ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
កោះព្រហ្មចារីយ៍ សម្បុកទេសចរណ៍ប្លែកនៅកណ្ដាលជលសា ក្នុងស្រុកព្រែកប្រសព្វខេត្តក្រចេះ

កោះព្រហ្មចារីយ៍ សម្បុកទេសចរណ៍ប្លែកនៅកណ្ដាលជលសា ក្នុងស្រុកព្រែកប្រសព្វខេត្តក្រចេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រចេះ៖ បើយើងធ្វើដំណើរជិះកាណូតតាមទន្លេមេគង្គប្រមាណ ២០ នាទីប៉ុណ្ណោះ ភ្ញៀវទេសចរនឹងបានទៅដល់កោះព្រហ្មចារីយ៍ ដែលជាកោះដ៏ទាក់ទាញមួយនេះត្រូវបានគេល្បីតៗគ្នាថា «មានទេសភាពស្រស់ស្អាត ប្រៀបដូចក្រមុំព្រហ្មចារីយ៍» យ៉ាងដូច្នេះឯង។ កោះព្រហ្មចារីយ៍ ជាកោះទេសចរណ៍ដ៏សំខាន់មួយរបស់ «សហគមន៍អេកូទេសចរណ៍ កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ» ដែលមានទីតាំងស្ថិតនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចម្ងាយប្រមាណតែ ១៧ គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្ត។ ជិះទូកសម្លឹងទន្ទឹងមើលភក្ត្រ បំណងជឿជាក់ថាបានជួបថ្លៃ ល្បីឈ្មោះយូរហើយកោះ ព្រហ្មចារីយ៍ មកដល់ផ្ទះថ្លៃស្អាតដូចគេថា។ ក្រមុំស្រុកក្រៅមិនស្មើអូនទេ ទេសចរ លង់ស្នេហ៍ឆោមកែវកនិដ្ឋា គ្រប់លក្ខណ៍ប្រពៃសមនឹងចរិយា គាប់ដួងនេត្រាសឹងគ្មានចន្លោះ។ ម្លប់ឈើប្រក់បាំងត្រជាក់គង្គា ហាត់ហែលហូរហៀប៉ប្រះមាត់កោះ ឆ្នេរខ្សាច់ធម្មជាតិសន្ធឹងសក្បុស រចនាសម្រស់ក្រោមមេឃខៀវខ្ចី។ កោះនេះខេមរាច្នៃជាទេសចរណ៍ ផ្សព្វផ្សាយខ្...
លទ្ធផលតំណក់ប្រេងដំបូងរបស់កម្ពុជា ដែលទទួលបានក្រោយថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០

លទ្ធផលតំណក់ប្រេងដំបូងរបស់កម្ពុជា ដែលទទួលបានក្រោយថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តំណក់ប្រេងដំបូងរបស់កម្ពុជា ដែលទទួលបាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នោះ មាន អណ្តូងទី១ ដំណើរការបានរយៈពេល ៣៣ថ្ងៃ ផលិតបាន ៤០,៧៨៨បារ៉ែល ដោយក្នុងមួយថ្ងៃ បូមបានប្រមាណ ១,២៣៦បារ៉ែល ។ សម្តេចតេជោ មានប្រសាសន៍បែបនេះ ក្នុងឱកាសបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នៅព្រឹកថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១ នេះ។ តាមការវាយតម្លៃកម្ពុជាអាចចម្រាញ់ប្រេងបានចន្លោះពី ៧,០០០ ទៅ ៧,៥០០ បារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលជានេះជាចំនួនមួយតិចតួចនៅឡើយ តែជាការបោះជំហ៊ានមួយល្អលើវិស័យប្រេងនៅកម្ពុជា។ ដូច្នេះប្រេងមិនទាន់អាចជះឥទ្ធិពលដល់សេដ្ឋកិច្ចបានទេនៅក្នុងដំណាក់កាលទី១នេះ ទោះបីជាកម្ពុជាបានទទួលតំណក់ប្រេង លើកដំបូង កាលពីចុងឆ្នាំ២០២០ ក៏ដោយ ប៉ុន្តែវាជាការចាប់ផ្តើមមួយដ៏ល្អ នៃដំណើរការឧស...
កម្ពុជា នឹងទទួលបានវ៉ាក់សាំងដំបូងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១

កម្ពុជា នឹងទទួលបានវ៉ាក់សាំងដំបូងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមននៅព្រឹកថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ព្រះរាជអំណោយ និជំនួយជួយទិញវ៉ាក់សាំង។ សម្តេចតេជោ បានមានប្រសាសន៍ថា ព្រះរាជកាយវិការ និងកាយវិការទាំងនេះ បង្ហាញពីស្មារតីនៃសាមគ្គីភាពនៅក្នុងសង្គមកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីប្រភពវ៉ាក់សាំង ដែលកម្ពុជានឹងទទួលបានប្រមាណ ២០លានដូស។ ក្នុងនោះទទួលបានជំនួយពីចិន ១លានដូស ដែលនឹងមកដល់ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស ទទួលពីកូវ៉ាក់ ដែលជារបស់អង្គការសុខភាពពិភពលោក ៧លានដូស និងទិញតាមកូវ៉ាក់១លានដូស ព្រមទាំងទទួលបានតាមរយៈជំនួយពីអូស្ត្រាលីខ្ទង់៣លានដូស។ ក្រៅពីនោះកម្ពុជាពិចារណាទិញពីប្រទេសអង់គ្លេសផងដែរ។ សម្តេចតេជោនាយករដ្...
អ្នកសារព័ត៌មានម្នាក់ ដែលមន្ទីរពេទ្យ ម៉ាយហ៊ែល វះកាត់ពោះវៀនដុះខ្នែង​ បានតែពីរថ្ងៃជាបែរស្លាប់ដោយអយុត្តិធម៌

អ្នកសារព័ត៌មានម្នាក់ ដែលមន្ទីរពេទ្យ ម៉ាយហ៊ែល វះកាត់ពោះវៀនដុះខ្នែង​ បានតែពីរថ្ងៃជាបែរស្លាប់ដោយអយុត្តិធម៌

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ទីបំផុត! អ្នកជំងឺឈ្មោះ អ៊ី បញ្ញា បានស្លាប់ហើយ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ បន្ទាប់ពីក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្យាយាមជួយអស់លទ្ធភាព។ នៅមុនពេលឈានចូលគ្រោះថ្នាក់ដល់ជីវិតនេះ លោក អ៊ី បញ្ញា អាយុ២២ឆ្នាំ បានទៅទទួលការព្យាបាល វះកាត់ពោះវៀនដុះខ្នែង នៅមន្ទីរសម្រាកព្យាបាល ឯកជនឈ្មោះ ម៉ាយហ៊ែល (My Health) កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ បន្ទាប់ពីគ្រូពេទ្យគ្មានជំនាញនៃមន្ទីរពេទ្យខាងលើ វះកាត់រួច ជនរងគ្រោះបានមានអាការៈធ្ងន់ធ្ងរទៅៗ រហូតគ្រួសារបានសម្រេចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខ្មែរ-រុស្ស៊ី ប៉ុន្ដែជាអកុសល ដោយសារភាពធ្ងន់ធ្ងរនៃជំងឺ ទើបក្រុមគ្រូពេទ្យមិនអាចសង្គ្រោះបានឡើយ។ ម្តាយរបស់លោក អ៊ី បញ្ញា ក៏បានដាក់ពាក្យបណ្តឹងប្តឹងម្ចាស់ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ផងដែរ ក្រោយធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែង ខុសបច្ចេកទេស និងធ្វេសប្រហែសក្នុងវិជ្ជាជីវៈ ហើយមិនទទួលខុសត្រូវក្នុងការព្យាបាលបន្ត ធ្...
ស្លាប់មនុស្ស ២នាក់ ករណីអគ្គីភ័យឆេះឃ្លាំងស្ដុកទំនិញ ក្រុមហ៊ុន ឡុងភឿង ក្នុងខណ្ឌបឹងកេងកង

ស្លាប់មនុស្ស ២នាក់ ករណីអគ្គីភ័យឆេះឃ្លាំងស្ដុកទំនិញ ក្រុមហ៊ុន ឡុងភឿង ក្នុងខណ្ឌបឹងកេងកង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មនុស្ស២នាក់ បានស្លាប់ក្នុងហេតុការណ៍អគ្គីភ័យឆេះឃ្លាំងស្ដុកទំនិញក្រុមហ៊ុន ឡុងភឿង សមត្ថកិច្ចកំពុងជួយអន្តរាគមន៍យកសពចេញមកក្រៅ។ បើយោងតាមអគ្គស្នងការនគរបាលជាតិគឺឃ្លាំងស្ដុកទំនិញក្រុមហ៊ុន ឡុងភឿង ស្ថិក្នុងចំណុចដីឡូលេខ៥ ផ្លូវ៣៥៨ ក្រុម៣០ ភូមិ៤ ស្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០០នឹង៤៥នាទីរំលងអាធ្រាត្រ។ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះថា អគ្គីភ័យដែលឆេះឃ្លាំងស្ដុកទំនិញក្រុមហ៊ុន ឡុងភឿង មិនទាន់បានរលត់ទាំងស្រុងនៅឡើយទេ ដោយកម្លាំងសមត្ថកិច្ចកំពុង សហការគ្នាជួយអន្តរាគមន៍។ មានអគ្គីភ័យ ឆាបឆេះឃ្លាំងស្ដុកទំនិញក្រុមហ៊ុន ឡុងភឿង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០០នឹង៤៥នាទីរំលងអា ធ្រាត្រ។តាមការបញ្ជាក់ពីម្ចាស់ទីតាំង ឃ្លាំងខាងលើមានស្ដុបនៅថង់ផ្លាស្ទិច, គ្រ...
លោកឧកញ៉ា វណ្ណ សុខហេង ៖ទោះស្ថិតក្នុងស្ថានភាពជំងឺកូវីដ សភាពាណិជ្ជកម្មនៅតែបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អសម្រាប់ការជួយជំរុញលើកកម្ពស់ការអភិវឌ្ឍន៍វិស័យឯកជន

លោកឧកញ៉ា វណ្ណ សុខហេង ៖ទោះស្ថិតក្នុងស្ថានភាពជំងឺកូវីដ សភាពាណិជ្ជកម្មនៅតែបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អសម្រាប់ការជួយជំរុញលើកកម្ពស់ការអភិវឌ្ឍន៍វិស័យឯកជន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានរៀបចំ មហាសន្និបាតបូកសរុបការងារឆ្នាំ ២០២០ និងលើកទិសដៅការងារឆ្នាំ ២០២១ ដែលធ្វើឡើងនៅសណ្ឋាគារ ឃ្វីន កូ ក្រោមអធិបតីភាព លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោកឱកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងឧកញ៉ា លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃសភាពាណិជ្ជកម្មខេត្តព្រះសីហនុជាច្រើនរូបនៅព្រឹកថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២១។ លោកឧកញ៉ា វណ្ណ សុខហេង ប្រធាន សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានថ្លែង​​ថា បើទោះបីជាស្ថិតក្នុងស្ថាន ភាពជំងឺកូវីដ ដែលធ្វើឲ្យមានការកែប្រែបែប បទនៃការរស់នៅ ក៏ដូចជាការធ្វើការងារក្តី តែសភាពាណិជ្ជកម្ម នៅតែបានបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អសម្រាប់ការជួយជំរុញ លើកកម្ពស់ការអភិវឌ្ឍន៍វិស័យឯកជន កិច្ចការដែលបានធ្វើកន្លងមក ជារួមសភាពាណិជ្ជកម្មខេត្តជ្រើសរើសបានសមាជិក ៧០នាក់បន្ថែម ស្មើរនឹង ២៣% នៃផែ...
អ្នកវិភាគថា អាមេរិកធ្វើពុតជាស្រលាញ់ លោក កឹម សុខា រួចធ្វើសោះអង្គើយដាក់ លោក សម រង្ស៊ី!

អ្នកវិភាគថា អាមេរិកធ្វើពុតជាស្រលាញ់ លោក កឹម សុខា រួចធ្វើសោះអង្គើយដាក់ លោក សម រង្ស៊ី!

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ដោយ៖ ទុំ សុមាល័យ ភ្នំពេញ៖ សហរដ្ឋអាមេរិកក្នុងពេលថ្មីៗនេះ បានប្ដូរយុទ្ធវិធីរបស់ខ្លួន ចំពោះនយោបាយនៅកម្ពុជា ដោយក្នុងនោះសហរដ្ឋអាមេរិក ដាក់ចេញនូវយុទ្ធវិធី គំរាម បំបែកបំបាក់ ដើម្បីគ្រប់គ្រង ចុងក្រោយផលប្រយោជន៍របស់ខ្លួន។ យោងតាមការចុះផ្សាយ របស់វិទ្យុ អាស៊ីសេរី (RFA) នៅយប់ថ្ងៃ២៨ មករា ២០២១ អោយដឹងថាឯកអគ្គរដ្ឋសហរដ្ឋអាមេរិក ចេញមុខរិះគន់ចំៗ ចំពោះអាជ្ញាធរកម្ពុជា ដែលផ្អិបទុកសំណុំរឿង អតីតមេបក្សប្រឆាំង លោក កឹម សុខា ដោយមិនកំណត់ពេលសាវនាការ។ វិទ្យុអាស៊ីសេរី (RFA) បានផ្សាយថា តំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បន្តទទូចអោយរដ្ឋាភិបាលភ្នំពេញ ផ្ដល់សិទ្ធធ្វើនយោបាយ ដល់អតីតមេបក្សប្រឆាំងលោក កឹម សុខា ឡើងវិញ។ការអំពាវនាវនេះ ក្រោយពីមានជំនួប របស់ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ដោយបានទៅជួបលោក កឹម សុខា ដល់គេហដ្ឋានផ្ទាល់ របស់លោកតែម្ដង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ក្រោយពេលសហរដ្ឋអា...
លោកឧកញ៉ា ហ៊ួត ជា អញ្ជើញ​​បើកសម្ភោធសាខាថ្មី នៅស្រុកវារិន ខេត្តសៀមរាប

លោកឧកញ៉ា ហ៊ួត ជា អញ្ជើញ​​បើកសម្ភោធសាខាថ្មី នៅស្រុកវារិន ខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា ហ៊ួត ជា អគ្គនាយក​ក្រុមហ៊ុន ហ៊ួត ជា ផ្តគ់ផ្គង់គ្រឿងសំណង់បានអញ្ជើញតបើកសម្ភោធសាខាថ្មី នៅស្រុកវារិន ខេត្តសៀមរាប កាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០២១នេះ ដែលមានលោក សន ប៊ុនថុង ម្ចាស់សាខា ក្រុមហ៊ុន ហ៊ួត ជា នោះដែរ ។ តាមរយៈការពង្រីកសាខាឱ្យបាន២៥រាជធានី\ខេត្ត ត្រូវបាន​លោកឧញ៉ា ហ៊ួត ជា បន្ថែមថា« វាជួយអភិវឌ្ឍន៍ក្រុមហ៊ុនសំណង់ ក៏ដូចជាអ្នកប្រើប្រាស់ឱ្យសម្រេចនូវគម្រោងធំៗ និងទទួលបានផលិតផលមានគុណភាពងាយស្រួលនិងទំនុកចិត្ត»។ ក្រុមហ៊ុន ចែកចាយនិងផ្គត់ផ្គង់សម្ភារៈសំណង់ហួត ជា បង្ហាញពីចក្ខុវិស័យដ៏ធំរបស់ខ្លួន គឺចង់ក្លាយជាក្រុមហ៊ុនចែក​ចាយនិងផ្គត់ផ្គង់សម្ភារៈសំណង់ដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីការងារសម្ភោធសាខាក្រុមហ៊ុនរួម លោកឧកញ៉ា ហ៊ួត ជា រួមជាមួយក្រុមការក៏បាន ចែនជូននូវអំណោយដល់ជនក្រីក្រ ចាស់ជរា ចំនួន៤០ គ្រួសារផងដែរ ដែកជាកិច្ចការងារសង្គមជាតិផងដែរ។​​       ​​...
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២១

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២១ មានការអញ្ជើញចូលរួម​​ពី លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.។ លើសពីនេះ មន្រ្តីសំខាន់ៗចូលរួម មាន​ អគ្គនាយករង លោកប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងសហការី។ ចំណែកក្នុងកិច្ចប្រជុំនេះមានរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន ការបូកសរុបលទ្ធផលការងារ បង្ក្រាប​បទល្មើសដែលសម្រេចបានក្នុងរយៈពេលកន្លងមក។ កិច្ចប្រជុំផ្តោតលើ ការយល់ដឹង និងស្គាល់ពីតួនាទី ភារកិច្ចរបស់ មន្ត្រីស៊ីបអង្កេត និងនគរបាលយុតិ្តធម៌ ការកំណត់ និងត្រួតពិនិត្យលើសកម្មភាព ភារកិច្ចរបស់មន្ត្រី វឌ្ឍនភាពនៃការរៀបចំ វគ្គផ្សព្វផ្សាយនៃច្បាប់ និង​​ការធ្វើបទបង្ហាញស្តីពី នីតិវិធីនៃការពិន័យជាប្រាក់ លើអំពើល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើ...
ក្រុមហ៊ុន AstraZeneca ប្រកាសផលិតវ៉ាក់សាំង ៩០ លានដូសនៅជប៉ុន

ក្រុមហ៊ុន AstraZeneca ប្រកាសផលិតវ៉ាក់សាំង ៩០ លានដូសនៅជប៉ុន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
តូក្យូ៖ អ្នកនាំពាក្យរដ្ឋាភិបាល បានឲ្យដឹងថា ក្រុមហ៊ុន AstraZeneca Plc គ្រោងនឹងផលិតនូវវ៉ាក់សាំងការពារជំងឺកូវីដ​-១៩ ចំនួន ៩០ លានដូសនៅក្នុងប្រទេសជប៉ុន ឬប្រហែល ៧៥ ភាគរយនៃអ្វីដែលប្រទេសនេះ ត្រូវបានគេគ្រោងនឹងទទួលពី ក្រុមហ៊ុនឱសថអង់គ្លេសមួយនេះ។ ក្រុមហ៊ុន JCR Pharmaceuticals Co នៅតំបន់ Hyogo ភាគខាងលិចប្រទេសជប៉ុន ត្រូវបានគេរំពឹងថា នឹងទទួលបន្ទុកក្នុងការ ផលិតនូវវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ។ នៅក្នុងនោះដែរក្រុមហ៊ុន AstraZeneca ត្រូវបានកំណត់ ដើម្បីផ្តល់នូវការចាក់ថ្នាំបង្ការចំនួន ១២០ លានដូស ឬគ្រប់គ្រាន់សម្រាប់ប្រជាជនប្រហែល ៦០លាននាក់ ចំពោះប្រទេសជប៉ុន។ លោក Katsunobu Kato ប្រធានលេខាធិការខុទ្ទកាល័យ បានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយថា “វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការមានប្រព័ន្ធផលិតវ៉ាក់សាំង ដែលមាននៅក្នុងប្រទេសរបស់យើង” ។ លោក Kato បានបន្ថែមថា ក្រុមហ៊ុន AstraZeneca កាលពីថ្ងៃពុធ បានជូនដំណឹងដល់ ក...