សម្តេចតេជោ ហ៊ុន សែន៖ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជនយើងត្រូវធ្វើវេទិការតាមភ្លឺស្រែជាមួយប្រជាជន
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីបានថ្លែងថា ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជនយើងត្រូវធ្វើវេទិការតាមភ្លឺស្រែជាមួយប្រជាជន។ ពេលនោះការពិភាក្សាផ្តោតសំខាន់លើការដោះស្រាយទឹក ការប្រើប្រាស់ពូជការប្រើប្រាស់ដី ជី ថ្នាំសម្លាប់សត្វល្អិតការបែងចែកតំបន់ដាំដុះ ការចិញ្ចឹមត្រី និងសត្វ។ល។
ការឆ្លងឆ្លើយរវាងប្រជាជន និងនាយករដ្ឋមន្ត្រី បានធ្វើឱយវេទិការមានជោគជ័យ ដែលយើងបានដោះស្រាយសំណូមពររបស់ប្រជាជនមិនត្រឹមតែវិស័យកសិកម្មប៉ុណ្ណោះទេ តែយើងបានដោះស្រាយ
សាលារៀន ផ្លូវ ស្ពាន ស្រះទឹក អណ្តូងទឹក វត្តអារាម។ល។ បានយ៉ាងច្រើនទៀតផង។
ពីប្រទេសដែលខ្វះស្រូវប្រមាណ ១លានតោន នាទសវត្សរ៍១៩៩០ និងដើមឆ្នាំ២០០០ ពេលនេះយើងសល់ស្រូវជាង ៦លានតោន ជាមួយដំណាំកសិកម្មផ្សេងទៀត មានការរីកចំរើនយ៉ាងខ្លាំងដែលធ្វើឱយ
យើងដោះស្រាយបានតម្រូវការក្នុងស្រុក និងការនាំចេញផងដែរ។
វេទិការតាមវាលស្រែធ្វើមិនតិចជាង១០ដង នោះទេដែលមាននៅខេត្តកណ្តាល កំពង់...








