រដ្ឋមន្រ្តីក្រសួងកសិកម្ម ជួបពិភាក្សានិងក្រុមហ៊ុនវិនិយោគ ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក ដែលបានកំពុងវិនិយោគវារីវប្បកម្ម តាមបែបចិញ្ចឹមត្រីសមុទ្រក្នុងបែស្ថិតនៅជិតតំបន់កោះដែកគោល និងកោះថាស
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១១ខែមករានេះបានទទួលជួបលោកស្រី ជេស៊ីកា តំណាងក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក ដែលបានវិនិយោគវារីវប្បកម្ម តាមបែបចិញ្ចឹមត្រីសមុទ្រក្នុងបែ នៅជិតតំបន់កោះដែកគោល និងកោះថាស។
ក្រុមហ៊ុនខាងលើបានបញ្ជាក់ជូនលោករដ្ឋមន្ត្រីជ្រាបអំពីវឌ្ឍនភាពនិងស្នើសុំការណែនាំបន្ថែមពាក់ព័ន្ធនឹងផែនការវិនិយោគវារីវប្បកម្មសមុទ្រក្នុងបែនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកស្រីតំណាងក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ លោក រដ្ឋមន្រ្តី និងមន្ត្រីជំនាញនៃរដ្ឋបាលជលផល ដែលបានផ្តល់ឱកាស និងគាំទ្រចំពោះសំណើផែនការវិនិយោគវារីវប្បកម្ម តាមបែបចិញ្ចឹមត្រីសមុទ្រក្នុងបែ នៅជិតតំបន់កោះដែកគោល និងកោះថាសដែលដំណាក់កាលទី១នៃផែនការវិនិយោគនោះគឺលើផ្ទៃទឹកសមុទ្រចំនួន១ ៩៨៤ហិកតា។
លោកស្រីបន្ថែមថា បន្ទាប់ពីបានចុះហត្...








