ប្អូនស្រី លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បន្ទោសប្រធានាធិបតីកូរ៉េខាងត្បូង រឿងធ្វើតេស្តមីស៊ីលថ្មី
អន្តរជាតិ៖ លោកស្រី គីម យ៉ូជុង ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានស្តីបន្ទោសប្រធានាធិបតីកូរ៉េខាងត្បូង ចំពោះការហៅការសាកល្បងមីស៊ីលថ្មី របស់កូរ៉េខាងជើង ដែលពាក់ព័ន្ធ នឹងការស្នើឱ្យក្រុងសេអ៊ូល ទីក្រុងព្យុងយ៉ាង និងក្រុងវ៉ាស៊ីនតោន មិនគួរបង្កើតឧបសគ្គ សម្រាប់កិច្ចពិភាក្សាគ្នានោះទេ ។
នេះយោតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ
សូមបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងចំនួន០២គ្រាប់ ចូលទៅក្នុងសមុទ្រក្បែរប្រទេសជប៉ុន កាលពីសប្តាហ៍មុន ដោយបញ្ជាក់ពីដំណើរការ រីក ចម្រើនឥតឈប់ឈរ នៅក្នុងកម្មវិធីអាវុធរបស់ខ្លួន និងបង្កើនសម្ពាធទៅលើសហរដ្ឋអាមេរិក ។
បន្ទាប់ពីការបាញ់បង្ហោះមីស៊ីល លោក Jae-in Moon ប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងថា កូរ៉េខាងត្បូង កូរ៉េខាងជើង និងសហរដ្ឋអាមេរិក គួរតែខិតខំប្រឹងប្រែង ដើម្បីបន្តកិច្ចពិភាក្សាគ្នា ។
លោកស្រី គីម យ៉ូជុង បានហៅកា...








