ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី45នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 17នាក់ និងស្លាប់«គ្មាន»

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី45នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 17នាក់ និងស្លាប់«គ្មាន»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី45នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 17នាក់និងស្លាប់«គ្មាន»។ករណីឆ្លងសហគមន៍ 16 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស 29 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 120,773 នាក់អ្នកជាសះស្បើយ= 117,089 នាក់ អ្នកស្លាប់= 3,015 នាក់។
មន្ត្រី ក.ប.ប. បានរកឃើញដេប៉ូលក់ប្រេងមិនសុចរិតចំនួន១៦ បន្ថែមទៀត

មន្ត្រី ក.ប.ប. បានរកឃើញដេប៉ូលក់ប្រេងមិនសុចរិតចំនួន១៦ បន្ថែមទៀត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖​ មន្ត្រីស៊ើបអង្កេត ក.ប.ប. ដែលត្រូវបានផ្តល់អាណត្តិ ដោយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ បានបន្តប្រតិបត្តិការត្រួតពិនិត្យតាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ក្នុង​ន័យពង្រឹងកិច្ចការពារអ្នកប្រើប្រាស់ក្នុងវិស័យប្រេងឥន្ធនៈ។ ជាលទ្ធផល កាលពី​​ថ្ងៃទី១២ និងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យសរុបចំនួន ៣៧ស្ថានីយ/ដេប៉ូ ស្ថិតក្នុងស្រុកបរិបូរណ៍ ស្រុកទឹកផុស និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្រុកព្រះនេត្រព្រះ ស្រុកអូជ្រៅ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ចំណែក នៅ​​ស្រុករមាសហែក ខេត្តស្វាយរៀង ស្រុកកូនមុំ និងក្រុងបានលុង ខេត្តរតនៈគិរី និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលក្នុងនោះដេប៉ូចំនួន១៦ ត្រូវបានមន្ត្រីជំនាញប្រចាំនៅខេត្តខាងលើរកឃើញថាមិនមានភាពអនុលោម ចេតនាកេងប្រវ័ញ្ចពីអ្នកប្រើប្រាស់ ដូចនេះមន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍ភ្លាមៗនៅនឹងកន្លែងតាមនីតិវិធី។...
ក្រសួងអប់រំយុវជននិងកីឡាបានប្រកាសលទ្ធផលផ្លូវការប្រឡងបាក់ឌុបនៅទូទាំងប្រទេសជាប់ 65.65% និទ្ទេស A មានចំនួន1,753 នាក់

ក្រសួងអប់រំយុវជននិងកីឡាបានប្រកាសលទ្ធផលផ្លូវការប្រឡងបាក់ឌុបនៅទូទាំងប្រទេសជាប់ 65.65% និទ្ទេស A មានចំនួន1,753 នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ក្រសួងអប់រំយុវជននិងកីឡាបានប្រកាសលទ្ធផលផ្លូវការប្រឡងបាក់ឌុបនៅទូទាំងប្រទេស សម័យប្រឡង៖ ២៧ ធ្នូ ២០២១ បេក្ខជនសរុប ចំនួន114,187 នាក់ ជាប់ 72,016 នាក់ (65.65%) និងធ្លាក់ = 42,171 នាក់ហើយនិទ្ទេស A មានចំនួន 1,753 នាក់។
អ្នកភូមិក្រីក្រជាង៥០គ្រួសារនៅខេត្តព្រះសីហនុ ដង្ហើយហៅយុត្តិធម៌ បន្ទាប់ពីមន្ត្រីមូលដ្ឋានគប់គិតបន្លំយកដីពួកគាត់លក់ឲ្យអ្នកមាន

អ្នកភូមិក្រីក្រជាង៥០គ្រួសារនៅខេត្តព្រះសីហនុ ដង្ហើយហៅយុត្តិធម៌ បន្ទាប់ពីមន្ត្រីមូលដ្ឋានគប់គិតបន្លំយកដីពួកគាត់លក់ឲ្យអ្នកមាន

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ ប្រជាពលរដ្ឋជាង៥០គ្រួសារ រស់នៅក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដង្ហើយហៅរកយុត្តិធម៌ បន្ទាប់ពីឈ្មួញ និងមន្ត្រីខិលខូចនៅក្នុងមូលដ្ឋាន គៃបន្លំយកដីរបស់ពួកគាត់ ដែលបានកាន់កាប់ និងអាស្រ័យលផល ជាច្រើនឆ្នាំកន្លងហើយ ប៉ុន្តែនៅតែមិនអាចទទួលសិទ្ធិជាម្ចាស់ ខណៈអាជ្ញធរ និងសាច់ញាតិមន្រ្តីជំនាញសូរិយោដី មានឈ្មោះជំនួសទៅវិញ។ ប្រជាពលរដ្ឋខាងលើនេះ មានស្រុកកំណើត និងទីលំនៅ នាភូមិថ្មី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។   អ្នកស្រី សេន ម៉េត អាយុ៥៦ឆ្នាំ បាននិយាយរំឭកពីសាវតានៃដំណើររឿងអយុត្តិធម៌ ដែលខ្លួនធ្លាប់ឆ្លងកាត់ និងកំពុងតែឈឺចាប់ ដោយលើកឡើងថា អ្នកស្រីបានកើត និងរស់នៅក្នុងភូមិនេះ តជំនាន់ពីជីដូនជីតា ហើយបានធ្វើចម្ការដាំដំណាំងលើដីរបស់ខ្លួន ប៉ុន្តែមន្ត្រីក្នុងជួររាជរដ្ឋាភិបាល គឺជាអ្នកមានឈ្មោះជាម្ចាស់ទៅវិញ។ អ្នកស្រីបាននិយាយថា «បើមិនវាស់វែងឲ្យទេ ទុកដីនៅទីហ្នុងទៅ ប៉ុន្តែខ្ញុំតែមិនអស់ចិត្ត ...
ក្មេងកំព្រាអត់ឪពុក-ម្តាយចំនួន៦ នាក់បានទទួល​​អំណោយរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

ក្មេងកំព្រាអត់ឪពុក-ម្តាយចំនួន៦ នាក់បានទទួល​​អំណោយរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក​​ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោកឧកញ៉ា អែល សារ៉ុម សមាជិក​ គណ:កម្មាធិកា​របក្ស "ខ៦"ចំណុះគណ:កម្មាធិការគណបក្សខុទ្ទកាល័យ​សម្តេចតេជោ​ ហ៊ុនសែន​ និងលោក ប៊ុន វុត្ថា សមាជិក​ គណ:​កម្មាធិ​កា​រ បក្ស "ខ៦"ចំណុះគណ:កម្មាធិការគណបក្សខុទ្ទកាល័យ​សម្តេចតេជោ​ ហ៊ុនសែន​បានអញ្ជើញ​​​​ជួបសំណេះ​សំណាលជាមួយសមាជិកបក្សប្រមាណ២០០នាក់និងបាននាំនូវអំណោយរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់ជូនក្មេងកំព្រាអត់មានឪពុក ម្តាយចំនួន​៦នាក់។ លោក ឧកញ៉ា ឡូវ ហ៊ឺង បានប្រសាសន៍គូរបញ្ជាក់ក្នុង​​ពិធីប្រគល់អំណោយនៅក្នុងបរិវេណវត្តទងត្រឡាចស្ថិតក្នុងឃុំទងត្រឡាចស្រុកស្រីសន្ធរខេត្តកំពង់​ចាម ​​កាលពីថ្ងៃទី៩ខែមករាឆ្នាំ២០​២២នេះថា« សូមបងប្អូនដែលកំពុងរស់នៅក្នុងភូមិនិងសហគមន៍ សូមចងចាំនិងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុលនិងជែលសម្អាតមេរោ​គនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពី...
រដ្ឋមន្ត្រីក្រសួងការងារណែនាំឱ្យរោងចក្រសហគ្រាសទាំងអស់ជំរុញការចាក់វ៉ាក់សាំងដូសជំរុញដល់កម្មករនិយោជិតឱ្យបានគ្រប់គ្នា

រដ្ឋមន្ត្រីក្រសួងការងារណែនាំឱ្យរោងចក្រសហគ្រាសទាំងអស់ជំរុញការចាក់វ៉ាក់សាំងដូសជំរុញដល់កម្មករនិយោជិតឱ្យបានគ្រប់គ្នា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ÷ លោក​​ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ត្រូវជំរុញការអប់រំផ្សព្វផ្សាយដល់កម្ម​ករនិយោជិតជ្រាបអំពីភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសជំរុញនិងត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទរៀបចំការចាក់វ៉ាក់សាំង​​ដូសជំរុញដល់កម្មករនិយោជិតរបស់ខ្លួននៅតាមទីតាំងរោងចក្រសហគ្រាសឬអនុញ្ញា​តឱ្យកម្មករនិយោជិតបានទៅចាក់វ៉ាក់សាំងដូសជំរុញ។ លោក​រដ្ឋមន្រ្តី​​​មានប្រសាសន៍ថា« ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវបំពេញព័ត៌មាននការចាក់វ៉ាក់សាំងដូសទី១ ទី២ និងដូសជំរុញនានារបស់កម្មករនិយោជិតខ្លួន ទៅក្នុងរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធ ស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រhttps://si​cms.mlvLgov.kh ផងដែរ។ បន្ថែមពីនេះទៀត ម្ចាស់ ឬនាយករោងចក សហគ្រាស ត្រូវតែជំរុញបងប្អូនកម្មករនិយោជិតឱ្យទៅចាក់វ៉ាក់សាំងតាមការកំណត់របស់អា...
អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មនិង​(GIZ) រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងចំនួន៤ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ “ធុរកិច្ចសុចរិត គឺការពារអ្នកប្រើប្រាស់”

អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មនិង​(GIZ) រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងចំនួន៤ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ “ធុរកិច្ចសុចរិត គឺការពារអ្នកប្រើប្រាស់”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្ម​​ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ បាន​​រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងចំនួនបួនស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ “ធុរកិច្ចសុចរិត គឺការការពារអ្នកប្រើប្រាស់”។ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយ​កនៃអគ្គនាយកដ្ឋាន​ក.ប.ប. សមាជិកនិងជាលេខាធិការនៃគណៈកម្មាធិការជាតិការ​ពារអ្នកប្រើប្រាស់ជាតំ​ណាង​ដ៏ខ្ពង់ខ្ពស់របស់ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក​​ ប៉ាន សូរស័ក្តិ និងជាប្រធា​នគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់។ សិក្ខាសាលាពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារសហប្រតិបត្តិការអាឡឺម៉ង់ (GIZ) ក្រោមគម្រោង “កិច្ចការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន (PROTECT)”។ សិក្ខាសាលានេះ សម្របសម្រួលដោយការិយាល័យមេធាវី សេដ្ឋាល័យ។ ...
ប្រទេស​​ថៃបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីសរុបចំនួន “៧,៦៨១” នាក់ ស្លាប់២២ នាក់និងឆ្លងក្នុងពន្ធនាគារ១២នាក់

ប្រទេស​​ថៃបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីសរុបចំនួន “៧,៦៨១” នាក់ ស្លាប់២២ នាក់និងឆ្លងក្នុងពន្ធនាគារ១២នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រទេសថៃ៖ យោងតាមសេចក្តីរាយការណ៍របស់ក្រសួងសុខភាពសាធារណៈ ថៃថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២២នេះបង្ហាញថា ប្រទេស​​ថៃបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី សរុបចំនួន "៧,​៦៨១" នាក់ ស្លាប់២២ នាក់និងឆ្លងក្នុងពន្ធនាគារ១២នាក់។​
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើការផ្ដល់ឥណទានសម្បទានអនុវត្តគម្រោងគាំទ្របន្តឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ ដំណាក់កាលទី២

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើការផ្ដល់ឥណទានសម្បទានអនុវត្តគម្រោងគាំទ្របន្តឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ ដំណាក់កាលទី២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២បាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខាលើការផ្ដល់ឥណទានសម្បទានអនុវត្តគម្រោងគាំទ្របន្តឆ្លើយតបទៅនឹងវិបត្តិ​កូវីដ-១៩ ដំណាក់កាលទី២ដែលជប៉ុនផ្តល់ប្រាក់កម្ចីប្រមាណ ១៨៥លានដុល្លារបន្ថែម ដើម្បីឆ្លើយតបវិបត្តិនៃជំងឺកូវីដ-១៩នៅកម្ពុជា។ ពិធីចុះហត្ថលេខាប្រគល់-ទទួលប្រាក់កម្ចីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ថវិកាកម្ចីនេះ ប្រើសម្រាប់គាំទ្រសកម្មភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងផលប៉ះពាល់សុខភាព, សង្គម និងសេដ្ឋកិច្ច ដោយសារជំងឺកូវីដ-​១៩ ជាពិសេសលើជំនួយសង្គមសម្រាប់ពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះមានដូចជា៖ ប្រជាពលរដ្ឋមានជីវភាពស្ថិតក្រោមបន្ទាត់ភាពក្រីក្រ, ចាស់ជរា, ស្ត្រី, កុមារ និងជនជាតិដើមភាគតិចជាដើម៕...
​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល​​បានប្រគល់ម៉ាស៊ីនលាងឈាម ចំនួន ៥គ្រឿង, ទឹកសម្លាប់មេរោគSakkinនិងឧបករណ៍បរិក្ខារពេទ្យត្រូវបានផ្ដល់ជូនមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល​​បានប្រគល់ម៉ាស៊ីនលាងឈាម ចំនួន ៥គ្រឿង, ទឹកសម្លាប់មេរោគSakkinនិងឧបករណ៍បរិក្ខារពេទ្យត្រូវបានផ្ដល់ជូនមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១១ ខែមករាឆ្នាំ២០២២នេះ បានប្រគល់ម៉ាស៉ីន លាងឈាម ចំនួន ៥គ្រឿង, ទឹកសម្លាប់មេរោគ Sakkin និងឧបករណ៍បរិក្ខារពេទ្យត្រូវបានផ្ដល់ជូនមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ សម្ភារបរិក្ខាពេទ្យ និងម៉ាស៉ីនលាងឈាម ចំនួន ៥គ្រឿងនេះ ជាអំណោយរបស់ក្រុមហ៊ុន ឆាយ វ៉ាង ឯ.ក និងក្រុមហ៊ុន អេហ្វ វ៉ាយ ជី ស៉ី (ខេមបូឌា) ឯ.ក ជូនមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង តាមរយៈក្រសួងសុខាភិបាល។...