ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ខ្មាន់កាំភ្លើងវ័យជំទង់ បាញប្រហារលើសាលារៀន សម្លាប់កូនសិស្សអស់ជិត២០នាក់ ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក

ខ្មាន់កាំភ្លើងវ័យជំទង់ បាញប្រហារលើសាលារៀន សម្លាប់កូនសិស្សអស់ជិត២០នាក់ ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក

នយោបាយ, ព័ត៌មានអន្តរជាតិ, សង្គម និងកម្សាន្ត
រដ្ឋតិចសាស់៖ ខ្មាន់កាំភ្លើងម្នាក់ បានសម្លាប់ក្មេងសិស្សសាលារយ៉ាងតិច១៩នាក់ និងមនុស្សពេញវ័យពីរនាក់ កាលពីថ្ងៃអង្គារ ក្នុងសាលាបឋមសិក្សាមួយកន្លែង នៅរដ្ឋតិចសាស់ ក្នុងសហរដ្ឋអាមេរិក។ អាជ្ញាធរអាមេរិក បានចាត់អំពើអមនុស្សធម៌នេះ ជាការបាញ់ប្រហារដ៏សាហាវបំផុតមួយ នៅប្រវត្តិសាស្ត្រអាមេរិក ចាប់តាំងពីការបាញ់យ៉ាងសម្លាប់រង្គាលនៅសាលាបឋមសិក្សា កាលពី១០ឆ្នាំមុន ដែលសម្លាប់មនុស្សជិត៣០នាក់ ភាគច្រើនជាកុមារ។ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ខ្មាន់កាំភ្លើងអាយុ២០ឆ្នាំម្នាក់ បានបាញ់ប្រហារនៅសាលាបឋមសិក្សា ឈ្មោះ សែនឌី ហូក (Sandy Hook) នៅក្នុងរដ្ឋចន់ណិចទីខាត់ (Connecticut) ដោយសម្លាប់មនុស្សសរុប២៦នាក់ ក្នុងនោះក្មេងសិស្សសាលា​​ ដែលមានអាយុចន្លោះពី៦ឆ្នាំ ទៅ៧ឆ្នាំ និងប្រាំមួយនាក់ជាបុគ្គលិករបស់សាលា។ មន្ត្រីនគរបាលអាមេរិក បានបញ្ជាក់ថា ការសម្លាប់នេះ កើតឡើងនៅវេលាថ្ងៃជិតត្រង់ ក្នុងសាលាបឋមសិក្សា ដែលកូនសិស្សតូចៗ រៀននៅថ្នាក់ទី២ ដល់ទី៤ ន...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកម្មវិធី“រាត្រីកម្ពុជា”(CAMBODIA NIGHT)  ដែលរៀបចំដោយក្រុមហ៊ុន WorldBridge Group

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកម្មវិធី“រាត្រីកម្ពុជា”(CAMBODIA NIGHT) ដែលរៀបចំដោយក្រុមហ៊ុន WorldBridge Group

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងកម្មវិធី “រាត្រីកម្ពុជា” (CAMBODIA NIGHT) ដែលរៀបចំដោយក្រុមហ៊ុន WorldBridge Group។ អ្នកឧកញ៉ាសៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានរៀបចំរាត្រីសមោលសកម្ពុជា (Cambodia Night) ដើម្បីបង្ហាញពីផលិត ផលខ្មែរ ពិសេសមុខម្ហូបខ្មែរចំនួន១១មុខ ជូនដល់វាគ្មិនអន្តរជាតិ ដែលបានអញ្ជើញចូលរូមកិច្ចប្រជុំកំពូល នៃវេទិការពិភពលោក ឆ្នាំ២០២២ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ ពិធីដ៏មានអត្ថន័យនោះ ត្រូវបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនា​បតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងវត្តមាន ជាឥស្សរជនរាជរដ្ឋាភិបាលកម្ពុជា និងវាគ្មិននៃវេទិកាពិភពលោកជាច្រើនរូប ។ អ្នកឧកញ៉ាសៀ ឬទ្ធីមានប្រសាសន៍ថា ចាប់តាំងពីប្រទេសកម្ពុជា បានចូលជាសមាជិកអង្គក...
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី២៤ខែឧសភាឆ្នាំ២០២២

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី២៤ខែឧសភាឆ្នាំ២០២២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,១៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៥៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។ លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,០៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់លើកុមារអាយុ ០៥ឆ្នាំ មាន ១៣២,៣៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៦៥,៧១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់លទ្ធផលចាក់វ៉ាក់សាំងធៀ​បនឹងចំនួនប្រជាជនសរុប ១៦លាន នាក់មាន ៩៣,៩១% ៕...
ថវិការ10ម៉ឺនរៀលក្នុងម្នាក់ជូនដល់​ចាស់ជរាគ្មានទីពឹងរៀងរាល់ខែធ្វើ​​មិនបានទេ នឹងលាឈប់ធ្វើ​នយោបាយ​​

ថវិការ10ម៉ឺនរៀលក្នុងម្នាក់ជូនដល់​ចាស់ជរាគ្មានទីពឹងរៀងរាល់ខែធ្វើ​​មិនបានទេ នឹងលាឈប់ធ្វើ​នយោបាយ​​

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជាបាន​អះអាងថា ​«ខ្ញុំ ពេជ្រ ស្រស់ ប្រធាន គណបក្សយុវជនកម្ពុជា សូមប្រកាសថា លោក​​នឹងឈប់ធ្វើនយោបាយអស់មួយជីវិត បើគណបក្សយើងខ្ញុំអនុវត្តគោលនយោបាយផ្តល់ថវិការ10ម៉ឺនរៀលក្នុងម្នាក់ជូន ដល់​ចាស់ជរាគ្មានទីពឹងរៀងរាល់ខែមិនបានទេនោះ។​​ លោក​ ពេជ្រ ស្រស់ បញ្ជាក់ថា«ខ្ញុំនឹងឈប់ធ្វើនយោបាយអស់មួយជីវិត បើគណបក្សយើងខ្ញុំអនុវត្តគោលនយោបាយផ្តល់ថវិការ10ម៉ឺនរៀលក្នុងម្នាក់ជូនដល់​ចាស់ជរាគ្មានទីពឹងរៀងរាល់​ខែមិនបានទេនោះ ក្រោយពីគណបក្សយុវជនកម្ពុជាឈ្នះឆ្នោតដឹកនាំឃុំសង្កាត់ថ្ងៃខាងមុខ បោះឆ្នោតជូនគណបក្សយុវជនកម្ពុជាដែលមានរូបសញ្ញាជញ្ជីងនៅកណ្តាលរង្វង់គូស្រូវជាសម្គាល់ក្នុងសន្លឹកឆ្នោត សូមបងប្អូនជនរួមជាតិនាំគ្នាទៅបោះឆ្នោតជូនគណបក្សយុវជនកម្ពុជាដើម្បីសង្គ្រោះខ្លួនឯងនិងការពារជាតិមាតុភូមិកម្ពុជារបស់យើង»។...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទទិដ្ឋភាពយុទ្ធសាស្រ្តស្តីពីអាស៊ាននិងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទទិដ្ឋភាពយុទ្ធសាស្រ្តស្តីពីអាស៊ាននិងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅទីក្រុងដាវ៉ូស ក្លូស្ទើរ ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទ ទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពីអាស៊ាន និងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២។ ពិធីដ៏មានអត្ថន័យនោះក៏មានការអញ្ជើញចូលរួមពីវាគ្មិនសេដ្ឋកិច្ច មកពីសឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អឺរ៉ុប ក្រោមការដឹកនាំសម្របសម្រួលរបស់វេទិកាសេដ្ឋកិច្ចពិភពលោក។ នៅក្នុងវេទិកាដ៏មានសារសំខាន់នោះ វាគ្មិនទាំងអស់បានធ្វើការពិភាក្សាទៅលើប្រធានបទ ស្តីពីទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពីអាស៊ាន ពិសេសពាក់ព័ន្ធទៅនិងវិបត្តិស្បៀងអាហារ សន្តិសុខថាមពល បម្រែបម្រួលអាកាសធាតុ និងវិបត្តិនៃសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែង រួមទាំងបញ្ហាពាក់ព័ន្ធដទៃទៀត។ នៅក្នុងរបៀបវារៈដែលបានគ្រោងទុក វាគ្មិនសេដ្ឋកិច្ចមកពីសឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសហភាពអឺរ៉ុប មានចំណាប់...
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ស្ថាបនិកនិងប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ស្ថាបនិកនិងប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ស្វីស:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក។ នៅក្នុងជំនួបនេះលោកសាស្ត្រាចារ្យ Klaus Schwab បានស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញមកកាន់ទីក្រុងដាវ៉ូសប្រទេសស្វីសនៅពេលនេះ។ លោកក៏បានអរគុណសម្ដេចតេជោដែលបានចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២នេះ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍អរគុណចំពោះលោកសាស្ត្រាចារ្យ ដែលបានចំណាយពេលវេលាក្នុងជំនួបនាព្រឹកនេះ។ នៅក្នុងឱកាសនេះ សម្ដេចតេជោបានស្នើអញ្ជើញលោកសាស្ត្រាចារ្យ Klaus Schwab ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចសន្ទនា អាស៊ានពិភពលោកលើកទី២ដែលគ្រោងធ្វើនៅកម្ពុជានៅខែវិច្ឆិកាឆ្នាំ ២០២ ២ខាងមុខនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា កាលពីឆ្នាំ២០១២ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននោះកម្ពុជាក៏បានរៀបចំវេទិកាសន្ទនាអាស៊ានពិ...
លោក ចូ បាយដិន អះអាងថា មិនផ្លាស់ប្តូរទេ ចំពោះបំណងប្រើកម្លាំងយោធា ការពារកោះតៃវ៉ាន់

លោក ចូ បាយដិន អះអាងថា មិនផ្លាស់ប្តូរទេ ចំពោះបំណងប្រើកម្លាំងយោធា ការពារកោះតៃវ៉ាន់

នយោបាយ, ព័ត៌មានអន្តរជាតិ
តូក្យូ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បាយដិន (Joe Biden) នៅថ្ងៃអង្គារនេះ បាននិយាយអះអាងថា មិនមានការផ្លាស់ប្តូរណាមួយចំពោះគោលនយោបាយរបស់សហរដ្ឋអាមេរិក លើដែនដីកោះតៃវ៉ាន់ គឺមួយថ្ងៃបន្ទាប់ពីលោកបង្ហាញឆន្ទៈក្នុងការប្រើប្រាស់កម្លាំងយោធា ដើម្បីការពារពីការវាយសង្គ្រប់យកមកគ្រប់គ្រងវិញ ពីសំណាក់រដ្ឋាភិបាលចិន។ ការកើនកម្តៅជុំវិញបញ្ហាកោះតៃវ៉ាន បានកើតឡើងនៅក្នុងកិច្ចប្រជុំ នាទីក្រុងតូក្យូ របស់មេដឹកនាំបួនប្រទេស មានសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា ដែលបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត ក្នុងការធានាពីសេរីភាព និងការបើកចំហ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីប្រឈមមុខជាមួយប្រទេសចិន។ នៅពេលអ្នកសារព័ត៌មានសួរបញ្ជាក់ជាថ្មីថា ​ តើ​មាន​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​លើ​កោះ​តៃវ៉ាន់​ដែរ​ឬ​ទេ​ លោក ចូ បាយដិន បាន​ឆ្លើយ​តប​ថា «ទេ គោលការណ៍មិនផ្លាស់ប្តូរទាល់តែសោះ។ ខ្ញុំបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់...
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាពិភាក្សាពី​ “ការដោះស្រាយបញ្ហារបាំងពាណិជ្ជកម្មដើម្បីការងើបឡើងវិញ” ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២២ វេទិកាសេដ្ឋកិច្ចពិភពលោក

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាពិភាក្សាពី​ “ការដោះស្រាយបញ្ហារបាំងពាណិជ្ជកម្មដើម្បីការងើបឡើងវិញ” ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២២ វេទិកាសេដ្ឋកិច្ចពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ដាវ៉ូស-ក្លូស្ទ័រ, ប្រទេសស្វីស)៖ លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទ"ការដោះស្រាយបញ្ហារបាំងពាណិជ្ជកម្មដើម្បីការងើបឡើងវិញ" ដែលត្រូវបានរៀបចំឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីសធ្វើ​ឡើង​កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។ លោក​រដ្ឋមន្រ្តីបានបញ្ជាក់អំពីសារៈសំខាន់និងភាពចាំបាច់នៃការលុបបំបាត់និងកាត់បន្ថយរបាំងពាណិជ្ជកម្ម តាមរយៈយន្ដការនៃកិច្ចសម្រួលពាណិជ្ជកម្មក្នុងប្រទេសតំបន់និងពិភ​ពលោកដែលជាមធ្យោបាយដ៏សំខាន់ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័ស។ លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបើកចំហរទីផ្សារសម្រាប់ពាណិជ្ជកម្ម និងផែនការសកម្មភាពដែលផ្ដោតលើការធ្វើឱ្យប្រសើរឡើងនូវ ការតភ្ជាប់សេដ្ឋកិច្ច និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក ដែលទាំងនេះគឺជាផ្នែកនៃអាទិភាពអាស៊ាន ក្នុងអំឡុងពេលដែលកម្ពុជាធ្...
រុស្ស៊ីបដិសេធសំណើរដោះដូរឈ្លើយសឹក អ៊ុយក្រែន រាប់ពាន់នាក់ ចាប់ខ្លួនបាននៅឯរោងចក្រស្លដែក

រុស្ស៊ីបដិសេធសំណើរដោះដូរឈ្លើយសឹក អ៊ុយក្រែន រាប់ពាន់នាក់ ចាប់ខ្លួនបាននៅឯរោងចក្រស្លដែក

នយោបាយ, ព័ត៌មានអន្តរជាតិ
មូស្គូ៖ រដ្ឋាភិបាលរុស្ស៊ី របស់លោក ពូទីន កាលពីម្សិលមិញ បានបដិសេធចំពោះសំណើរដោះដូរឈ្លើយសឹក អ៊ុយក្រែនរាប់ពាន់នាក់ ដែលទាហានរុស្ស៊ីចាប់ខ្លួនបាន នាពេលថ្មីៗកន្លងមកនេះ នៅឯរោងចក្រស្លដែក អាសូវស្តាល់ (Azovstal) ក្នុងទីក្រុង ម៉ារីយូប៉ូល (Mariupol) បន្ទាប់ពីពួកគេដាក់អាវុធលើកទង់សចុះចាញ់។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា រុស្ស៊ីគ្មានចេតនាធ្វើការផ្លាស់ប្តូរទេ ទោះបីជាអ្នកនយោបាយអ៊ុយក្រែន ស្នើសុំក៏ដោយ។ សំណើរដោះដូរឈ្លើយសឹក ធ្វើឡើងពីអ្នកនយោបាយ អ៊ុយក្រែន គឺសំដៅទៅលើទាហានអ៊ុយក្រែន ២ ៥០០នាក់ ដែលជាប់គាំងអស់រយៈពេលរាប់ខែ នៅក្នុងរោងចក្រស្លដែក អាសូវស្តាល់ ប៉ុន្តែបានទម្លាក់អាវុធចុះចាញ់ កាលពីសប្តាហ៍មុន។ ទាហានអ៊ុយក្រៃនទាំងនេះ ត្រូវទាហានរុស្ស៊ីព័ទ្ធជាប់តាំងពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ គឺក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយរុស្ស៊ីលើកទ័ពចូលឈ្លានពាន អ៊ុយក្រែន និងធ្វើឲ្យពួកគេនៅឯកោ...
កម្ពុជាទទួលបានទង់ស៊ីហ្គេម(Sea Game)ជាផ្លូវការហើយ ដើម្បីធ្វើម្ចាស់ផ្ទះនាឆ្នាំ២០២៣

កម្ពុជាទទួលបានទង់ស៊ីហ្គេម(Sea Game)ជាផ្លូវការហើយ ដើម្បីធ្វើម្ចាស់ផ្ទះនាឆ្នាំ២០២៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: កម្ពុជាបានទទួលទង់ជ័យរបស់ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា«ទង់ស៊ីហ្គេម»ជាផ្លូវការហើយ ដើម្បីនាំយកមករាជធានីភ្នំពេញនិងរៀបចំពិធីដង្ហែ នាល្ងាចថ្ងៃទី២៤ ខែឧសភាសសម្រាប់ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២នាឆ្នាំ២០២៣ ខាងមុខ ។ ពិធីប្រគល់-ទទួលទង់ស៊ីហ្គេមនេះបានធ្វើឡើងក្នុងពិធីបិទព្រឹត្តិ ការណ៍ស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយនៅរាត្រីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ផងដែរ ។ ក្រោយទទួលបានទង់ស៊ីហ្គេមហើយ នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ CAMSOC និង NOCC នឹងរៀបចំពិធីដង្ហែទង់ស៊ីហ្គេមនេះពីអាកាសយានដ្ឋានអន្ដរជាតិភ្នំព...