ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ទាហានអ៊ីស្រាអែល បាញ់សម្លាប់ស្ត្រីអ្នកកាសែតប្រចាំទូរទស្សន៍ Al Jazeera ពេលនាងកំពុងយកព័ត៌មាន

ទាហានអ៊ីស្រាអែល បាញ់សម្លាប់ស្ត្រីអ្នកកាសែតប្រចាំទូរទស្សន៍ Al Jazeera ពេលនាងកំពុងយកព័ត៌មាន

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖ អ្នកកាសែតជើងចាស់របស់ស្ថាប័នទូរទស្សន៍ដ៏ល្បីនៅលើពិភពលោក Al Jazeera គឺលោកស្រី ហ្សីរីន អាប៊ូ អាក់ឡេះ (Shireen Abu Akleh) ត្រូវទាហានអ៊ីស្រាអែល បាញ់សម្លាប់នៅតំបន់ West Bank ដែលស្ថិតក្រោមការត្រួតត្រារបស់រដ្ឋាភិបាល អ៊ីស្រាអែល។ លោកស្រី ហ្សីរីន អាប៊ូ អាក់ឡេះ អាយុ៥១ឆ្នាំ ត្រូវទាហានអ៊ីស្រាអែល ពួនបាញ់ពីចម្ងាយពេលនាងកំពុងយកព័ត៌មាន នៅជំរុំជនភៀសខ្លួន។ ទោះបីជាពាក់អាវកាក់កាសែតក៏ដោយ គ្រាប់មួយគ្រាប់ បានទម្លាយផ្ទះផ្ទៃមុខរបស់នាង​ ចំណែកអ្នក​កាសែតម្នាក់ទៀត ជនជាតិ​ប៉ាឡេស្ទីន​  ​ឈ្មោះ អាលី អាល់សាមូឌី (Ali al-Samoudi) បាន​រង​របួស​ខ្នង។ ទូរទស្សន៍ Al Jazeera បានចេញសេចក្តីថ្លែងការណ៍មួយ និយាយថា លោកស្រី ហ្សីរីន អាប៊ូ អាក់ឡេះ ត្រូវគេធ្វើឃាតដោយឈាមត្រជាក់ ហើយបានអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសចំពោះទង្វើរបស់កងទ័ពអ៊ីស្រាអែល។ គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំប៉ាឡេស្ទីន បានសម្តែងការភ្ញាក់ផ្អើលចំពោះការសម្លាប់លោកស្...
សភាអាមេរិកអនុម័តថវិកា៤០ពាន់លានដុល្លារ ជួយអ៊ុយក្រែន សម្រាប់ច្បាំងជាមួយរុស្ស៊ី

សភាអាមេរិកអនុម័តថវិកា៤០ពាន់លានដុល្លារ ជួយអ៊ុយក្រែន សម្រាប់ច្បាំងជាមួយរុស្ស៊ី

នយោបាយ, ព័ត៌មានអន្តរជាតិ
វ៉ាស៊ីនតោន៖ តាមការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក សភាអាមេរិក នៅថ្ងៃទី១២ ខែឧសភានេះ បានអនុម័តកញ្ចប់ថវិកាជំនួយ គិតជាទឹកចំនួន៤០ពាន់លានដុល្លារ ដល់ប្រទេសអ៊ុយក្រែន ដើម្បីទិញសព្វាវុធ និងយោធូបករណ៍ផ្សេង សម្រាប់ច្បាំងតទល់នឹងការឈ្លានពានពីសំណាក់កងទ័ពរុស្ស៊ី។ សមាជិកសភា បានអនុម័តក្នុងសំឡេងគ្រាំទ្រច្រើនលើសលប់ នូវកញ្ចប់ថវិកាដ៏ច្រើនសម្បើម ដោយផ្តល់ប្រាក់ចំនួន៧ពាន់លានដុល្លារបន្ថែមទៀត លើសពីសំណើរបស់ប្រធានាធិបតី លោក ចូ បាយដិន សម្រាប់ជំនួយដល់ប្រទេសអ៊ុយក្រែន។ កញ្ចប់ថវិកាជំនួយនេះ​ ត្រូវ​បញ្ជូន​ទៅឲ្យ​ព្រឹទ្ធសភាអនុម័តយល់ព្រម នាពេលឆាប់ៗខាងមុខ ដែលក្រោយលោកប្រធានាធិបតី នឹងចុះហត្ថលេខា ឲ្យអនុវត្តភ្លាមៗតែម្តង ដើម្បីរដ្ឋាភិបាលមានសិទ្ធិបញ្ជូនកញ្ចប់ថវិកា និងសព្វាវុធឲ្យរដ្ឋាភិបាលអ៊ុយក្រែន ខណៈយោធូបករណ៍របស់ទាហានអ៊ុយក្រែន ស្ទើរអស់ពីឃ្លាំងទៅហើយ។ ជំនួយនេះនឹងជួយទ្រទ្រង់យោធា និងសេដ្ឋកិច្ចរបស់អ៊ុយក្រែន រួមទាំងសម្ព័ន្ធមិត្តនៅក្...
ក្រុមហ៊ុនToyotaកាត់បន្ថយផលិតកម្មរបស់ខ្លួនដោយសារការវិធានការបិទខ្ទប់ជំងឺ COVID-19នៅទីក្រុងសៀងហៃ

ក្រុមហ៊ុនToyotaកាត់បន្ថយផលិតកម្មរបស់ខ្លួនដោយសារការវិធានការបិទខ្ទប់ជំងឺ COVID-19នៅទីក្រុងសៀងហៃ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ជប៉ុន៖ ក្រុមហ៊ុន Toyota បាននិយាយថា ពួកគេនឹងផ្អាកប្រតិបត្តិការនៅតាមខ្សែសង្វាក់ផលិតកម្មបន្ថែទៀតនៅរោងចក្ររបស់ខ្លួនក្នុងប្រទេសជប៉ុន ក្នុងខែនេះ ដោយសារតែវិធានការបិទខ្ទប់ជំងឺ COVID-19នៅទីក្រុងសៀងហៃ ប្រទេសចិន ។ ក្រុមហ៊ុន បាននិយាយថា ការបញ្ឈប់ខ្សែសង្វាក់ផលិតកម្មនឹងចូលជាធរមាននៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ ហើយនិងបន្តមានសុពលភាពរហូតដល់ដំណាច់សប្តាហ៍ក្រោយ ។ នេះគឺជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតប្រកាសថា ពួកគេរងផលប៉ះពាល់ដោយសារវិធានការជំងឺជំងឺ COVID-19នៅក្នុងប្រទេសចិន ។ ខណៈពេលនោះដែរ ក្រុមហ៊ុនរថយន្តអាមេរិកTeslaត្រូវបានគេរាយការណ៍ថា បានបញ្ឈប់ផលិតកម្មភាគច្រើនរបស់ខ្លួននៅរោងចក្រក្នុងទីក្រុងសៀងហៃ ដោយសារតែជួបបញ្ហាផ្តល់ប្រភពគ្រឿងបង្គុំ ។ ក្រុមហ៊ុន Toyota បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ដោយសារផលប៉ះពាល់នៃកង្វះខាតគ្រឿងពាក់កណ្តាលចម្លង ពួកយើងសូមប្រកាសពីផែនការផលិតឡើងវិញរបស់ពួកយើង ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារវិធានក...
បទអត្ថាធិប្បាយ៖ អឺរ៉ុប អាមេរិក រុស្ស៊ី និងពិភពលោកខាតបង់ព្រមគ្នាដោយសារសង្រ្គាមអ៊ុយក្រែន

បទអត្ថាធិប្បាយ៖ អឺរ៉ុប អាមេរិក រុស្ស៊ី និងពិភពលោកខាតបង់ព្រមគ្នាដោយសារសង្រ្គាមអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ ឯកសារថតចម្លងបែកធ្លាយពីការព្យាករណ៍ផ្ទាល់របស់វិមានក្រឹមឡាំងបានបង្ហាញថា សេដ្ឋកិច្ចរបស់ទីក្រុង Moscow បានធ្លាក់ចូលក្នុងវិបត្តិដុនដាបដ៏ធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលជិត៣ទសវត្សរ៍មកនេះ ខណៈដែលប្រទេសនេះ ត្រូវបានប៉ះពាល់ដោយសារទណ្ឌកម្មពីបណ្ដាប្រទេសលោកខាងលិច ។ ក្រសួងហិរញ្ញវត្ថុរុស្ស៊ី កំពុងព្យាករណ៍ការធ្លាក់ចុះផលិតផលសរុបក្នុងស្រុក(GDP)ចំនួន១២% នៅក្នុងឆ្នាំនេះ ជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីឆ្នាំ ១៩៩៤ នៅពេលប្រទេសនេះ កំពុងផ្លាស់ប្ដូរទៅរករបបមូលធននិយម ក្រោមការដឹកនាំរបស់ លោក Boris Yeltsin ជាប្រធានាធិបតីដំបូងគេ ក្រោយការដួលរលំសហភាពសូវៀត។ ឯកសារចម្លងលេចធ្លាយនេះ នឹងដាក់សម្ពាធបន្ថែមទៀត លើលោក Vladimir Putin ដែលបានចូលរួមជាអធិបតីក្នុងក្បួនព្យុហយាត្រាទិវាជ័យជម្នះប្រចាំឆ្នាំរបស់រុស្ស៊ី រំឭកដល់ការបញ្ចប់សង្គ្រាមលោកលើកទី ២នៅអឺរ៉ុប។ រុស្ស៊ីត្រូវបានគ្របសង្កត់ដោយទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរក្រោយការចូលលុកលុ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនានិងទទួលទានអាហារពេលរាត្រីជាមួយក្រុមវិភាគបណ្តាញសង្គមនៅសហរ ដ្ឋអាមេរិក

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនានិងទទួលទានអាហារពេលរាត្រីជាមួយក្រុមវិភាគបណ្តាញសង្គមនៅសហរ ដ្ឋអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សហរដ្ឋអាមេរិក: នៅរាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញជួបសន្ទនាដោយផ្ទាល់ជាមួយក្រុមវិភាគសង្គម ដែលរស់នៅសហរដ្ឋអាមេរិក ដឹកនាំដោយលោក ម៉ក់ ហឺន និងភរិយា។ ក្នុងជំនួបគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវសេចក្តីនឹករលឹកជាពន់ពេក ចំពោះលោកពូម៉ក់ ហឺន និងភរិយា ដ៏ដូចជាក្រុមវិភាគសង្គមទាំងអស់ ដែលរស់នៅសហរដ្ឋអាមេរិក និងដែលបានតាមដានជាប់ជាប្រចាំចំពោះសភាពការនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញពីសម័យកាលមួយទៅកាន់សម័យកាលមួយ ពិសេសក្រោយពេលដែលកម្ពុជាបានបញ្ចប់សង្រ្គាមទាំងស្រុង ក្រោមការដាក់ចេញ នូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ មគ្គទេសក៏ឯក នៃនយោបាយឈ្នះ ឈ្នះ ដែលនាំកម្ពុជាខ្ពស់មុខ ខ្ពស់មាត់ ស្មើសិទ្ធស្មើភាព ជាមួយនិងបណ្តាប្រទេសទាំងអស់លើសកលលោក មិនថាប្រទេសតូច ប្រទេសធំ មានរឺក្រនោះឡើយ ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថា បើទោះបីជាមិនដែលបានជួបមុខគ្នា ក៏ពិតមែន ...
សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងច្រើនកុះករពីប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិក

សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងច្រើនកុះករពីប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិក

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អាមេរិក៖ បន្ទាប់ពីមាននៃការអញ្ជើញទភដល់រដ្ឋធានីវ៉ាស៊ិនតោន ឌី ស៊ី សហរដ្ឋអាមេរិក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលការស្វាគ មន៍យ៉ាងកក់ក្តៅបំផុតពីប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិក ដែលកំពុងរងចាំទទួលស្វាគមន៍វត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅពីមុខសណ្ឋាគារស្នាក់អាស្រ័យ ក្នុងទីក្រុងវ៉ាស៊ិនតោន ឌីស៊ី សហរដ្ឋអាមេរិក។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវក្តីរំភើបរីករាយចំពោះវត្តមាន ជនរួមជាតិកម្ពុជាដ៏ច្រើនកុះករ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមករងចាំនិងទទួលស្វាគមន៍ចំពោះវត្តមានរបស់សម្តេច ក្នុងការអញ្ជើញមកកាន់រដ្ឋធានីវ៉ាស៊ិនតោន ឌីស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-សហរដ្ឋអាមេរិក ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន និងជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន សហរដ្ឋអាមេរិក ដែលបានប្រព្រឹត្តិទៅចំខួបគម្រប់ ៤៥ឆ្នាំ នៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាអាស៊ាន សហរដ...
សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ិនតោនសហរដ្ឋអាមេរិកប្រកបដោយសុវត្តិភាព

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ិនតោនសហរដ្ឋអាមេរិកប្រកបដោយសុវត្តិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅវេលាម៉ោង១៧ និង៣៣នាទីល្ងាចថ្ងៃទី១០ ខែឧសភា (ម៉ោងនៅរដ្ឋធានីវ៉ាស៊ិនតោន)ត្រូវនឹងម៉ោង៦និង៣៣នាទីព្រឹកថ្ងៃទី ១១ខែឧសភាឆ្នាំ២០២២(ម៉ោងនៅរាជធានីភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ិនតោនសហរដ្ឋអាមេរិកប្រកបដោយសុវត្តិភាព ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី១២-១៣ ខែឧសភាឆ្នាំ២០២ ២នេះ។ នៅអាកាសយានដ្ឋានអន្តរជាតិJoint Base Andrews រដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក វត្តមាននៃការអញ្ជើញដល់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុតពីឥស្សរជនជាន់ខ្ពស់ពិធីការក្រសួងការបរទេសសហរដ្ឋអា មេរិក លោក កែវ ជា ឯកអគ្គរាជទូតវិសាមញនិងពេញសមត្ថ ភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក ព្រមទាំងវត្តមាន ...
គំនូរតារាស្រី Marilyn Monroe របស់វិចិត្រករ Warhol លក់ក្នុងតម្លៃខ្ពស់បំផុត១៩៥លានដុល្លារប្រចាំសតវត្សរ៍ទី២០

គំនូរតារាស្រី Marilyn Monroe របស់វិចិត្រករ Warhol លក់ក្នុងតម្លៃខ្ពស់បំផុត១៩៥លានដុល្លារប្រចាំសតវត្សរ៍ទី២០

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អាមេរិក៖ គំនូរតារាសម្តែងស្រីអាមេរិក Marilyn Monroe របស់វិចិត្រករ Andy Warhol ត្រូវបានគេដេញថ្លៃយក ក្នុងតម្លៃ ១៩៥លានដុល្លារ ធ្វើឲ្យវាក្លាយជាគំនូរមានតម្លៃថ្លៃបំផុតមិនធ្លាប់ដែលលក់បានក្នុងសតវត្សរ៍ទី ២០ ។ គំនូរ Shot Sage Blue Marilyn ត្រូវបានគូរដោយលោក Warhol ក្នុងឆ្នាំ ១៩៦៤ ដោយប្រើប្រាស់រូបថតដ៏ល្បីល្បាញរបស់នាង ជាគំនិត ។ តម្លៃនេះដែរ គឺជាតម្លៃខ្ពស់បំផុតមិនធ្លាប់ចំណាយលើស្នាដៃវិចិត្រសិល្បៈអាមេរិក ។ ការដេញថ្លៃនៅមជ្ឈមណ្ឌល Christie ស្ថិតក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជានិមិត្តរូបនៃសុខភាពទីផ្សារវិចិត្រសិល្បៈប្រណីតរបស់អាមេរិក ។ មុនពេលដេញថ្លៃ មជ្ឈមណ្ឌល Christieបានសរសេរថា គំនូរនេះ ស្ថិតនៅក្នុងចំណោមរូបគំនូរដ៏កម្រ និងអស្ចារ្យបំផុតនៅមាន ដែលដាក់លក់ក្នុងរង្វង់ ២០០លានដុល្លារ ។ ការដេញថ្លៃបានបញ្ចប់ជាមួយនឹងតម្លៃ ១៧០លានដុល្លារ ដែលកើនឡើងដល់ ១៩៥លានដុល្លារ បូករួមទាំងតម្លៃលក់ និងតម្...
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិ សហរដ្ឋអាមេរិក

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិ សហរដ្ឋអាមេរិក

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ២០២២នេះ សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក តយៈពេលពីរថ្ងៃ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សម្តេចតេជោ បានជម្រាបជូនជនរួមជាតិ មុនពេលចេញដំណើរនាព្រឹកនេះថា «ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាត្រូវធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក និងដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកផងដែរ។ ស្ថិតនៅទឹកដីសហរដ្ឋអាមេរិក​ ខ្ញុំនឹងជួបជាមួយមេដឹកនាំសំខាន់ៗមួយចំនួន ព្រមទាំងបងប្អូនខ្មែរអាមេរិកាំង ដែលរស់នៅទីនោះកំពុងរងចាំទទួលខ្ញុំ»។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមអាស៊ាន បានឲ្យដឹងថា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន កម្ពុជា​នឹងចូលរួម​ប្រជុំ​កំពូល​ពិសេស​ ដើម្បី​អបអរសាទរទំនាក់ទំនងបែបកិច្ចសន្ទនា រវាងមេដឹកនាំប្រទេសជាសមាជិកសមាគម អាស...
ម្ចាស់ហាងមាស ពេជ្រ ចំរើនសុវត្ថិភាពរងការចោទពីតំណាងចែកចាយ«ករណីឆបោកលុយទិញមាស»

ម្ចាស់ហាងមាស ពេជ្រ ចំរើនសុវត្ថិភាពរងការចោទពីតំណាងចែកចាយ«ករណីឆបោកលុយទិញមាស»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ តំណាងពលរដ្ឋអ្នកទិញមាសមកពីបណ្តាខេត្តមួយចំនួន ដែលជាតំណាង​ចែក​ចាយហាង មាស«ពេជ្រ ចំរើនសុវត្ថិភាព»នៅថ្ងៃទី១០ខែឧសភានេះបានប្រាប់សារព័ត៌មានដេលីខ្មែរថា ពួកគាត់បានទិញមាសនៅហាង ពេជ្រ ចំរើនសុវត្ថិភាពរយៈពេលជិត១ឆ្នាំ មកហើយ ដោយទិញក្នុងតម្លៃម្នាក់ៗចាប់ពី២ម៉ឺន ៥ពាន់ដុល្លារ ក្នុងតម្លៃកក់ប្រាក់ ៥០ភាគរយនៃតម្លៃមាស។ អ្នកស្រី ប៉ាល់ សៀប អាយុ ៣៩ឆ្នាំ មកពីខេត្តកោះកុងដែលបានទិញមាសនៅហាងពេជ្រ ចំរើនសុវត្ថិភាព បាននិយាយថា អ្នកស្រីបានទិញនិងព្រមព្រៀងកក់ប្រាក់ចំនួន៥០ភាគរយនៃតម្លៃមាស ដើម្បីយកទៅលក់ ប៉ុន្តែម្ចាស់ហាងបានឲ្យយកផ្លាកទីនទៅលក់សិន នៅពេលបានលក់ឲ្យភ្ញៀវហើយ ផ្លាទីននោះប្រើបានតែ១ សប្តាហ៍ ប៉ុណ្ណះ រួចឡើងពណ៌ខ្មៅ ទើបទាមទារឲ្យដូរយកមាសវិញ។ អ្នកស្រីលើកឡើងថា ម្ចាស់ហាងខាងលើបានដូឲ្យតែមួយដងគត់ចំនួនមាស២ តម្លឹង ស្មើទឹកប្រាក់៤៨០០ ដុល្លារជាងតែប៉ុណ្ណោះ តែសល់ប៉ុន្មានបានត្រឹមសន្យាពីមួយសប្តាហ៍ទៅមួយសប្តាហ៍ឲ្យមកដូ ប៉ុន្តែមិនបានដូរឲ្យនោះ...