គណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រសូមធ្វើការស្រាយបំភ្លឺ ចំពោះករណីលោកឧកញ៉ា តែ តាំងប៉ ឃុបឃិតចាប់យកទិញ-លក់និងលួចលាក់ចេញប័ណ្ណកម្មសិទ្ធិ
ភ្នំពេញៈ យោងគតាមសេចក្តីបំភ្លឺរបស់ ណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្របានឲ្យដឹងថា ដី១.២០០ ហិកតាគឺជាដីរបស់រដ្ឋស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិដែលបានសម្រេចប្រគល់ជូនកងទ័ពជើងទឹកមូលដ្ឋានសមុទ្រគ្រប់គ្រងទុកសម្រាប់សាងសង់ជំរំជម្រកទ័ពធ្វើការអភិវឌ្ឍន៍និងចែកជូនដល់គ្រួសារកងទ័ពដែលស្នាក់នៅក្នុងតំបន់នេះ។
យោងតាមលិខិតបំភ្លឺរបស់គណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹក មូលដ្ឋានសមុទ្រ នៅថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២២បង្ហាញថា ចំពោះ ការឃុ បឃិតចាប់យកទិញ-លក់ និងលួចលាក់ចេញប័ណ្ណកម្មសិទ្ធិរបស់លោកឧកញ៉ា តែ តាំងប៉ ក្នុងខែកក្កដាឆ្នាំ១៩៩៧ គឺជារឿងខុសច្បាប់ធ្វើឡើងដោយស្ងាត់កំបាំងមិនមានការដឹងឭពីកងទ័ពជើងទឹកនឹងក្រសួងការពារជាតិនោះឡើយ។
គណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រសូមធ្វើការស្រាយបំភ្លឺចំពោះករណីលោកឧ...








