ក្រុមហ៊ុនFirst Aquatic Indutrial Co., Ltdវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រីលម្អនៅឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល
ក្រុមហ៊ុនFirst Aquatic Indutrial Co., Ltd កំពុងតែវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រីលម្អនៅឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល ហើយនេះបើ់តាម ការចុះពិនិត្យផ្ទាល់ របស់ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១កន្លងទៅ។
លោក Li Xuequn អ្នកគ្រប់គ្រងទូទៅកសិដ្ឋានចិញ្ចឹមត្រីលម្អ First Aquatic Indutrial Co., Ltd បានលើកឡើងថា កសិដ្ឋានបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៧ ដោយចំណាយទុនវិនិយោគចំនួន ៤លានដុល្លារ (មិនរួម បញ្ចូលការវិនិយោគលើការកសាងហេដ្ឋរចនាសម័ន្ធសំខាន់ៗ)។
បច្ចុប្បន្នមានចិញ្ចឹមត្រីលម្អ (ត្រីនាគ) នាំពូជចូលពីប្រទេសចិន ត្រីបបែលទឹកសាប និងត្រីទឹកសាបកម្ពុជាជាច្រើនប្រភេទទៀត ផងដែរ។
នៅឆ្នាំដំបូងនេះ កសិដ្ឋានគ្រោងនាំចេញត្រីនាគជាង ១០០០ក្បាល/ឆ្នាំ និងត្រីបបែលជាង ៥០០០ក្បាល/ឆ្នាំ ទៅកាន់ទីផ្សារប្រទេសចិន ដោយគិតក្នុងតម្លៃត្រីនាគពេញវ័យលក់បាន ១០០០ដុល្លារ/ក្ប...








