ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ឧកញ៉ា ឡាយ ឈុនហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន City Rice បានជាប់ជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្ដិទី៥

ឧកញ៉ា ឡាយ ឈុនហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន City Rice បានជាប់ជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្ដិទី៥

សង្គម និងកម្សាន្ត
ភ្នំពេញ)៖ ឧកញ៉ា ឡាយ ឈុនហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន City Rice បានជាប់ជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្ដិទី៥ ខណៈ ដែល ឧកញ៉ា ចាន់ សុឃាំង អតីតប្រធានសហព័ន្ធស្រូវអង្ករ អាណត្តិទី៤ បានជាប់ជាប្រធានក្រុមប្រឹក្សាភិបាល សម្រាប់អាណត្តិទី៥ បន្ទាប់ពីសមាជិក សមាជិកា នៃសហព័ន្ធស្រូវអង្ករ ផ្តល់ទំនុកចិត្ដបោះឆ្នោតជ្រើសតាំងរួចមក។ ការប្រកាសសមាសភាព ក្បាលម៉ាស៊ីនដឹកនាំ សហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់អាណត្ដិថ្មី អាណត្ដិទី៥នេះ ធ្វើឡើងក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ នៅសូហ្វីតែល ភ្នំពេញ ភូគីត្រា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអបអរសារទរ ដល់លទ្ធផលនៃការបោះឆ្នោត ដែលប្រព្រឹត្តទៅប្រកបដោយជោគជ័យ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំ ប្រធានក្រុមប្រឹក្សាភិបាល និងប្រធានសហព័ន្ធស្រូវអង្ករ...
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDBនិងសហការី អញ្ចើញចូលរួមក្នុងកម្មវិធីសម្ពោធជាផ្លូវការដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រពង្រីកនិងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា២០២៥-២០៣០

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDBនិងសហការី អញ្ចើញចូលរួមក្នុងកម្មវិធីសម្ពោធជាផ្លូវការដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រពង្រីកនិងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា២០២៥-២០៣០

សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ខែសីហាឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)រួមនិងសហការីបានអញ្ចើញចូលរួមក្នុងកម្មវិធីសម្ពោធជាផ្លូវការដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រពង្រីកនិងពិធិធកម្មទីផ្សារនាំចេញអង្ករកម្ពុជាឆ្នាំ២០២៥-២០៣០ និងកម្មវិធីមហាសន្និបាតសហ័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៤ និងបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៥។ ពិធីនេះមានការអញ្ចើញចូលរួមជាកិត្តិយសពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ , លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ,ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា រួមនិងម្ចាស់ក្រុមហ៊ុន-រោងម៉ាស៊ីនកិនស្រូវជាច្រើរូបផ្សេងទៀត៕...
ពលរដ្ឋទទូចស្នើសុំឱ្យអេស៊ីយូនិងអគ្គគយបើកការស៊ើបអង្គេតអំពើពុករលួយរបស់លោក ម៉ៅ សាន់សូណា អនុគយកោះកុង

ពលរដ្ឋទទូចស្នើសុំឱ្យអេស៊ីយូនិងអគ្គគយបើកការស៊ើបអង្គេតអំពើពុករលួយរបស់លោក ម៉ៅ សាន់សូណា អនុគយកោះកុង

សង្គម និងកម្សាន្ត
កោះកុងៈ ​អនុប្រធាន​សាខា​គយ និង​រដ្ឋាករ​ខែត្រកោះកុងត្រូវបាន អាជីវករអ្នករកស៊ីដឹកអ៊ីវ៉ាន់នាំគ្នាបញ្ចេញឯកសារឲ្យ អ្នកកា សែតដោយ លោកអនុប្រធានគយរូបនេះ ទាមទារប្រាក់ពួកគាត់ច្រើនលើសលប់ពេក។ រឿងរ៉ាវនេះកើតមានឡើងនៅចំណុចផ្លូវជាតិលេខ៤៨ ស្ថិតក្នុង ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខែត្រកោះកុង។ អ្នករកស៊ីដឹកទំនិញទាំងនោះលើកឡើងថា ពួកគាត់ស៊ីឈ្នួលដឹកទំនិញនិងគ្រឿងសមុទ្រឱ្យគេបន្តិចបន្តួចសោះបែរជាមន្ត្រី គយរូបនោះទាមទារប្រាក់ច្រើនហួសកម្រិតដោយគិតមួយជើងពីរម៉ឺនរៀល។ បើឲ្យតែ១៥០០០រៀលក៏មន្ត្រីរូបនោះមិនព្រមយកដែរ។ ការបង្ហាញពីភាពមិនប្រក្រតី នៃការប្រមូលពន្ធរបស់មន្ត្រីរូបនេះ បានបែកធ្លាយដោយសារតែលោក ម៉ៅ សាន់សូណា អនុប្រ ធាន​សាខា​គយ និង​រដ្ឋាករ​ ខែត្រកោះកុង បានចាប់រយន្ត១គ្រឿងដែលបានដឹកទំនិញមួយចំនួន ហើយទារលុយពីប្រជាពលរដ្ឋចំនួន១៥០០ដុល្លារអាម៉េរិក ដោយសន្យាថា នឹងដោះលែងរថយន្តដឹកទំនិញនោះមកវិញ។ ពួកគាត់ទទូចស្នើសុំឱ្យ អង្គភាពប្រឆាំងអំពើពុករល...
ពលករខ្មែរដែលបានត្រឡប់មកពីថៃប្រមាណជាង ១៣ម៉ឺននាក់ទទួលបានឱកាសការងារ

ពលករខ្មែរដែលបានត្រឡប់មកពីថៃប្រមាណជាង ១៣ម៉ឺននាក់ទទួលបានឱកាសការងារ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ មកដល់ពេលនេះ ពលរដ្ឋនិងពលករខ្មែរដែលទើបត្រឡប់មកពីថៃជាង ១៣ម៉ឺននាក់ទទួលបានឱកាសការងារ។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីយន្តការគាំទ្រដល់ពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ នៅទីស្តីការក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ក្រោយពីការត្រឡប់មកវិញរបស់បងប្អូនពលករ ក្រសួងការងារជាដំបូងផ្តោតលើរោងចក្រធំៗ ដើម្បីធានាថាបងប្អូនពលករដែលត្រឡប់មកវិញទទួលបានឱកាសការងារជាមួយនឹងស្តង់ដារ និងលក្ខខណ្ឌការងារដែលល្អប្រសើរ។ ឯកឧត្តមថ្លែងថា៖ “យើងផ្តោតលើរោងចក្រធំៗដែលបម្រើការនាំចេញ ដោយសាររោងចក្រធំទាំងនោះមានលក្ខខណ្ឌការងារល្អ មានប្រាក់ខែប្រហាក់ប្រហែលថៃ កន្លែងធ្វើការមានស្តង់ដាប្រហាក់ប្រហែលថៃ និងទំនើប ដែលក្រោយពីបងប្អូនបានចូលធ្វើការងារហើយ គាត់នឹងមិនត្រឡប់ទៅវិញនោះទេ”។ បន្ថែមពីនេ...
និស្សិតជ័យលាភីអាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និងបណ្ឌិត នៃ​សាធារណរដ្ឋ​ឆែក​ឆ្នាំសិក្សា ២០២៥-២០២៦ ជា​ធនធាន​មនុស្ស​ដ៏​ចាំបាច់​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា

និស្សិតជ័យលាភីអាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និងបណ្ឌិត នៃ​សាធារណរដ្ឋ​ឆែក​ឆ្នាំសិក្សា ២០២៥-២០២៦ ជា​ធនធាន​មនុស្ស​ដ៏​ចាំបាច់​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ នៃសាធារណរដ្ឋឆែក (Czech Government Scholarship) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចូលជួបសំណេះសំណាល និងសម្តែងការគួរសម ដើម្បីទទួលបាននូវអនុសាសន៍ និងការយល់ដឹងបន្ថែមពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវ: មុនចេញដំណើរទៅបន្តការសិក្សានៅសាធារណរដ្ឋឆែក នៅដើមខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ ក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បាន​ចែក​រំលែក​ព័ត៌មាន​ស្ដីពី​ផែនការ​សកម្មភាព​ជា​ចម្បង​របស់​ក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រួមមាន គោល​នយោបាយ​ទីផ្សារការងារ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបច្ចេកទេស និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែល...
ឯកឧត្តមណ្ឌិត កៅ ថាច អញ្ជើញតំណាងអ្នកនាំចេញអង្ករប្រជុំពិភាក្សាទៅលើបញ្ហាប្រឈម និងកាលានុវត្តភាព ដើម្បីស្វែងរកដំណោះស្រាយ និងចូលរួមអភិវឌ្ឍវិស័យស្រូវអង្ករ នៅកម្ពុជា

ឯកឧត្តមណ្ឌិត កៅ ថាច អញ្ជើញតំណាងអ្នកនាំចេញអង្ករប្រជុំពិភាក្សាទៅលើបញ្ហាប្រឈម និងកាលានុវត្តភាព ដើម្បីស្វែងរកដំណោះស្រាយ និងចូលរួមអភិវឌ្ឍវិស័យស្រូវអង្ករ នៅកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្បតម បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា, តំណាងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ដើម្បីជួបប្រជុំពិភាក្សាទៅលើបញ្ហាប្រឈម និងកាលានុវត្តភាព និងដើម្បីស្វែងរកដំណោះស្រាយ និងចូលរួមអភិវឌ្ឍវិស័យស្រូវអង្ករ នៅកម្ពុជា។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃចន្ទ ២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥, នៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB។...
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំណែនាំ និងការតម្រង់ទិសអំពីការផ្សព្វផ្សាយ និងចែកចាយព័ត៌មានដែលផ្តល់ភាពអវិជ្ជមានដល់សន្តិសុខជាតិ និងចូលរួម គ្រប់គ្រងស្ថានភាពការផ្តល់ព័ត៌មានពិត ត្រឹមត្រូវជូនដល់ប្រជាពលរដ្ឋ

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំណែនាំ និងការតម្រង់ទិសអំពីការផ្សព្វផ្សាយ និងចែកចាយព័ត៌មានដែលផ្តល់ភាពអវិជ្ជមានដល់សន្តិសុខជាតិ និងចូលរួម គ្រប់គ្រងស្ថានភាពការផ្តល់ព័ត៌មានពិត ត្រឹមត្រូវជូនដល់ប្រជាពលរដ្ឋ

សង្គម និងកម្សាន្ត
( ភ្នំពេេញ )៖ កិច្ចប្រជុំណែនាំនិងការតម្រង់ទិសអំពីការផ្សព្វផ្សាយ និងចែកចាយព័ត៌មានដែលផ្តល់ភាពអវិជ្ជមានដល់សន្តិសុខជាតិ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គលទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន អស់លោក លោកស្រី តំណាងមកពីស្ថានីយវិទ្យុ ទូរទស្សន៍ គេហទំព័រ និងសមាគមសារព័ត៌មាន សរុបប្រមាណជាង ២០០រូប ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ការជួបជុំគ្នានាឱកាសនេះ ដើម្បីផ្សព្វផ្សាយការងារសំខាន់ៗមួយចំនួនក្នុងការធ្វើយ៉ាងណាឲ្យប្រព័ន្ធផ្សព្វផ្សាយចូលរួមគ្រប់គ្រងស្ថានភាពការផ្តល់ព័ត៌មានពិត ត្រឹមត្រូវជូនដល់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ។ ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងការអរគុណដល់ស្ថាប័នព័ត៌មានដែលបានចូលរួមផ្សព្វផ្សាយផ្តល់ព័ត៌មានពិត ត្រឹមត្រូវជូនទៅដល់បងប្អូនប្រជាពលរ...
ក្រុមហ៊ុនកូនខ្មែរ ១០០% គ្រោយចាយទុនវិនិយោគប្រមាណ ១.៥ លានដុល្លារ បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្មែរ ដែលមានទីតាំងស្ថិតនៅស្រុកចម្ការលើ ខេត្តកំពង់ចាមក្នុងខែកញ្ញា ឆ្នាំ២០២៥

ក្រុមហ៊ុនកូនខ្មែរ ១០០% គ្រោយចាយទុនវិនិយោគប្រមាណ ១.៥ លានដុល្លារ បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្មែរ ដែលមានទីតាំងស្ថិតនៅស្រុកចម្ការលើ ខេត្តកំពង់ចាមក្នុងខែកញ្ញា ឆ្នាំ២០២៥

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ក្រុមហ៊ុនកូនខ្មែរ ១០០% គ្រោយចាយទុនវិនិយោគប្រមាណ ១.៥ លានដុល្លារ បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្មែរ TL Agri Foods Import Export Co.,Ltd ដែលមានទីតាំងស្ថិតនៅស្រុកចម្ការលើ ខេត្តកំពង់ចាម នឹងបើកដំណើរការជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២៥។ លោកឧកញ៉ា ឡាង ទីលាង អគ្គនាយក TL Agri Foods Import Export បានឱ្យដឹងថា រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់លោក ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីប្រមាណជា ២ហិតា ដែលគ្រោងនឹងបើកឱ្យដំណើរជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ បច្ចុប្បន្ន រោងចក្របាននិងកំពុងដំណើរការដំឡើងគ្រឿងចក្របច្ចេកវិទ្យាទំនើបចុងក្រោយ ដែលមានសមត្ថភាពបកគ្រាប់ស្វាយចន្ទីខ្មែរ ៥០ តោនក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់លក់ក្នុងស្រុក និងនាំចេញទៅកាន់ពិភពលោក។ ក្រោយបើកឱ្យដំណើរការជាផ្លូវការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមួយនេះ គ្រោងនាំចេញគ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារអន្តរជាតិមួយចំនួនដូចជា ទីផ្សារប្រទេសចិន ...
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាង ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និង ក្រុមហ៊ុននាំចេញអង្ករ ជុំវិញ ខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាង ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និង ក្រុមហ៊ុននាំចេញអង្ករ ជុំវិញ ខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ

សង្គម និងកម្សាន្ត
សាខាធនាគារ ARDB ខេត្តបាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយតំណាងម្ចាស់រោងម៉ាស៊ីន និង ក្រុមហ៊ុននាំចេញអង្ករ ដែលបានអញ្ញើញ មកពី ខេត្ត ពោធិ៍សាត់​ បាត់ដំបង និងបន្ទាយមានជ័យ នាព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥។ គោលបំណងនៃកិច្ចជុំនេះគឺដើម្បីពិភាក្សារ , ស្វែងរកដំណោះស្រាយ , ដាក់ទិសដៅ និងពិនិត្យតាមដានវាយតម្លៃ  ដោយផ្តោតលើ៖ ១)-អំពីស្ថានភាពតម្លៃស្រូវសើមដែលដឹកមកលក់ដល់រោងម៉ាស៊ីនមានការធ្លាក់ចុះក្នុងរដូវប្រមូលផលធំនេះដូចជាប្រភេទ OM ៥៤៥១/IR, សែនក្រអូប, ស្រូវស្រង៉ែ ធៀបនឹងឆ្នាំមុន​ ២)-អំពីបញ្ហាប្រឈម របស់រោងម៉ាស៊ីនកិនស្រូវ ក្នុង ស្ថានភាពភាពប្រមូលទិញស្រូវពីកសិករ ក្នុងរដូវប្រមូលផលថ្មីមកដល់  និងបញ្ហាសន្ធិស្តុកស្រូវ-អង្ករ ដែលដក់សល់ពីឆ្នាំចាស់ ដែលមិនទាន់បានបញ្ចេញអស់ ៣)-អំពីស្ថានភាពការនាំចេញអង្ករ ទៅទី...
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបាន ចូលរួមអមដំណើរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញចុះសួរសុខទុក្ខប្រជាកសិករដែលកំពុងប្រកបរបរក្នុងវិស័យវារីវប្បកម្ម។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបាន ចូលរួមអមដំណើរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញចុះសួរសុខទុក្ខប្រជាកសិករដែលកំពុងប្រកបរបរក្នុងវិស័យវារីវប្បកម្ម។

សង្គម និងកម្សាន្ត
ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងសហការីបានចូលរួមអមដំណើរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អញ្ជើញចុះសួរសុខទុក្ខប្រជាកសិករដែលកំពុងប្រកបរបរក្នុងវិស័យវារីវប្បកម្ម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីចុះបំពេញបេសកកម្មក្នុងគោលបំណងដើម្បីជំរុញវិស័យវារីវប្បកម្មតាមរយៈការលើកទឹកចិត្ត ជំរុញនិងការលើកកម្ពស់ផលិតកម្មវារីវប្បកម្មក្នុងស្រុក ព្រមទាំង​ការអនុវត្ត​សេដ្ឋកិច្ច​មូលដ្ឋាន នៅស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥។...