លទ្ធផលនៃការនាំចេញកសិផលក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២
ភ្នំពេញ៖ នៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ៣ ៤៣៤ ០៧០,៦៣តោន ទៅកាន់ទិសដៅ ៥៧ប្រទេស គឺមានការកើនឡើងចំនួន ៣៤៤ ៨៦០,៧១តោន ស្មើនឹង ១១,១៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលទទួលបានត្រឹមតែ ៣ ០៨៩ ២០៩,៩២តោន។ កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖
១- ការនាំចេញអង្ករ
បរិមាណអង្ករនាំចេញមានចំនួន ១៧០ ៥៣៩តោន កើនឡើងចំនួន ១៦ ៨៥១តោន (១០,៩៦%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១ ដែលមានចំនួន ១៥៣ ៦៨៨តោន
ការនាំចេញអង្ករក្នុងខែមីនា ឆ្នាំ២០២២ មានចំនួន ៦៧ ៤៨១តោន ថយចុះចំនួន ៩ ៩៨៥តោន (-១២,៨៩%) បើធៀបនឹងខែមីនា ឆ្នាំ២០២១ ដែលមានចំនួន ៧៧ ៤៦៦តោន
អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១២០ ៤២២តោន ស្មើនឹង ៧០,៦១% អង្ករសគ្រប់ប្រភេទមានចំនួន ៤៨ ៨២៧តោន ស្មើនឹង ២៨...








