ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងសហការីបានចុះត្រួតពិនិត្យសន្និធិស្រូវ-អង្ករ សកម្មភាពការប្រមូលទិញស្រូវសម្រាប់បម្រើឲ្យការកិនកែច្នៃអង្ករនាំចេញនិងលក់ក្នុងស្រុក
ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងសហការីបានចុះត្រួតពិនិត្យសន្និធិស្រូវ-អង្ករ សកម្មភាពការប្រមូលទិញស្រូវសម្រាប់បម្រើឲ្យការកិនកែច្នៃអង្ករនាំចេញនិងលក់ក្នុងស្រុក ព្រមទាំងផែនការទិញបន្តរបស់ រោងម៉ាស៊ីនកិនស្រូវ ងួន ហុង, រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ និងរោងម៉ាស៊ីនកិនស្រូវ ហុង អេង នៅរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥។ បេសកកម្មនេះគឺដើម្បីពិនិត្យមើលការប្រើប្រាស់ឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល។
កម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលនេះគឺផ្តល់អត្រាការប្រាក់សមរម្យ ៥% ក្នុងមួយឆ្នាំ និងទទួលយកសន្និស្រូវ-អង្ករជាទ្រព្យធានាបំណុលនិងជាមូលដ្ឋានកំណត់ទំហំឥណទានដែលទទួលបាន ៧០%នៃតម្លៃសន្និធិ។
ដើមរដូវឆ្នាំនេះ កត្តាអាកាសធាអំណោយផលបាននាំឱ្យការប្រមូលផលស្រូវបានចាប់ផ្តើមលឿនជាងឆ្នាំមុនៗ ពោលគឺចាប់តាំងពីចុងខែកក្កដា ហើយបរិមា...








