អគ្គនាយកដ្ឋាន ក.ប.ប.សហការជាមួយរដ្ឋបាលខេត្តកណ្តាលរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ និងការអនុវត្តច្បាប់និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការធ្វើធុរកិច្ចប្រេងឥន្ធនៈ”
កណ្តាល: អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សហ ការជាមួយរដ្ឋបាលខេត្តកណ្តាលនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះបានរៀបចំសិក្ខាសាលាផ្សព្វ ផ្សាយ “ច្បាប់ និងការអនុវត្តច្បាប់និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការធ្វើធុរកិច្ចប្រេងឥន្ធនៈ” ជូនដល់អាជីវករដែលជាម្ចាស់ស្ថានីយនិងដេប៉ូប្រេងឥន្ធនៈនៅទូទាំងខេត្តកណ្តាល។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំរបស់សាលាខេត្តកណ្តាល ក្រោមអធិបតិភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល និងមានការចូលរួមពៅលោក លោកស្រី ដែលអញ្ជើញមកពីអយ្យការអមសា លាដំបូងខេត្ត តំណាងមន្ទីរជុំវិញខេត្តរដ្ឋបាលស្រុក និងពាណិជ្ជករដែលប្រកបអាជីវកម្មវិស័យប្រេងឥន្ធនៈក្នុងខេត្តកណ្តាល។
គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើង គ...








