កិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ នឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជាបន្ថែមទៀត
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមនៅក្នុងពិធីប្រកាសបញ្ចប់ការចរចាកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) តាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព លោក ប៉ាន សូរសក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ YOO Myung-hee រដ្ឋមន្រ្តីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅឯសណ្ឋាគារ Sofitel។
កិច្ចព្រមព្រៀងនេះត្រូវបានគេមើលឃើញថា នឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀត លើទំនិញដែលធ្លាប់នាំចេញនាពេលកន្លងមក មានដូចជា ផលិតផលកសិកម្ម សម្លៀកបំពាក់និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ ជាដើម។ សម្រាប់ សាធារណរដ្ឋកូរ៉េក៏អាចជួយលើកកម្ពស់ការនាំចេញរបស់ខ្លួនបន្ថែមទៀត មកកាន់ប្រទេសកម្ពុជា រួមមាន យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារៈអគ្គិសនី ភេសជ្ជៈ ឱសថ និងផលិតផលផ្...








