លោក ហេង សួរ តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់នូវបណ្ណសរសើរ និងលិខិតសរសើរដល់ប្រធានសាខាគណបក្សទាំង១៥ និងសកម្មជនគណបក្យនៅសាធារណៈរដ្ឋកូរ៉េ
លោក ហេង សួរ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានផ្តល់នូវបណ្ណសរសើរ និងលិខិតសរសើរដល់ប្រធានសាខាគណបក្សទាំង១៥ និងសកម្មជនគណបក្យនៅសាធារណៈរដ្ឋកូរ៉េ។
លោក ហេង សួរ ថ្លែងថា «ខ្ញុំក៏បាន រួមគ្នាជាមួយប្អូនស្រី ជ្រឹង បុទុមរង្សី ធ្វើជាអធិបតីនៃការរំឮកខូបគណបក្ស ផ្សព្វផ្សាយសន្និបាតគណៈកម្មកាធិការកណ្តាលវិសាមញ្ញ នៃគណបក្សប្រជាជនកម្ពុជា និងប្រកាសកែរសម្រួល និងតែងតាំងប្រធានសាខាគណបក្សទាំង ១៥ ព្រមទាំងបានរៀបចំអាហារសាមគ្គីជាមួយសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េប្រមាណជាង ៤០០នាក់ ប្រកបដោយបរិយាកាសរីករាយ និងស្និតស្នាល»។
លោកបានបន្ថែមថា «ដោយសារកូវីដ-១៩ យើងខានជួបគ្នា ជាង ២ឆ្នាំកន្លះ។ ពីឥឡូវតទៅយើងមិនឆ្ងាយពីគ្នាទៀតទេ។ ទោះជាយើងឆ្ងាយគ្នា ក៏បងប្អូនអាចពឹងអាស្រ័យលើប្អូនស្រី បុទុមរង្សី ដែលជាលោកជំទាវទូតដ៏សកម្មនៅកូរ៉េ។សូមអរគុណចំពោះការចូលរួមជាមួយគណបក្សប្រជាជន និងសូមអរគុណចំពោះទឹកចិត្តរាប់អានចំពោ...








