រដ្ឋមន្រ្តីវប្បធម៌អង់គ្លេសព្រមាន មេFacebookលោក Mark Zuckerbergអាចនឹងជាប់គុកនៅក្រោមច្បាប់ថ្មី
បរទេស៖ យោងតាមរដ្ឋមន្រ្តីវប្បធម៌របស់ចក្រភពអង់គ្លេសលោកស្រី Nadine Dorries បានព្រមានថា នាយកប្រតិបត្តិក្រុមហ៊ុន Meta ឬ Facebookលោក Mark Zuckerberg និងនាយកប្រតិបត្តិ Big Techផ្សេងទៀតប្រថុយនឹងការជាប់គុក ប្រសិនបើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ មិនទប់ស្កាត់ខ្លឹមសារដែលចាត់ទុកថាមានគ្រោះថ្នាក់ ក្រោមច្បាប់សុវត្ថិភាពអនឡាញនាពេលខាងមុខនោះទេ។
យោងតាមសារព័ត៌មាន RTចេញផ្សាយកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២បានឱ្យដឹងថា ថ្លែងទៅកាន់វិទ្យុ Times កាលពីថ្ងៃសៅរ៍ លោកស្រី Dorriesបាននិយាយថា លោក Zuckerbergដែលជាប្រធានក្រុមហ៊ុន Metaជាក្រុមហ៊ុនមេរបស់Facebookនិងមេៗនៃផ្នែកបច្ចេកវិទ្យាផ្សេងទៀតអាច"ត្រូវជាប់គុក" ប្រសិនបើពួកគេមិនគោរពតាមសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពអនឡាញរបស់រដ្ឋាភិបាល។ លោកស្រីបានសម្តែងក្តីសង្ឃឹមថាច្បាប់នេះនឹងក្លាយជា"ការជូនដំណឹងដល់វេទិកាអនឡាញមួយនេះ (Facebook)ដើម្បីបានដឹងថាយើងកំពុងធ្វើឥឡូវនេះ ដើម្បីឱ្យក្...








