ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ដែលបានចប់អាណត្តិការងារ

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ដែលបានចប់អាណត្តិការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:នៅវិមានសន្តិភាពនៅព្រឹកថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២២ នេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពអ៊ីស្លាមរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានបន្តជួបពិភាក្សាការងារជាបន្តទៀតជាមួយ លោក Christian Bergerឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាដែលត្រូវចប់អាណត្តិបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបនេះ លោក Christian Berger បាន មានប្រសាសន៍ជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ពិតជារីករាយដែលបានមកបំពេញបេសកកម្មការងាររយៈពេលប្រមាណជា ៣ឆ្នាំកន្លងមកនេះ នៅក្នុងប្រទេសកម្ពុជា។ លោកបានបន្តជម្រាបជូនសម្ដេចតេជោថា ក្នុងបេសកកម្មការងាររបស់ឯកឧត្តមនារយៈពេលកន្លងមកនេះ លោក បានយកចិត្តទុកដាក់ខ្ពស់ទៅលើទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកបានគូសបញ្ជាក់ថា ទោះបីមានឧបសគ្គដោយជំងឺកូវីដ-១៩ យ៉ាងណាក្តី តែទំនាក់ទំនង និងកិច្ចស...
រយៈពេល៥ ឆ្នាំចុងក្រោយនេះ​ បរិមាណកុងតឺន័រឆ្លងកាត់កំពង់​ផែស្វយ័តខេត្តព្រះសីហនុមានកំណើនជាមធ្យមក្នុងរង្វង់ ១៤%

រយៈពេល៥ ឆ្នាំចុងក្រោយនេះ​ បរិមាណកុងតឺន័រឆ្លងកាត់កំពង់​ផែស្វយ័តខេត្តព្រះសីហនុមានកំណើនជាមធ្យមក្នុងរង្វង់ ១៤%

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ព្រះសីហនុ៖ រយៈពេល៥ឆ្នាំចុងក្រោយ (២០១៧-២០២១) បរិមាណកុងតឺន័រឆ្លងកាត់កំពង់​ផែស្វយ័តខេត្តព្រះសីហនុ(កសស) មានកំណើនជាមធ្យមក្នុងរង្វង់១៤% ហើយចំណូលសរុបមានកំណើនជាមធ្យមប្រមាណ១១,៣% ហើយបើយោងតាម លោក ថៃ ឬទ្ធី អគ្គនាយករងទទួលបន្ទុកអាជីវកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុថ្លែងក្នុងបទបង្ហាញក្នុងពិធីទទួលការអញ្ជើញទស្សនកិច្ចរបស់ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនៅថ្ងៃ ទី២០ ខែមិថុនា ឆ្នាំ២០២២នេះ។ ការអញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺទទួលការស្វាគមន៍ពី លោក ថៃ ឬទ្ធី អគ្គនាយករងទទួលបន្ទុកអាជីវកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ តំណាងដ៏ខ្ពង់់ខ្ពស់របស់ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុនិងថ្នាក់ដឹកនាំបុគ្គលិកបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ បន្ទាប់មកប្រតិភូអញ្ជើញចូលរួមគឺ មាន លោក បណ្ឌិត ងី តាយី រដ្...
ខួបគម្រប់ ៤៥ឆ្នាំនៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជន

ខួបគម្រប់ ៤៥ឆ្នាំនៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នេះគឺជាខួបគម្រប់ ៤៥ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់របស់ខ្មែរក្រហម។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចា​កទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត។ ផ្តេីមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតនោះហើយ ទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី០៧ខែមករា ឆ្នាំ១៩៧៩ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ...
លោក ផាន អូន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសម្របសម្រួលសន្និសីទស្តីពីកិច្ចការពារ អ្នកប្រើប្រាស់ អាស៊ានលើកទី ៣

លោក ផាន អូន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសម្របសម្រួលសន្និសីទស្តីពីកិច្ចការពារ អ្នកប្រើប្រាស់ អាស៊ានលើកទី ៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ និងសហការី នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសម្របសម្រួលសន្និសីទស្តីពីកិច្ចការពារ អ្នកប្រើប្រាស់ អាស៊ានលើកទី៣ "Coordinating Meeting on the «3rd ASEAN Consumer Protection Conference»"តាមប្រព័ន្ធអនឡាញដែលសន្និសីទស្តីពីកិច្ចការពារ អ្នកប្រើប្រាស់អាស៊ានលើកទី៣គ្រោងនឹងរៀបចំនៅថ្ងៃទី ២៨ ខែមិថុនាឆ្នាំ២០២២ខាងមុខ។ កិច្ចប្រជុំនេះត្រូវបានរៀបចំដោយលេខាធិការដ្ឋានអាស៊ាន និងមានការអញ្ជើញចូលរួមពីសំណាក់បណ្តាប្រទេសដែលជាសមាជិកនៃគណៈកម្មាធិការការពារអ្នកប្រើប្រាស់អាស៊ាន(ACCP)និងសហការីនៃអគ្គនាយកដ្ឋាន ក.ប.ប.ដើម្បីត្រួតពិនិត្យការងារទទួលយកធាតុចូល និងពិភាក្សាលើបញ្ហាប្រឈមនានា ដើម្បីត្រៀមលក្ខណៈរៀបចំសន្និសីទស្តីពីកិច្ចការពារអ្នកប្រើប...
រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន បានថ្លែងក្នុងពិធីកិច្ចប្រជុំ បូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ របស់ខេត្តព្រះសីហនុ

រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន បានថ្លែងក្នុងពិធីកិច្ចប្រជុំ បូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ របស់ខេត្តព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តព្រះសីហនុ:រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាអតីត អភិ បាលខេត្តព្រះសីហនុ យន្ត មីន បានអញ្ជើញថ្លែងក្នុងពិធីកិច្ចប្រជុំ បូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ របស់ខេត្តព្រះសីហនុកាលពីថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២២។ រដ្ឋលេខាធិការ យន្ត មីន បានថ្លែងថា ជាដំបូងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុដែលបានអនុញ្ញាតឲ្យខ្ញុំមានមតិក្នុងឱកាសដ៏វិសេសវិសាលនេះ និងសូមថ្លែងអំណរគុណចំពោះឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុផងដែរ។ ឯកឧត្តមមានប្រសាសន៍ថា "ខ្ញុំពិតជារំភើបសប្បាយរីករាយណាស់ ដោយអម្បាញ់មិញបានជួបបងប្អូនយើងទាំងប្រុសទាំងស្រីដែលអញ្ជើញមកពីក្រុងនិងស្រុកទាំងអស់របស់ខេត្តបានជួបខ្...
ចំណាយទុនចាប់ពី ៥ពាន់ដុល្លារឡើងអាចចាប់ផ្តើមអាជីវកម្មលក់សម្ភារះគ្រឿងសំណង់សាខា ហ៊ួត ជាបានហើយ

ចំណាយទុនចាប់ពី ៥ពាន់ដុល្លារឡើងអាចចាប់ផ្តើមអាជីវកម្មលក់សម្ភារះគ្រឿងសំណង់សាខា ហ៊ួត ជាបានហើយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ បើទោះបីជាវិបត្តិកូវីដ១៩ រយៈពេលជាង២ឆ្នាំកន្លងមកនេះបានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកនិងតំបន់អាស៊ានជះឥទ្ធិពលខ្លាំងក៏ពិតមែន ប៉ុន្តែក្រឡេកមកមើលកម្ពុជាវិញ ចំពោះក្រុមហ៊ុន ហួត ជា ស្ទើរគ្រប់សាខា នៅបន្តផ្គត់ផ្គង់សម្ភារះគ្រឿងសំណង់ ហ៊ួត ជា អាចគ្រប់គ្រងបាននូវស្ថិរភាពអាជីវកម្មបានជាធម្មតា។ ឥឡូវនេះ លោកអ្នកគ្រាន់តែចំណាយទុនចាប់ពី ៥ពាន់ដុល្លារឡើង គឺអាចចាប់ផ្តើមអាជីវកម្ម នឹងក្លាយជាម្ចាស់សាខា លក់សម្ភារះគ្រឿងសំណង់ សាខា ហ៊ួត ជា បានហើយ ដោយមិនពិបាកទៀតទេ គឺគ្រាន់តែទំនាក់ទំនងមកក្រុមហ៊ុនរួចអ្នកជំនាញនឹងពន្យល់លម្អិតពីគោលការណ៍ចាំបាច់មួយចំនួន ដើម្បីបញ្ចៀសហានិភ័យផ្សេងៗ។ ដោយថ្មីៗនេះ ដោយមើលឃើញពីសក្តានុពលវិស័យសំណង់មានការរីកចម្រើនគួរអោយកត់​សម្គាល់ ក្រុមហ៊ុន ហ៊ួត ជា បានប្រកាសជ្រើសរើសសាខាបន្ថែមទូទាំងប្រទេស ដើម្បីពង្រីកសាខាខ្លួនអោយដល់១០០ទីតាំង មុនបំណាច់ឆ្នាំ ២០២២ នេះ។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន ហ៊ួត ជា គឺជាក្រុមហ៊ុនផ្គត...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរទៅកាន់ទឹកដីប្រទេសវៀតណាម ដើម្បីរំឭកអនុស្សាវរីយ៍កាលពី៤៥ឆ្នាំមុន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរទៅកាន់ទឹកដីប្រទេសវៀតណាម ដើម្បីរំឭកអនុស្សាវរីយ៍កាលពី៤៥ឆ្នាំមុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២នេះ ដែលជាថ្ងៃរំឭកខួប៤៥ឆ្នាំ នៃទិវាចងចាំដំណើរទៅរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត(២០មិថុនា១៩​៧៧-២០មិ​ថុនា ២០២២) ។ មុនពេលនៃពិធីប្រារព្ធខួបអបអរសាទរខួបលើកទី៤៥ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំសំខាន់ៗបានអញ្ជើញធ្វើដំណើរឆ្លងកាត់ពីទឹកដីកម្ពុជានៅខេត្តត្បូងឃ្មុំទៅកាន់ទឹកដីនៃប្រទេសវៀតណាម ដើម្បីរំលឹកអនុស្សាវរីយ៍ដ៏ជូរចត់កាលពី៤៥ ឆ្នាំមុន ក៏ដូចជាបានជួបជាមួយនឹងបងប្អូនប្រជាជន​វៀតណាមដែលកន្លងមកធ្លាប់មានអនុស្សាវរីយ៏ជាមួយសម្ដេច ក្នុងកាលៈទេសៈដែលសម្ដេចត្រូវយកជីវិតធ្វើជាដើមទុន ដើម្បីកៀងគរកងទ័ពមករំដោះប្រជាជនកម្ពុជាក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោបានរំលឹកអំពីអនុស្សាវរីយ៍របស់សម្ដេចក្នុងការធ្វើដំណើរឆ្លងកាត់ពីទឹ...