រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ ជួបសំណេះសំណាលជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប.ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មនិងមន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)ខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដើម្បីសាកសួរសុខទុក្ខមន្រ្តីក្រោមឱវាទនិងពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែមានភាពល្អប្រសើរ។
លោករដ្ឋមន្ត្រីបានលើកឡើងថា បរិយាកាសធុរកិច្ចនៅកម្ពុជាកំពុងមានភាពល្អប្រសើឡើងពីមួយទៅមួយថ្ងៃ តាមរយៈការប្រឹងប្រែងក៏សាងបទដ្ឋានគតិយុត្តដើម្បីគាំពារ ដែលច្បាប់ទាំងនោះបានចូលជាធរមានរួចហើយ និងខ្លះទៀតកំពុងរៀបចំដាក់ជូនស្ថាប័នពាក់ព័ន្ធ សិក្សាបន្ថែម និងអនុម័ត។
លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងធ្វើពិពិធកម្មទីផ្សារជំរុញការនាំចេញ និងសម្រួលដល់ការធ្វើពាណិជ្ជកម្មតាមបន្ទាត់ព្រំដែន ព្រមទាំងកំពុងបន្តស្វែងរកទីផ្សារជូនប្រជាពលរដ្ឋបន្ថែមទៀត តាមរយៈការចរចាបង្កើតកិច...








