ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរជាពលករ ដែលទើបអញ្ជើញមកពីប្រទេសសៀម ចំនួន២០៥ នាក់
ស្រុកខ្សាច់កណ្តាល,ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនា យុវជនស្រុកខ្សាច់កណ្តាល ខេត្តកណ្កាល និងសហការី , នៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាពលករទើបអញ្ជើញមកពីប្រទេសថៃ ដែលរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាលមានសរុបចំនួន ២០៥នាក់។
នៅក្នុងពិធីសំណេះសំណានេះ គឺមានការអញ្ជើញចូលរួមផងដែរ ពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងជា ប្រធានគណៈកម្មាធិការគណបក្សស្រុកខ្សាច់កណ្តាល និង សមាជិក សមាជិកា និងលោក លោកស្រី ដែលជា តំណាង រោងចក្រក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច ពិសេស ៧NGផងដែរ។
បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់ប្រធានគណៈកម្មាធិការគណបក្សស្រុក និងមតិលើកឡើងដោយផ្តាល់តំណាងរោងចក្រ ស្តីអំពីឱកាសការងារថ្មីៗ ជូនដល់ពលករចំណាក...







