ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោក អ៊ុន ចាន់ដា ពិនិត្យមើលការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅក្នុងផ្សារខេត្តកំពង់ចាម​

លោក អ៊ុន ចាន់ដា ពិនិត្យមើលការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅក្នុងផ្សារខេត្តកំពង់ចាម​

ជំងឺកូវីដ១៩, ព័ត៌មានជាតិ
កំពង់ចាម៖ នៅរសៀលថ្ងៃអាទិត្យទី២៨ ខែមីនា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំមន្ត្រីពាក់ព័ន្ធ អញ្ជើញពិនិត្យមើលការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារធំកំពង់ចាម​ និងផ្សារសាមគ្គី​ ដែលស្ថិតនៅក្នុងក្រុងកំពង់ចាម​ តាមវិធានរបស់ក្រសួងសុខាភិបាល បន្ទាប់ពីអ្នកមានវិជ្ជមានកូវីដ-១៩ បានចូលមកទិញរបស់របរប្រើប្រាស់នៅក្នុងផ្សារ។ លោកអភិបាលខេត្ត បានក្រើនរំឭកដល់មហាជនថា «សូមពុកម៉ែ បងប្អូនយើង បង្កេីនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយត្រូវចូលរួម អនុវត្តនូវវិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោ និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ»។ ពាក់ព័ន្ធវិធានការនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹ...
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យពលរដ្ឋប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារ ជាបណ្ដោះអាសន្ន

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យពលរដ្ឋប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារ ជាបណ្ដោះអាសន្ន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
កំពង់ចាម៖ ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យប្រជាពលរដ្ឋប្រើប្រាស់ឆ្លងកាត់ជាបណ្ដោះអាសន្ន បន្ទាប់ពីការសម្ពោធត្រូវបានលើកពេលដោយសារព្រឹត្តិការណ៍ ២០ កុម្ភៈ ។ នេះបើតាមការឲ្យដឹងរបស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ ខណៈពេលដែលលោក រួមដំណើរដោយអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងអភិបាលខេត្តត្បូងឃ្មុំលោក ជាម ច័ន្ទសោភ័ណ ព្រមទាំងប្រតិភូជាច្រើននាក់ទៀត ចុះពិនិត្យស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ។ លោក ស៊ុន ចាន់ថុល បានឲ្យដឹងទៀតថា ស្ពានមិត្តភាពកម្ពុជាចិនស្ទឹងត្រង់ក្រូចឆ្មានេះ តាមគម្រោងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២១ ក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ...
អភិបាលខេត្តកំពង់ចាម​ សម្រេច​បិទទីតាំងបួនកន្លែង បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩

អភិបាលខេត្តកំពង់ចាម​ សម្រេច​បិទទីតាំងបួនកន្លែង បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩

ជំងឺកូវីដ១៩, ព័ត៌មានជាតិ
កំពង់ចាម​៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១​ ​បានសម្រេចបិទជាបណ្ដោះអាសន្ននូវទីតាំង​ ចំនួនបួនកន្លែង ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមាន កូវីដ-១៩។ ទីតាំង​ទាំងបួន ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមាន កូវីដ-១៩ ក្នុងខេត្តកំពង់ចាមរួមមានគ្លីនិក ម៉ី មុនីបូរិន្ទ, គ្លីនិក យិន ស៊ីណាត, តូបចំនួនប្រាំមួយក្នុងផ្សារធំ ក្រុងកំពង់ចាម និងមណ្ឌលសុខភាព ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។ ការសម្រេចបិទនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ​ ស្តីពីការពង្រឹងវិធានការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយមានការចូលរួមពី​អភិបាល​រង​ខេត្ត​ ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ និង​មន្ត្រី​ពាក់ព័ន្ធ​ផងដែរ​ ។ បើតាមលោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថ...
រដ្ឋលេខាធិការ យន្ត មីន “ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន បានខិតខំស្វះស្វែងរកវ៉ាក់សាំងចាក់ជូនដល់ប្រជាពលរដ្ឋគ្រប់រូបដោយមិនគិតថ្លៃ  “

រដ្ឋលេខាធិការ យន្ត មីន “ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន បានខិតខំស្វះស្វែងរកវ៉ាក់សាំងចាក់ជូនដល់ប្រជាពលរដ្ឋគ្រប់រូបដោយមិនគិតថ្លៃ “

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន  បានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំងចាក់ជូនដល់ប្រជាពលរដ្ឋគ្រប់រូបដោយមិនគិតថ្លៃ។ ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ខាងលើ ខណ:ដែលអ្នកម្តាយរបស់លោកឆ្នាំនេះ មានអាយុ៩៣ឆ្នាំ គាត់បានមកចាក់វ៉ាក់សាំងប្រឆាំងកូវីដ19លើកទី១រួចហើយកាលពីថ្ងៃទី២៥/៣/២០២១ នៅមណ្ឌលសុខភាពទួលគោក រាជធានីភ្នំពេញ។ រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន មានប្រសាសន៍ថា" មកដល់ពេលនេះម្តាយខ្ញុំគាត់មានសុខភាពធម្មតាមិនមានផលរំខានអ្វីគួរអោយកត់សម្គាល់ទេ។ គាត់សប្បាយចិត្តណាស់។សូមអរគុណដល់ក្រុមគ្រូពេទ្យ ក្រុមការងារ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ផ្តល់សេវាចាក់វ៉ាក់សាំងបានយ៉ាងល្អប្រសើរ "។ រដ្ឋលេខាធិការបន្ថែមថា" ទោះបីជាម្តាយខ្ញុំបានចាក់ថ្នាំបង្ការរួចហើយក្តី ក៏យើងខ្ញុំន...
លោក អ៊ុន ចាន់ដា ៖ ប្រគល់ផ្ទះមនុស្សធម៌ទី១ របស់កម្មវិធីផ្ទះមនុស្សធម៌ខេត្ត ជូនស្ត្រីមេម៉ាយទុរគត  នៅឃុំពាមប្រធ្នោះ ស្រុកកោះសូទិន

លោក អ៊ុន ចាន់ដា ៖ ប្រគល់ផ្ទះមនុស្សធម៌ទី១ របស់កម្មវិធីផ្ទះមនុស្សធម៌ខេត្ត ជូនស្ត្រីមេម៉ាយទុរគត  នៅឃុំពាមប្រធ្នោះ ស្រុកកោះសូទិន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញ និងប្រគល់ផ្ទះមនុស្សធម៌ទី១ របស់កម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត និងសាលាគណខេត្ត ជូនស្ត្រីមេម៉ាយទុរគត ឈ្មោះ ខឹម ណារី អាយុ ៧២ឆ្នាំ រស់នៅភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។ ​ លោកអភិបាលខេត្ត បានក្រើនរំលឹកដល់អ្នកចូលរួម និងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នការពារខ្លួន ក្នុងការចូលរួមទប់ស្កាត់ការរាតត្បាតនៃជម្ងឺ កូវីដ១៩ ទាំងអស់គ្នា ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ត្រូវតែយកចិត្តទុកដាក់អនុវត្ត ឲ្យបានខ្ជាប់ខ្ជួន នូវ វិធានការ " ៣ការពារ ៣កុំ និង ២ចូលរួម " និង ការណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លងរាលដាលនៃជម្ងឺដ៏កាចសាហាវ  នេះ ក្...
ឱកាស​មាស​ក្នុង​រដូវកាល​កូវិដ​19 ដី​ឡូត៌​ខ្នាត​អាជីវកម្ម​ សំរាប់​លក់​មាន​ទំហំ​ចាប់​ពី​3000មែត្រ​ការ៉េ​ឡេីង​ទៅ

ឱកាស​មាស​ក្នុង​រដូវកាល​កូវិដ​19 ដី​ឡូត៌​ខ្នាត​អាជីវកម្ម​ សំរាប់​លក់​មាន​ទំហំ​ចាប់​ពី​3000មែត្រ​ការ៉េ​ឡេីង​ទៅ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ឱកាស​មាស​ក្នុង​រដូវកាល​កូវិដ​19 ដី​ឡូត៌​ខ្នាត​អាជីវកម្ម​ សំរាប់​លក់​មាន​ទំហំ​ចាប់​ពី​3000មែត្រ​ការ៉េ​ឡេីង​ទៅ​(ជាប់​ផ្លូវ​ជាតិ​64)ដីចាក់​រួច​ ប្រព័ន្ធ​លូ​ ទឹក​ ភ្លើង​ រួច​ជា​ស្រេច​ អាច​សាង​សង់​ បុរី​ រីសត​ ផ្ទះ​លំហែ​កាយ​ តំបន់​ពាណិជ្ជកម្ម​ ។ ជាប់​ច្រកចូល​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​ ខេត្ត​សៀមរាប​ (ជា​ការ​វិនិយោគ​របស់​ប្រទេស​ចិន​)ជា​តំបន់​ដែល​អភិវឌ្ឍន៍​ខ្លាំង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។...
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចុះអប់រំផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅស្រុកព្រៃឈរ 

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចុះអប់រំផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅស្រុកព្រៃឈរ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១  លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះជួយឃុំជ្រៃវៀន ឃុំមៀន និងឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានអប់រំផ្សព្វ ផ្សាយដល់អាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់ក្នុងការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមគោលការណ៍ណែនាំក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាល នៃវិធានការ “៣ការពារ ៣កុំ” ។ ក្នុងឱកាសនោះ លោក ផាន អូន បានចូលរួមកម្មវិធីសែនសុំសេចក្តីសុខក្នុងការចាប់ផ្តើមការសាងសង់អគារស្នាក់ការបក្សឃុំជ្រៃវៀន ដែលចំណាយថវិកា៥,០០០ ដុល្លារ និងបានបន្តចូលរួមវិធីសែនសុំសេចក្តីសុខក្នុងការចាប់ផ្តើមការសាងសង់អគារបឋមសិក្សាខ្លែងពណ៌  ដែលត្រូវចំណាយថវិកា២០០០ដុល្លារ ព្រមទាំងមានការចូលរួមផងដែរពីសំណាក់លោក លោកស្រី ជាសមាជិក សមាជិកា គណបក្សមូលដ្ឋានឃុំជ្រៃវៀន ។ ក្រុមការងារ បានចុះ...
ក្រុមគ្រួសារសេវេនអិនជី (7NG) អត់យកថ្លៃផ្ទះជួល កម្មករ-កម្មការិនី និងអាជីវករចំនួន៥០០ផ្ទះ រយៈពេល៣ខែ

ក្រុមគ្រួសារសេវេនអិនជី (7NG) អត់យកថ្លៃផ្ទះជួល កម្មករ-កម្មការិនី និងអាជីវករចំនួន៥០០ផ្ទះ រយៈពេល៣ខែ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
គ្រួសារក្រុមហ៊ុន សេវេនអិនជី (7NG) អត់យកថ្លៃផ្ទះជួល កម្មករ-កម្មការិនី និងអាជីវករចំនួន ៥០០ផ្ទះ រយៈពេល៣ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះតទៅ។ ដើម្បីចូលរួមចំណែកជាមួយនឹងរដ្ឋាភិបាល ក៏ដូចជាជួយគ្នាក្នុងគ្រាជួបទុក្ខលំបាក ដែលប្រទេសកម្ពុជារបស់យើងកំជួបការវាយប្រហារពីការរាតត្បាតនៃជម្ងឺឆ្លងកូវីត-១៩(Covid-19) ។ ក្រុមហ៊ុនគ្រួសារ សេវែនអិនជី (7NG) សម្រេចថា អត់យកថ្លៃឈ្នួលជួលផ្ទះរបស់បងប្អូនកម្មករ-កម្មការិនី រួមជាមួយនឹងអាជីវករ ដែលស្នាក់នៅផ្ទះជួល ក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនសេវេនអិនជី (7NG) វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ចំនួន ៥០០ផ្ទះជួល រយៈពេល៣ខែចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះតទៅ.. ។ ទន្ទឹមនឹងនេះដែរ សូមពុកម៉ែបងប្អូនទាំងអស់ បន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល បើមិនចាំបាច់ សូមកុំចេញពីផ្ទះអី..ជាពិសេសអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ស្តីពីវិធានការការពារជម្ងឺឆ្លងកូវីត-១៩(Covid-...
រដ្ឋលេខាធិការ ហេង សួរ “ជាកិត្តិយស ជាមោទនភាព និងជាក្តីប្រាថ្នាដែលបានចូលរួមការងារជាមួយបុគ្គលគំរូទាំង ២រូប”

រដ្ឋលេខាធិការ ហេង សួរ “ជាកិត្តិយស ជាមោទនភាព និងជាក្តីប្រាថ្នាដែលបានចូលរួមការងារជាមួយបុគ្គលគំរូទាំង ២រូប”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោករដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាវិជ្ជាជីវៈ ហេង សួរ បានសម្តែងនូវមោទនភាពថា ជាកិត្តិយស ជាមោទនភាព និងជាក្តីប្រាថ្នា ដែលបានចូលរួមការងារជាមួយបុគ្គលគំរូទាំង ២រូប គឺឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងការទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ ក៏ដូចជាថែរក្សា និងព្យាបាលអ្នកជំងឺកូវីដ-១៩នៅកម្ពុជា!។ លោករដ្ឋលេខាធិការបានរំលឹកថា តាមការណែនាំរបស់ សម្តេចតេ ជោ ហ៊ុនសែន ក្នុងរយៈពេលមិនដល់ ១ខែផង បងម៉ា ណែត និង បងស្រីពេជ ចន្ទមុន្នី បានរៀបចំ និងដាក់ឲ្យដំណើរការមន្ទីរពេទ្យចំនួន ២ ដែលមានលទ្ធភាពសរុបប្រមាណជា ៩០០គ្រែ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩!។ លោក ហេង សួរ លើកឡើងថា សមិទ្ធផលទាំង ២ មិនមែនជាការជប់បែបអភិនិហារបស់ឥសី ឬព្រះឥន្ទពីលើមេឃណាមួយនោះទេ វាគឺជាលទ្ធផលនៃការចូលរួមកម្លាំងគ្នាដោយមិនខ្លាចការនឿយហត់ក្រោមការដឹកនាំផ្ទាល់របស់ បងម៉ាណែត និងភរិយាដ៏ឧត្តមរបស់គាត់!។ លោកបន្ថែមថា" ទោះបីជាមានមន្ទី...
សមាគមសហគ្រិនស្ត្រីកម្ពុជាចុះអនុស្សារណៈយោគយល់គ្នាមួយមូលនិធីស្វីសសម្រាប់កិច្ចសហប្រតិបត្តិការណ៍ផ្នែកបច្ចេកទេស

សមាគមសហគ្រិនស្ត្រីកម្ពុជាចុះអនុស្សារណៈយោគយល់គ្នាមួយមូលនិធីស្វីសសម្រាប់កិច្ចសហប្រតិបត្តិការណ៍ផ្នែកបច្ចេកទេស

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) រួមជាមួយនិងអង្គការ ស្វីសខន់ថាក់ កម្ពុជា (Swisscontact Cambodia) បានយល់ព្រមចុះអនុស្សារណៈយោគយល់គ្នាមួយកាលពីរសៀល ថ្ងៃសុក្រ ទី ២៦ ខែមីនា ឆ្នាំ ២០២១ ក្រោមគម្រោង មូលនិធីស្វីសសម្រាប់កិច្ចសហប្រតិបត្តិការណ៍ផ្នែកបច្ចេកទេស។ អនុស្សារណៈនេះ ចុះហត្ថលេខាដោយ លោកស្រីទន្ដបណ្ឌិត អេង លីគង់ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងលោក រ៉ាជីវ ប្រាដហាន់ ដែលជានាយកអង្គការ ស្វីសខន់ថាក់ ប្រចាំប្រទេសកម្ពុជា។ កិច្ចសន្យានេះ ធ្វើឡើងតាមរយៈកម្មវិធីប្រជុំអេឡិចត្រូនិក ហ្សូមក្លាវ ដើម្បីរួមដៃគ្នាបង្កើនទំនុកចិត្ត តាមរយៈបេសកកម្ម បង្កើតថ្មី អភិវឌ្ឍ និងកែលម្អ ស្ថានភាពកំណើនសេដ្ឋកិច្ចជាតិកម្ពុជា ជាពិសេសជំរុញវិស័យសហគ្រាសធុនតូច និង មធ្យម របស់ម្ចាស់អាជីវកម្មភេទស្រីឱ្យទទួលបានផលប្រយោជន៍ជាអតិបរមា។  ...