ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ក្រសួងការងារបានបើកប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (ខេបូឌា)

ក្រសួងការងារបានបើកប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (ខេបូឌា)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បាន​ថ្លែងនៅថ្ងៃទី១៩​ខែសីហានេះថា ក្រសួងការងារបានបើកប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោ​ជិតនៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (ខេបូឌា) គិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នេះ ដោយប្រេីប្រាស់ថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាល ក្រសួងបានបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោ​ជន៍ជូនបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (ខេបូឌា) ដែលនិយោជកបានរត់​ចោល បានចំនួន ៩៣នាក់ លើចំនួនសរុប ៤២០នាក់។ លោក​បានបន្ថែមថា «ទីភ្នាក់ងារជាតិមុខរបរ  និងការងារក៏បានចូលរួមចែកខិតបណ្ណឱកាសការងារថ្មី និងត្រៀមខ្លួនដើម្បីរកការងារថ្មីជូនបងប្អូនផងដែរ ប្រសិនជាបងប្អូនមិនទាន់មានការងារថ្មី»។ កន្លងទៅនេះ​ ថៅកែរោងចក្រកាត់ដេរសម្លៀកបំពាក់ «ឃែនធើរេន អឹភែរឹល ខេមបូឌា» បានដឹកម៉ាស៉ីនភ្លើង និងសម្ភារផ្សេងៗ ចេញពីក្នុងរោងចក្រ ដែលជាហេតុធ្វើឲ្យកម្មករ...
លោកឧ​​កញ៉ា​​ លឹម ប៊ុណ្ណា ត្រូវបានតែងតាំងជាជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

លោកឧ​​កញ៉ា​​ លឹម ប៊ុណ្ណា ត្រូវបានតែងតាំងជាជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ លោកឧកញ៉ាដ៏ល្បីឈ្មោះមួយរូប​ គឺឧកញ៉ា​​ លឹម ប៊ុណ្ណា ត្រូវបានតែងតាំងជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ហើយ​នេះបើយោងតាម​សេចក្តីសម្រេចរបស់​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន​កម្ពុជាដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៨ខែសីហានេះ​។​ លោកឧកញ៉ា លឹម ប៊ុណ្ណា និងលោកស្រី ថុង ធីតា គឺជា​ម្ចាស់ក្រុមហ៊ុនអិលប៊ីអិនគ្រុប កន្លងទៅក៏​​ធ្លាប់​បានចូលរួមចំណែកដ៏ធំមួយ ក្នុងការងារមនុស្សធម៌ ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល ដើម្បីជួយដល់​ជនរងគ្រោះ ដែលកំពុងតែលិចលង់ផ្ទះសំបែង និងខ្វះខាតស្បៀងអាហារចំនួន ២០០គ្រួសារ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំកាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ កន្លងទៅនេះ លោកឧកញ៉ា លឹម ប៊ុណ្ណា ដោយយល់ឃើញទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះជំនន់ទឹកភ្លៀង ក៏ដូចជាការអនុវត្តតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងដើម្បីចូលរួមក្នុងការងារមនុស្សធម៌ ...
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បាន​​​មានប្រសាសន៍​បញ្ជាក់នៅថ្ងៃទី៨ ខែវិច្ឆិកានេះ ថា” ទោះបីមាន គួច ចំរើន ១០០នាក់ ក៏កំពង់សោមនៅតែប៉ុណ្ណឹង”

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បាន​​​មានប្រសាសន៍​បញ្ជាក់នៅថ្ងៃទី៨ ខែវិច្ឆិកានេះ ថា” ទោះបីមាន គួច ចំរើន ១០០នាក់ ក៏កំពង់សោមនៅតែប៉ុណ្ណឹង”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បាន បញ្ជាក់នៅថ្ងៃទី៨ ខែវិច្ឆិកានេះ ថា" ខ្ញុំបាននិយាយជាមួយ ជា សុផារ៉ា ហើយ ទោះបីមាន គួច ចំរើន ១០០នាក់ ក៏កំពង់សោមនៅតែប៉ុណ្ណឹង"។ https://youtu.be/mhtBVyYD94Y
ឃាត់ខ្លួន មេការកាស៊ីណូម្នាក់ បន្ទាប់ពីបុគ្គលិកជាជនជាតិវៀតណាមប្តឹងពៅបទបង្ខំាងមនុស្សខុសច្បាប់

ឃាត់ខ្លួន មេការកាស៊ីណូម្នាក់ បន្ទាប់ពីបុគ្គលិកជាជនជាតិវៀតណាមប្តឹងពៅបទបង្ខំាងមនុស្សខុសច្បាប់

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងឲ្យដឹងថា ទាក់ទងនឹងករណី បុគ្គលិកកាស៊ីណូ មួយកន្លែង នៅជ្រៃធំ ខេត្តកណ្ដាល សមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួន មេការកាស៊ីណូម្នាក់ បន្ទាប់ពីបុគ្គលិកជាជនជាតិវៀតណាម អះអាងថា បានបង្ខាំងទុកពួកគេ និងមិនបានបើកប្រាក់ខែឲ្យ។ សម្ដេច ស ខេង បានថ្លែងបែបនេះ ក្នុង ឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ក្រុមការងារ ជំនាញអន្ដរក្រសួង-ស្ថាប័ន ទាំង៦ និងក្រសួង-ស្ថាប័នជាសមាជិក គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នានៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងមហាផ្ទៃ។ សម្ដេច ស ខេង មានប្រសាសន៍បញ្ជាក់ថា «ករណីបុគ្គលិកកាស៊ីណូមួយនៅជ្រៃធំ ខេត្តកណ្ដាល បានសម្រុករត់ចេញពីកាស៊ីណូនោះ អាជ្ញាធរឃាត់ខ្លួនបានបុគ្គលិក ម្នាក់ ជាជនជាតិវៀតណាម ប៉ុន្ដែមិនមានឯកសារស្នាក់នៅជាក់លាក់ ន...
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកជំទាវ Tina Redshaw

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកជំទាវ Tina Redshaw

សង្គម និងកម្សាន្ត
ភ្នំពេញ៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសចូលជួបជម្រាបលា នាឱកាសលោកជំទាវត្រូវបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។ នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងស្វាគមន៍ និងអរគុណចំពោះការបំពេញបេសកកម្មការទូតរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេច បានយកឱកាសនេះចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្ដែងនូវការអរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវ ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្របត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។ សម្ដេចក្រឡាហោម បានជម្រាបជូនលោកជំទាវផងដែរថាទោះបីជាចក្រភពអង់គ្លេស បានចាកចេញពីសហភាពអឺរ៉ុប ក៏ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែបន្តយ៉ាងល្អប្រសើរជាមួយគ្នា ហើយ...
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម ត្រូវបានផ្តល់ឋានៈស្មើ រដ្ឋលេខាធិការ

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម ត្រូវបានផ្តល់ឋានៈស្មើ រដ្ឋលេខាធិការ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ត្រូវបានផ្តល់ឋានៈស្មើ រដ្ឋលេខាធិការ ។
រដ្ឋមន្ត្រីកសិកម្ម:” ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិ បាល វិស័យកសិកម្មកម្ពុជាកំពុងមានការរីកចម្រើនគួរឱយកត់សម្គាល់”

រដ្ឋមន្ត្រីកសិកម្ម:” ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិ បាល វិស័យកសិកម្មកម្ពុជាកំពុងមានការរីកចម្រើនគួរឱយកត់សម្គាល់”

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ: រដ្ឋមន្ត្រី វេង សាខុន បានទទួលជួប លោក Zahee ruddin Babar Thaheem ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ ដើម្បី ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យកសិកម្ម។ លោករដ្ឋមន្ត្រីបានធ្វើការអបអរសាទរ ចំពោះលោក Zaheeruddin Babar Thaheem ដែលលោកត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថានផ្តល់សេចក្តីទុកចិត្ត និងគាំទ្រតែងតាំងជាឯកអគ្គរដ្ឋទូ តវិសាមញ្ញ និងពេញសមត្ថភាពថ្មីប្រចាំព្រះរាជាបណា ចក្រកម្ពុជា។ លោកបន្ថែមថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិ បាល វិស័យកសិកម្មកម្ពុជាកំពុងមានការរីកចម្រើនគួរឱ យកត់សម្គាល់ ជាពិសេសពីប្រទេសដែលធ្លាប់អសន្តិ សុខស្បៀងសម្រាប់ផ្គត់ផ្គង់ប្រជាជនខ្លួន មកជាប្រទេសដែលមានអតិរេកស្បៀងចំនួនជាង ៦លានតោន និងកំពុងជំរុញការកែច្នៃ វេចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីធ្វើការនាំចេញ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិ...
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទទួលខុសត្រូវ ក្នុងការដាំដុះថែទាំ និងរៀបចំ «តំបន់ភ្នំតាម៉ៅ» ឲ្យប្រែក្លាយទៅជាឧទ្យានជាតិដ៏ស្រស់ស្អាត

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទទួលខុសត្រូវ ក្នុងការដាំដុះថែទាំ និងរៀបចំ «តំបន់ភ្នំតាម៉ៅ» ឲ្យប្រែក្លាយទៅជាឧទ្យានជាតិដ៏ស្រស់ស្អាត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសកសាងនិងអភិវឌ្ឍន៍តំបន់ «ភ្នំតាម៉ៅ» ឲ្យប្រែក្លាយទៅជាឧស្យានជាតិដ៏ស្រស់ត្រកាល ដើម្បីប្រទេសជាតិ និងបានចេញមុខបដិសេធ៣ចំណុច ជុំវិញរឿងចោទប្រកាន់ថា លោកបានកាប់ឈើនៅតំបន់ទ្រនាប់ភ្នំតាម៉ៅយកទៅលក់ លាងលុយខ្វក់ និងមានអ្នកនៅពីក្រោយខ្នង ពាក់ព័ន្ធការលាងលុយកខ្វក់នេះ។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សូមប្រកាសជំរាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរនូវខ្លឹមសារទាំង ស្រុងដូចខាងក្រោម៖ ខ្ញុំបាទ ឡេង ណាវ៉ាត្រា សូមគោរពលើកដៃសំពះពុកម៉ែបងប្អូនទាំងក្នុង និងក្រៅប្រទេស បន្ទាប់ពីរាជរដ្ឋាភិបាលបានលុបចោលគម្រោងអភិវឌ្ឍន៍តំបន់ទ្រនាប់ភ្នំតាម៉ៅភ្លាម និងបញ្ជាឱ្យផ្អាក ក្រុមហ៊ុនបានផ្អាកសកម្មភាពទាំងអស់ក្នុងពេលភ្លាមៗនោះ តាមការណែនាំរបស់មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដោយ​ក្រុមហ៊ុន​បានបញ្ជូនគ្រឿងចក្រសរុប១១៣គ្រឿង ដោយការយកចិត្តទុកដាក់ និងសស្រាក់​សស្រាំ​ទាំងយប់ទាំងថ្ងៃក្នុងការងារសម្អ...
ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 23 នាក់ (ក្នុងសហគមន៍ 23 នាក់) ជាសះស្បើយ 38 នាក់ និងស្លាប់ គ្មាន

ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 23 នាក់ (ក្នុងសហគមន៍ 23 នាក់) ជាសះស្បើយ 38 នាក់ និងស្លាប់ គ្មាន

ជំងឺកូវីដ១៩, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 23 នាក់ (ក្នុងសហគមន៍ 23 នាក់) ជាសះស្បើយ 38 នាក់ និងស្លាប់ គ្មាន គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 137,349 នាក់ អ្នកជាសះស្បើយ= 134,052 នាក់  អ្នកស្លាប់= 3,056 នាក់។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំនួយអេស្ប៉ាញ ចំនួន ៣០ម៉ឺនដូស

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំនួយអេស្ប៉ាញ ចំនួន ៣០ម៉ឺនដូស

ជំងឺកូវីដ១៩, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ ។នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅក្នុងពិធីប្រគល់ ទទួល វ៉ាក់សាំងនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយកម្ពុជាទទួលអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លានូវ វ៉ាក់សាំងកូវីដ-១៩ ប្រភេទហ្វស័រ (Pfizer) សម្រាប់កុមារ ចំនួន ៣០០.០០០ (ប៊ីសែន) ដូស ពីប្រជាជន និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រ អេស្ប៉ាញ ជូនដល់ប្រជាជន និង រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកស្រី គ្រីស្ទីណា អាហ្គូឡា (Cristina Aguilar) ភារធារីស្តីទីនៃស្ថានទូតព្រះរាជាណាចក្រអេស្ប៉ាញ ប្រចាំកម្ពុជា ។ សម្ដេចតេជោ បានលើកឡើងថា តាមរយៈការសម្រេចចិត្តដ៏ត្រឹមត្រូវ និង ម៉ឺងម៉ាត់របស់រាជរដ្ឋាភិ...