរដ្ឋប៉ូឡូញ«ផ្តល់ឱកាសការងារស្របច្បាប់»

លោក ឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន អាយអាយអេស ចុះកិច្ចព្រមនិង​​ក្រុមហ៊ុនមកពីសាធារណៈរដ្ឋប៉ូឡូញ«ផ្តល់ឱកាសការងារស្របច្បាប់»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ឯល រ៉ូហ្សែត អគ្គនាយក​ ក្រុមហ៊ុន (IIS Company) បាន​សម្រេចចុះកិច្ចព្រមព្រៀង និង​ក្រុមហ៊ុនមកពីសាធារណៈរដ្ឋប៉ូឡូញឈ្មោះ ក្រុមហ៊ុនអឹមភីឡា ជា​​ផ្លូវការហើយ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីផ្តល់ឱកាសការងារស្របច្បាប់ដល់ពលករកម្ពុជា។ លោក សួង សង្វាវុទ្ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានការងារនៃក្រសួងការងារបានមានប្រសាសន៍ថា តំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវក្តី​សោមន្សរីករាយក្រៃលែង ដែលក្រុមហ៊ុន IIS និងក្រុមហ៊ុនអឹមភីឡា ដែលបានរៀបចំពិធីនេះឡើងដើម្បីផ្តល់ឱកាសការងារស្របច្បាប់ដល់បងប្អូនប្រជាជនខ្មែរអាចទៅបម្រើការងារនៅសាធារណៈរដ្ឋប៉ូឡូញ ផ្នែកវេចខ្ចប់ចំណីអាហារ។ លោកបានថ្លែងទៀតថា«ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងធ្ចើការជួយជ្រោមជ្រែងដល់ការស្នើសុំវីសាររបស់ពលករ ដែលបានដាក់ពាក្យរួចនិងរង់ចាំទទួល​វីសាការងារស្របច្បាប់ ទៅកាន់ស្ថានទូតប៉ូឡូញ និង តាមរយៈ លោក ស សារិន កុងស៊ុលកិត្...
លោក ផាន អូន បាន​​អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើ សេចក្តីព្រាង ឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០២២-២០៣០

លោក ផាន អូន បាន​​អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើ សេចក្តីព្រាង ឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០២២-២០៣០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖  លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បាននៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បាន​​អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើ សេចក្តីព្រាង ឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០២២-២០៣០ តាមរយៈប្រព័ន្ធវីដេអូ (Zoom)។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក​​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ កិច្ចប្រជុំពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធាន និងសមាជិកនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។      ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ល្ងាចថ្ងៃទី១៥ វិច្ឆិកាឆ្នាំ២០២២នេះបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ដោយសុវត្ថិភាព។ សូមជម្រាបថា សម្ដេចតេជោបានអញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរឆ្ពោះទៅកាន់កោះបាលីប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១៤ វិច្ឆិកា ម្សិលមិញ ដើម្បីត្រៀមចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ក៏ប៉ុន្តែដោយសារតែការធ្វើតេស្តឃើញមានវិជ្ជមានកូវីដ-១៩ ទើបសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានសម្រេចចិត្តដឹកនាំគណៈប្រតិភូត្រឡប់មកកាន់មាតុប្រទេសវិញ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអរគុណដល់មន្ត្រីនៃប្រទេសឥណ្ឌូនេស៊ីដែលបានយកចិត្តទុកដាក់ចំពោះសម្ដេច និងគណៈប្រតិភូ និងសូមអរគុណដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានព្រួយបារម្ភអំពីបញ្ហាសុខភាពរបស់សម្ដេច។ សម្ដេចតេជោបានមានប្រសាសន៍ថា ទោះបីជាការធ្វើតេស្ត...
លោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូ បឹងកេតនិងលោកជំទាវ  សូមសម្តែងនូវការអបអរសាទរ និងជូនពរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់

លោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូ បឹងកេតនិងលោកជំទាវ សូមសម្តែងនូវការអបអរសាទរ និងជូនពរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូ បឹងកេតនិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមសម្តែងនូវការអបអរសាទរ និងជូនពរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ដែលបានទទួលជោគជ័ យយ៉ាងត្រចះត្រចង់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអា ស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រ ធាន, កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលធ្វើឡើងដោយទម្រង់ផ្ទាល់ ជាលើកទី៣នៅកម្ពុជា ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដំណើរការទៅយ៉ាងរលូន ប្រកបដោយសន្តិសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធ ផលផ្លែផ្កាជាប្រវត្តិសាស្ត្រ។ ភាពជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមការដឹកនាំរបស់សម្តេច តេជោ ជាប្រធានអាស៊ាន បានទទួលនូវការកោតសរសើរ និងគាំទ្រយ៉ាងខ្...
អាជ្ញាធរមូលដ្ឋានបកស្រាយខ្លឹមសារលិខិតរបស់សាលាស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានតាមចិត្ត ជនបំពាននៅតែបន្តសកម្មភាព

អាជ្ញាធរមូលដ្ឋានបកស្រាយខ្លឹមសារលិខិតរបស់សាលាស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានតាមចិត្ត ជនបំពាននៅតែបន្តសកម្មភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
បាត់ដំបង៖ អាជ្ញាធរមូលដ្ឋាន នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បន្តបកស្រាយបញ្ច្រាស់គ្នាអំពីខ្លឹមសាររួមក្នុងស្មារតីប្រជុំ និងសេចក្តីជូនដំណឹងរបស់សាលាស្រុក ខណៈជនបំពាននៅតែបន្តសកម្មភាពរំលោភ។ ទង្វើបំពាននេះកើតឡើងបន្តទៀត នាព្រឹកថ្ងៃទី១២ និងព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយសារបុរសម្នាក់បានធ្វើសកម្មភាពភ្ជួររាស់ឈូសឆាយលើដីជាកម្មសិទ្ធិក្រុមហ៊ុន អេហ្រ្គីខ័លឈ័រ ហ្រ្គីន ហ្វៀល នៅត្រង់ចំណុចប្លុកតាសេក ស្ដិតនៅក្នុងឃុំដូនបា ស្រុកគាស់ក្រឡា ខេត្តបាត់ដំបង ដែលកំពុងមានទំនាស់ និងមិនទាន់ដោះស្រាយចប់សព្វគ្រប់។ នាសាលប្រជុំរបស់សាលាស្រុក នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ​ បានដឹកនាំប្រជុំពិភាក្សារកដំណោះស្រាយករណីវិវាទដីធ្លីរវាងម្ចាស់ដី និងអ្នកទន្ទ្រានចូលកាន់កាប់ដី នៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ ហើយលោកបានសម្តែងការគាំទ្រគោលជំហរបស់ភាគីតំណាងក្រុមហ៊ុន ក...
សម្ដេចតេជោ ហ៊ុន សែន និងព្រះមហាក្សត្រ នៃប្រ៊ុយណេ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា

សម្ដេចតេជោ ហ៊ុន សែន និងព្រះមហាក្សត្រ នៃប្រ៊ុយណេ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: បន្ទាប់ពីជំនួបទ្វេភាគីរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ព្រះចៅ ស៊ុល តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌីន វ៉ាឌូឡា ហ៍ ព្រះមហាក្សត្រ នៃប្រ៊ុយណេដារូស្សាឡាម នៅទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានយាង និង អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃព្រះរាជាណា ចក្រកម្ពុជា និងរដ្ឋាភិ បាលនៃព្រះចៅ ស៊ុល តង់ ព្រុយ ណេ ដារូស្សា ឡាម ស្តីពីកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី។ ក្នុងឱកាសព្រះអង្គយាងមកបំពេញរាជទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្របពេលដែលប្រទេសទាំងពីរ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំនេះ៕...