មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជូ ប៊ុនអេង ផ្តល់ថវិកាលើកទឹកចិត្ត លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា អធិការរងនៃអធិការដ្ឋានស្រុកសៀមប៉ាង
ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញ មនុស្ស (គ.ជ.ប.ជ) អនុប្រធានក្រុមប្រឹក្សាជាតិដើម្បីស្រ្តី អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ផ្តល់ថវិកាលើកទឹកចិត្តលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា អធិការរង នៃអធិការដ្ឋានស្រុកសៀមប៉ាង។
ក្នុងនាមជាធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ លោកស្រី បាននាំយកថវិការមួយចំនួន ជាថវិការផ្ទាល់ខ្លួន និងមន្រ្តីក្រោមឱវាទរបស់អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ព្រមទាំងសប្បុរសជនរួមមានលោកស្រីកញ៉ាបណ្ឌិត សៀង ចាន់ហេង នាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងជាស្ថាបនិករមណីយដ្ឋានរាជិនីលង្វែក ចំនួន៥០ ០ដុល្លា និងលោកស្រី សុខ វិល័យ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ចំនួន១០០ដុល្លា ។
ថវិកាសរុបចំនួន៧០០០០០រៀល និង៧០០ដុល្លាអាមេរិក ជូនចំពោះលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ជាអធិការរងទទួ...








