កម្មវិធីជួបសំណេះសំណាលនិងចុះត្រួតពិនិត្យមើលវឌ្ឍនៈភាពការប្រើប្រាស់ឥណទានគ្រួសារកងទ័ពក្នុងកងពលធំអន្តរាគមន៍លេខ៣
ខេត្តព្រះវិហារ៖លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះបានអញ្ជើញចូលជួបតំណាងសហគមគ្រួសារកងទ័ពដែលអញ្ជើញមកពីកងពលធំអន្តរាគមន៍លេខ៣, កងពលតូចអន្តរាគមន៍លេខ ៧, ៨, ៩។
ជំនួបនោះគឺ ដើម្បីពិភាក្សាការងារ និងលើកផែនការអនុវត្តបន្តក្នុងគោលដៅជំរុញឱ្យមានប្រសិទ្ធភាពចំពោះការអនុវត្តគម្រោងឥណទានគ្រួសារកងទ័ព។ក្នុងជំនួបនៃកិច្ចពិភាក្សា នាឳកាសនោះលោកបណ្ឌិត បានលើកយកនូវអនុសាសន៍មួយចំនូន មាន៖
១.ស្នើសុំឱ្យសហគមគ្រួសារកងទ័ពរៀបចំកែសម្រួលរចនាសម្ព័ន្ធរបស់សហគមឡើងវិញ ដោយក្នុងនោះពិនិត្យ និងជ្រើសរើសសមាជិកដែលមានឆន្ទៈពិតប្រាកដ។
២.រៀបចំឳ្យមានផែនការអាជីវកម្មកំណត់ត្រាហិរញ្ញវត្ថុអោយបានច្បាស់លាស់និងគួរជ្រើសរើសមុខរបរ ឬ ដំដុះដំណាំប្រភេទណាដែលមានសក្កដានុពល ឬការចញ្ចឹមសត្វជាដើម ដែលអាចឆ្លើយតបបានទៅនឹងការបង់ការប្រាក់ធនាគារបាន និង/អាចបង្វិលសាច់ប្រាក់បាន។ ...








