ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានដឹកនាំកិច្ចប្រជុំឆ្លងការផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ថ្មី និងសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីការពិន័យអន្តរការណ៍

សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានដឹកនាំកិច្ចប្រជុំឆ្លងការផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ថ្មី និងសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីការពិន័យអន្តរការណ៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានដឹកនាំកិច្ចប្រជុំឆ្លងការផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ថ្មី និងសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់អន្តោប្រវេសន៍ និងប្រកាសស្តីពីការបែងចែកចំ ណូលពីការពិន័យចំពោះបុគ្គលប្រព្រឹត្តល្មើស ហើយកិច្ចប្រជុំធ្វើឡើងកាលពីនាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២២។...
អភិបាលស្រុកពាមរក៏ឈ្មោះ សេង ទៀង រងការចោទប្រកាន់ អនុញ្ញាតឲ្យក្រុមហ៊ុនសឹបផ្លាយ អុឹមផត អិចផត សម្រុកបូមខ្សាច់យ៉ាងអនាធិបតេយ្យ

អភិបាលស្រុកពាមរក៏ឈ្មោះ សេង ទៀង រងការចោទប្រកាន់ អនុញ្ញាតឲ្យក្រុមហ៊ុនសឹបផ្លាយ អុឹមផត អិចផត សម្រុកបូមខ្សាច់យ៉ាងអនាធិបតេយ្យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រៃវែង:ក្រុមប្រជាពលរដ្ឋនៅភូមិបឹងក្អែក និងមន្ត្រីសាលាឃុំពាមមានជ័យនិងមន្ត្រីសាលាស្រុកពាមរក៍បានបញ្ជាក់ប្រាប់សារព័ត៌មានដេលីខ្មែរថា កាលពីថ្ងៃទី 23 ខែមករាឆ្នាំ 2022 មានកម្លាំងអាវុធហត្ថនិងកម្លាំងនគរបាលស្រុកពាមរក៍បានចុះទៅធ្វើការឃាត់សាឡង់កំពុងតែប្រើគ្រឿងចក្រយកខ្សាច់នៅចំណុចភូមិ បឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៏ ខេត្តព្រៃវែងនៅពេល យប់។ ប្រជាពលរដ្ឋបាននិយាយថា នៅថ្ងៃចន្ទទី24ខែមករាឆ្នាំ 2022ក្រោយពីកម្លាំងសមត្ថកិច្ចបានចុះធ្វើការហាមឃាត់រួចក៏នៅតែមានសកម្មភាពបូម ខ្សាច់ដដែល។ ប្រជាពលរដ្ឋនិងមន្ត្រីសាលាឃុំពាមមានជ័យនិងមន្ត្រីសាលាស្រុកពាមរក៍សង្ស័យមន្ត្រីនិងកងកម្លាំងមានការឃុបឃិតជាមួយ លោកស្រី សេង ទៀង អភិបាលស្រុកពាមរក៏ ហើយមើលទៅបានជាបណ្ដែតបណ្ដោយឲ្យសាឡង់ធ្វើសកម្មភាពបូមខ្សាច់នៅពេលយប់ដោយសេរី។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក្នុងភូមិបឹងក្អែក ឃុំពាមមានជ័យបានឲ្យដឹងទៀតថា ចាប់តាំងពីក្រុមហ៊ុនបូមខ្សាច់មកធ្វើសកម្មភាពបូមនៅក្នុងភូមិរប...
លោកឧកញ៉ា ឡូវ ហ៊ឹង គោរពផ្ញើសារជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៧ឆ្នាំ ឈានចូល ៧៨ឆ្នាំ

លោកឧកញ៉ា ឡូវ ហ៊ឹង គោរពផ្ញើសារជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៧ឆ្នាំ ឈានចូល ៧៨ឆ្នាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានគោរពផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៧៧ឆ្នាំ ឈានចូល ៧៨ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។ លោកឧកញ៉ា និងលោកជំទាវ គោរពផ្ញើសារថា យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន សម្តេចវិបុលសេនាភក្តី សូមមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃភ្លឺថ្លា ដើម្បីបន្តចូលរួមដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដមបម្រើជាតិ និងប្រជាជនកម្ពុជា ឲ្យកាន់តែរី...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 111នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 99នាក់ និងស្លាប់ «គ្មាន»

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 111នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 99នាក់ និងស្លាប់ «គ្មាន»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 111នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 99នាក់ និងស្លាប់ «គ្មាន»ករណីឆ្លងសហគមន៍95នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស 16 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី០៦ ខែកុម្ភៈឆ្នាំ២០២២ អ្នកឆ្លងសរុប= 121,773 នាក់ អ្នកជាសះស្បើយ= 118,122 នាក់ អ្នកស្លាប់= 3,015 នាក់។
លោក  ចូ បៃឌិន ផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន បញ្ជាក់អំពីការរង់ចាំស្វាគមន៍ សម្តេចទៅចូលរួមកិច្ចប្រជុំពិសេសអាស៊ាន -អាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន

លោក ចូ បៃឌិន ផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន បញ្ជាក់អំពីការរង់ចាំស្វាគមន៍ សម្តេចទៅចូលរួមកិច្ចប្រជុំពិសេសអាស៊ាន -អាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ប្រធានាធិបតីអាមេរិក ចូ បៃឌិន ផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន បញ្ជាក់អំពីការរង់ចាំស្វាគមន៍ សម្តេចទៅចូលរួមកិច្ចប្រជុំពិសេសអាស៊ាន -អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន និងលិខិតសម្តេចតេជោឆ្លើយតបជូនប្រធានាធិបតីអាមេរិក។
ស្ថានភាពភូមិផងរបងកម្ពុជា គិតត្រឹមថ្ងៃទី០៥ ខែកុម្កៈ ឆ្នាំ២០២២ ប្រទេសថៃ

ស្ថានភាពភូមិផងរបងកម្ពុជា គិតត្រឹមថ្ងៃទី០៥ ខែកុម្កៈ ឆ្នាំ២០២២ ប្រទេសថៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ស្ថានភាពភូមិផងរបងកម្ពុជា គិតត្រឹមថ្ងៃទី០៥ ខែកុម្កៈ ឆ្នាំ២០២២ ប្រទេសថៃ៖ +10,490 នាក់ ប្រទេសវៀតណាម៖ +12,170 នាក់ប្រទេសឡាវ៖ +488 នាក់ និងប្រទេសកម្ពុជា៖ +112 នាក់។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរព្រះមហាក្សត្រយាងត្រឡប់ពីទីក្រុងប៉េកាំង ប្រទេសចិន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរព្រះមហាក្សត្រយាងត្រឡប់ពីទីក្រុងប៉េកាំង ប្រទេសចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញទទួលព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងត្រឡប់ទីក្រុងប៉េ កាំងប្រទេសចិន បន្ទាប់ពីព្រះអង្គបានយាងចូលរួមបើកព្រឹត្តិការណ៍កីឡាអូឡាំ ពិករដូវរងារួចរាល់កាលពីយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។ សូមជម្រាបថា ចិន បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានអត្តពលិកចូលរួមប្រកួតជិត ៣,០០០នាក់ មកពី ៩១ប្រទេស ដោយប្រកួតប្រជែងលើ វិញ្ញាសា ចំនួន១៥ និងមានកម្មវិធីប្រកួតចំនួន១០៩កម្មវិធី លើប្រភេទកីឡាចំនួន ៧ប្រភេទ។ ពិធីបើកព្រឹត្តិការណ៍នេះ ធ្វើឡើង ក្រោមអធិបតីភាពប្រធានាធិបតីចិន Xi Jinping និងមានការចូលរួមពីសំណាក់មេដឹកនាំលើពិភពលោកជាង ២០រូបទៀត។ សូមព្រះអ...
ផ្តន្ទាទោសអតីតតំណាងពលករខ្មែរនៅប្រទេសថៃម្នាក់ដាក់គុក១ឆ្នាំពាក់ព័ន្ធការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមហ្វេសប៊ុក

ផ្តន្ទាទោសអតីតតំណាងពលករខ្មែរនៅប្រទេសថៃម្នាក់ដាក់គុក១ឆ្នាំពាក់ព័ន្ធការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមហ្វេសប៊ុក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣ខែកុម្ភៈឆ្នាំ ២០ ២២នេះ បានប្រកាសសាលក្រម និង សម្រេចផ្តន្ទាទោស អតីតសកកម្មជនគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារ កំណត់១ឆ្នាំនិងពិន័យជាប្រាក់ចំនួន ២ លានរៀល (ប្រមាណ $500) ជាប់ពាក់ព័ន្ធបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ឮនិងការនិយាយពត៌មានមិនពិត ពាក់ព័ន្ធនឹងការបែកបាក់ផ្ទៃក្នុង នៃគណបក្សប្រជាជនកម្ពុជាតាមរយៈហ្វេសប៊ុកប្រព្រឹត្ត កាលពីអំឡុងខែមេសាឆ្នាំ២០២១។ លោកស្រី ឈុន ដាវី ជាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានថ្លែងអោយដឹងនៅក្នងអង្គសវនការថា ជនជាប់ចោទរូបនេះមានឈ្មោះវឿន វាសនា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ អ្នកធ្វើចំការមានទីលំនៅឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ជនជាប់ចោទមានឈ្មោះ វឿន វាសនា ត្រូវបានជាប់ចោទពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញាតិ មាត្រា ៤៩៤និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ប្...
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងបំពេញព្រះរាជកិច្ចនៅទៅក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងបំពេញព្រះរាជកិច្ចនៅទៅក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងបំពេញព្រះរាជកិច្ចនៅទៅក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតត្បូង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាឱកាសនេះ រួមមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្ដេចព្រះញាតិវង្សានុវង្ស ឥស្សរជនជាតិជាន់ខ្ពស់ និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ សូមបញ្ជាក់ថាក្នុងព្រះរាជកិច្ចនៅទៅក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រមទាំងប្រតិភូព្រះបរមរាជវាំង នឹង...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រយាងទៅទីក្រុងប៉េកាំង ប្រទេសចិន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រយាងទៅទីក្រុងប៉េកាំង ប្រទេសចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីយាងចូលរួមពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា។ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងគង់ប្រថាប់នៅទីក្រុងប៉េកាំង រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ទើបយាងត្រឡប់មកកាន់កម្ពុជាវិញ។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕...