ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជំនួយអេស្ប៉ាញ ចំនួន ៣០ម៉ឺនដូស

សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជំនួយអេស្ប៉ាញ ចំនួន ៣០ម៉ឺនដូស

ជំងឺកូវីដ១៩
សុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជំនួយអេស្ប៉ាញ ចំនួន ៣០ម៉ឺនដូស
លោក ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម

លោក ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖  លោក ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាង លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២បានអញ្ជើញដឹកនាំប្រតិភូក្រសួង ចូលរួមគោរព ព្រះអដ្ឋិ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលព្រះទីវង្គតនៅថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅសហរដ្ឋអាម៉េរិក ក្នុងព្រះជន្មាយុ៧៨ព្រះវស្សា ដោយព្រះរោគាពាធ។ ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម សូមសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តី សោក...
ក្រុមការងារចម្រុះខេត្តព្រះសីហនុ បើកប្រតិបត្ដិការរុះរើខ្ទមខុសច្បាប់ និងឃាត់ខ្លួនមនុស្សបួននាក់

ក្រុមការងារចម្រុះខេត្តព្រះសីហនុ បើកប្រតិបត្ដិការរុះរើខ្ទមខុសច្បាប់ និងឃាត់ខ្លួនមនុស្សបួននាក់

នយោបាយ, ព័ត៌មានជាតិ
ព្រះសីហនុ៖ ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុ បើកប្រតិបត្ដិការរុះរើខ្ទមខុសច្បាប់ ដែលបានសង់លើទីតាំងដីកម្មសិទ្ធិឯកជនរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SIHANOUK VILLE SEZ) ដោយបានឃាត់ខ្លួនជនសង្ស័យបួននាក់ ដើម្បីយកមកសួរចម្លើយនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ កាលពីម្សិលម៉ិញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ ក្នុងប្រតិបត្ដិការនោះ ប្រជាពលរដ្ឋមួយចំនួនបានស្ម័គ្រចិត្តប្រគល់ដីជូនម្ចាស់កម្មសិទ្ធិវិញ និងធ្វើកិច្ចសន្យាចាកចេញពីទីតាំង។ ដោយឡែកប្រជាពលរដ្ឋមួយចំនួនទៀតប្រដាប់ទៅដោយ កាបិត ចំពាមកៅស៊ូ ដុំថ្ម និងដបប្រេងសាំង បានចេញមុខតវ៉ារហូតដល់ប្រើអំពើហិង្សាលើក្រុមការងារចម្រុះខេត្ត ដែលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ដើម្បីយកមកសួរចម្លើយនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ។ ជនសង្ស័យ ០៤នាក់នោះ មានឈ្មាះ ១.ទេព សារ៉ា (ហៅ ទេព ម៉ៅ) ២.ឈិន បូនី ៣.សេង មករា និង៤.ឃួន តារ៉ា។ តាមចម្លើយសារភាពរបស់ជនទាំងបួននាក់...
ប្រជាពលរដ្ឋមួយក្រុមទៀត នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បន្តឯកភាពប្រគល់ដីឲ្យភាគីអ្នកទិញ ស្របតាមយុទ្ធសាស្ត្រឈ្នះឈ្នះ ដើម្បីបញ្ចប់ទំនាស់ដណ្ដើមសិទ្ធិគ្នាកាន់កាប់

ប្រជាពលរដ្ឋមួយក្រុមទៀត នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បន្តឯកភាពប្រគល់ដីឲ្យភាគីអ្នកទិញ ស្របតាមយុទ្ធសាស្ត្រឈ្នះឈ្នះ ដើម្បីបញ្ចប់ទំនាស់ដណ្ដើមសិទ្ធិគ្នាកាន់កាប់

ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
បាត់ដំបង៖ ប្រជាពលរដ្ឋប្រាំគ្រួសារ រស់នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានឯកភាពគ្នាប្រគល់ដីទំហំជាង១០ហិកតាឲ្យម្ចាស់ដើមវិញ ស្របតាមយុទ្ធសាស្ត្រឈ្នះ-ឈ្នះរបស់ប្រមុខដឹកនាំកម្ពុជា ដើម្បីបញ្ចប់ទំនាស់ដណ្តើមសិទ្ធិកាន់កាប់ ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ ការឯកភាពគ្នានេះ ត្រូវបានធ្វើឡើងនៅចំពោះមុខមន្ត្រីអាជ្ញាធរមូលដ្ឋាន ដោយចុះកិច្ចព្រមព្រៀងប្រគល់ និងទទួលដីប្រភេទកសិកម្ម រវាងតំណាងភាគីក្រុមហ៊ុន និងតំណាងគ្រួសារប្រជាពលរដ្ឋ នៅក្នុងស្មារតីចែករំលែកគ្នា និងអនុគ្រោះគ្នាទៅវិញទៅមក គឺចែកគ្នាពាក់កណ្តាលម្នាក់ ឬ៥០ភាគរយនៃផ្ទៃដីកាន់កាប់អាស្រ័យផលជាកស្តែងដោយមិនមានភាគីណាមួយខាតបង់ច្រើនឡើយ។ លោក ខុន ធន អាយុ៥១ឆ្នាំ អនុប្រធានភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងជាតំណាងបងប្អូនសាច់ញាតិរបស់លោកចំនួនប្រាំគ្រួសារ បានសម្តែងសេចក្តីរីករាយនៅមុខអាជ្ញាធរឃុំ ក្នុងពេលផ្ត...
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ព្រមទាំងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រៀមលើកទី៣ នៃគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ជាប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការ និងក្រុមការងារលេខាធិការដ្ឋាន មន្រ្តីជំនាញពាក់ព័ន្ធ ព្រមទាំងឯកឧត្ដម លោកជំទាវ និងមន្ត្រីជំនាញមកពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមជាប្រធានអង្គប្រជុំ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណ ព...
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.

សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖​ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាប្រធានអនុគណៈកម្មាធិការជាតិស្ដីពីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអាហារ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំលើកទី៤ ស្ដីពី «វឌ្ឍនភាព និងផែនការសកម្មភាព​នៃអនុគណៈកម្មាធិការជាតិ»...
 សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនគរបាល ជំនាន់ទី១៥

 សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនគរបាល ជំនាន់ទី១៥

សង្គម និងកម្សាន្ត
 សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប។ ឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្ដិ នាយកសាលានគរបាលជាតិភូមិភាគ៤ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថា ដោយមានការគាំទ្រ និងឧបត្ថម្ភពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមនុញ្ញផលនៃសុខសន្តិភាព បច្ចុប្បន្នសាលានគរបាលជាតិភូមិភាគ៤ មានអគាររដ្ឋបាលកម្ពស់១ជាន់ចំនួន១ខ្នង អគារសិក្សាកម្ពស់១ជាន់ចំនួន១ខ្នង អគារស្នាក់នៅកម្ពស់១ជាន់ចំនួន៣ខ្នង អគារអាហារដ្ឋានកម្ពស់១ជាន់ចំនួន១ខ្នង និងរបងព័ទ្ធជុំវិញហើយ។ លោកបន្តថាដើម្បីបំពេញបន្ថែមតម្រូវការបណ្ដុះបណ្ដាល សម្ដេចក្រឡាហោម ស ខេង បានផ្ដួចផ្ដើមគំនិតឱ្យមានការចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្...
សម្តេចតេជោ ហ៊ុន សែន ចាត់ទុក«ការផ្តាច់មុខអ៊ីនធើណេតនៅតាមបុរី ជាការខុសឆ្គងនឹងច្បាប់ប្រកួតប្រជែងនៅកម្ពុជា»

សម្តេចតេជោ ហ៊ុន សែន ចាត់ទុក«ការផ្តាច់មុខអ៊ីនធើណេតនៅតាមបុរី ជាការខុសឆ្គងនឹងច្បាប់ប្រកួតប្រជែងនៅកម្ពុជា»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោបានមានប្រសាសន៍នៅ​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ ក្នុងពិធីប្រគល់សញ្ញា​បត្រដល់និស្សត​នៅសកលវិទ្យាល័យពុទ្ធិសាស ដោយសម្តេចបញ្ជាក់ថា ការផ្តាច់មុខអ៊ីនធើណេតនៅតាមបុរី ជាការខុសឆ្គងនឹងច្បាប់ប្រកួតប្រជែងនៅកម្ពុជា។ សម្តេចតេជោក៏បានណែនាំឱ្យក្រុមហ៊ុនទូរស័ព្ទនានាប្រញាប់តបណ្តាញសេវានៅតាមបុរី ដើម្បីឲ្យបងប្អូន​ប្រជាពលរដ្ឋដែលរស់នៅតាមបុរី បានទទួលសេវាទូរសព្ទគ្រប់គ្រាន់។ សម្ដេចតេជោក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាបន្តទៀត ជាពិសេសអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋានត្រូវបន្តទៅចាក់ ហើយអ្នកដែលត្រូវចាក់​ដូសជំរុញត្រូវបន្តចាក់ដូសជំរុញ និងជូនពរអោយបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ៦២៣នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ៦២៣នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់។ និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររងចំនួន ១១១នាក់ នារី ៧៩នាក់, ថ្នាក់បរិញ្ញាបត្រចំនួន ៤៤២នាក់ នារី ៣៤០នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៧០នាក់ នារី ១៧នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតផ្នែកវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥៦៥នាក់ នារី ៤១៤នាក់ និងនិស្សិតផ្នែកទូទៅក្រៅពីវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥៨នាក់ នារី ២២នាក់។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ កោតសរសើរដល់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំគ្រប់រូប សាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលបានប្រឹងប្រែងបណ្តុះបណ្តាលសិស្សនិស្សិតប្រកបដោយភាពជោគជ័យ និងជម្នះបាននូវវិបត្តិនៃជំ...
ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ 

ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ 

ជំងឺកូវីដ១៩
ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ - អាយុ ១៨ឆ្នាំ ឡើងទៅ = 103.51% - អាយុ ១២-១៧ឆ្នាំ = 100.92% - អាយុ ០៦-១១ឆ្នាំ = 109.83% - អាយុ ០៥ឆ្នាំ = 137.68% - អាយុ ០៣-០៥ឆ្នាំ = 74.23%