សមាគមសារព័ត៌មានអេឡិចត្រូនិច (AEMSJ ចេញញត្តិប្រកាសគាំទ្រទាំងស្រុង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ របស់កម្ពុជា
(ភ្នំពេញ)៖ លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគ មសារព័ត៌មានអេឡិចត្រូនិច (AEMSJ ព្រមទាំងសមាជិកសមាជិកានៅថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២២ នេះ បានចេញញត្តិប្រកាសគាំទ្រទាំងស្រុងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ របស់កម្ពុជា។
នៅក្នុងញត្តិគាំទ្រនេះ បានកត់សម្គាល់ឃើញថា ការធ្វើវិសោធនកម្មនេះ គឺដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ ធានាឱ្យដល់ស្ថាប័នជាតិ ជាពិសេសរាជរដ្ឋាភិបាលមានដំណើរការប្រព្រឹត្តទៅដោយរលូន មិនមានការជាប់គាំង និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈ។
ការធ្វើវិសោធនកម្មលើកទី១០នេះ ជាការបំពេញភាពចន្លោះប្រហោងនៃច្បាប់ ដោយពុំបានប៉ះពាល់ដល់គោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញ ដូចជា របបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយក៏ពុំបានធ្វើឡើងនៅក្នុងប្រទេសកំពុងស្ថិតនៅក្នុងភាពអាសន្នឡើយ។
នៅក្នុងញត្តិនេះ បានលើកឡើងថា «យើងទាំងអស់គ្នាយល់ឃើញថា ការធ្វើវិសោធនកម្មលើកទី១០នេះ គឺជាការបំពេញបន្ថែមនូវចន្លោះប្រ...







