នៅពេលខាងមុខ ខេត្តកោះកុងនឹងមានតំបន់សេដ្ឋកិច្ចច្រើនជាងខេត្តដទៃមិនចាញ់ខេត្តព្រះសីហនុប៉ុន្មាននោះទេ
ខេត្តកោះកុង៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងពីខេត្តកោះកុងកាលពីថ្ងៃទី៣មករានេះថា នៅពេលខាងមុខខេត្តកោះកុងនឹងមានតំបន់សេដ្ឋកិច្ចច្រើនជាងខេត្តដទៃ ដោយមិនចាញ់ខេត្តព្រះសីហនុប៉ុន្មាននោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការសាងសង់ផ្លូវជាតិលេខ៤៨នេះ យើងត្រូវរង់ចាំពេលសាងសង់យឺតបន្តិច ព្រោះត្រូវស្វះស្វែងរកថវិកាមកសាងសង់តែទោះជាយ៉ាងណាការសាងសង់យឺត វាប្រសើរជាងមិនបានសាងសង់។
សម្តេចតេជោបានថ្លែងថា អតីតកាលរបស់កម្ពុជា ការតភ្ជាប់រវាងខេត្តព្រះសីហនុ និងកោះកុង គឺត្រូវធ្វើដំណើរតាមកាណូតប្រកបដោយភាពគ្រោះថ្នាក់។ ដោយសារតែដំណើរវិវត្តរបស់ប្រទេសជាតិ និងភាពរីកចម្រើនឥតឈប់ឈរ យើងបានតភ្ជាប់យ៉ាងងាយស្រួលពីកោះកុងមកខេត្តព្រះសីហនុ។
សម្តេចតេជោបានបង្ហាញនូវមោទនភាព ចំពោះកិច្ចប្រឹងប្រែងរបស់សម្តេច និងសហការី ក្នុងការកសាង និងអភិវឌ្ឍន៍ខេត្តកោះកុងពីស្ថានភាពដ៏លំបាកមកមានការអភិវឌ្ឍរីកចម្រើន។
សម្តេចតេជោបានថ្លែងថា សុខសន្តិភាព គឺជាកត្តាដ...








