ឯកឧត្ដម ហេង សួរ និងក្រុមហ៊ុនឧស្សាហកម្មដ៏ធំរបស់កូរ៉េខាងត្បូង ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារក្រោមកម្មវិធីពលករជំនាញ
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសមជាមួយលោក Park Joo Bong ប្រធានក្រុមហ៊ុន Daejoo KC Group របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារក្រោមកម្មវិធីពលករជំនាញ (E7) នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។
ក្នុងជំនួបនោះ ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារក្រោមកម្មវិធីពលករជំនាញ (E7) ដើម្បីចូលរួមពង្រឹងសមត្ថភាពជំនាញ និងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋខ្មែរ តាមរយៈការទៅធ្វើការនៅប្រទេសកូរ៉េដែលមានបច្ចេកវិទ្យាទំនើបៗក្នុងវិស័យយានយន្ត អគ្គិសនី និងគីមីវិទ្យា។
លោក Park Joo Bong បានហៅកិច្ចសហប្រតិបត្តិការដែលកម្ពុជា និងកូរ៉េខាងត្បូង នាពេលនេះ គឺជាយន្តការឈ្នះៗសម្រាប់ភាគីទាំងពីរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េដែលមិនត្រឹមតែផ្តល់កិច្...








