ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
នីតិវិធីនៃការស្នើសុំបង្កើត និងដំណើរការរោងចក្រ សិប្បកម្មច្នៃកៅស៊ូ និងឈើកៅស៊ូ

នីតិវិធីនៃការស្នើសុំបង្កើត និងដំណើរការរោងចក្រ សិប្បកម្មច្នៃកៅស៊ូ និងឈើកៅស៊ូ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  នីតិវិធីនៃការស្នើសុំបង្កើត និងដំណើរការរោងចក្រ សិប្បកម្មច្នៃកៅស៊ូ និងឈើកៅស៊ូ ។ នេះយោងតាមសេចក្តីប្រកាស របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ។
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង លោក ពេជ សោភ័ន ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង លោក ពេជ សោភ័ន ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន។ នេះយោងតាមព្រះរាជក្រឹត្យ ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៕...
កម្លាំង​ប្រដាប់​អាវុធ​ និង​ក្រុម​គូ​ប្រជែង​ប្រមូល​ផ្តុំ​គ្នា​នៅ​រដ្ឋ Virginia​ នៅ​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ថ្មី នៃសហរដ្ឋអាមេរិក

កម្លាំង​ប្រដាប់​អាវុធ​ និង​ក្រុម​គូ​ប្រជែង​ប្រមូល​ផ្តុំ​គ្នា​នៅ​រដ្ឋ Virginia​ នៅ​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ថ្មី នៃសហរដ្ឋអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
  អន្តរជាតិ៖ ​គូប្រជែង​ប្រដាប់​អាវុធ​យ៉ាង​ច្រើន​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្បែរ​អគារ​រដ្ឋាភិបាល​នានា​ ក្នុង​ទីក្រុង​ Richmond រដ្ឋ​ Virginia​ តវ៉ា​​ប្រឆាំង​ នឹង​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​លោក ​Joe Biden ប្រធានាធិបតី​ជាប់ឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍​។ ​រូបភាព​ដែល​ថត​ដោយ​ទូរទស្សន៍​អង់គ្លេស Sky News​ នៅ​ទីក្រុង​ Richmond មិនបាន​បង្ហាញ​ពី​ក្រុម​អ្នក​គាំទ្រ​លោក Trump ដែល​ប្រដាប់​ដោយ​អាវុធ​ជាច្រើន​នាក់ ​នៅ​ពេល​ដែល​ពួកគេ​បាន​ដើរ​ក្បួន​នៅ​តាម​ដង​ផ្លូវ ​ហើយ​ក្បួន​ទោចក្រយានយន្ត​​ ​ផ្ទាល់ខ្លួន​ជាច្រើន​ត្រូវ​បាន​ចង​ដោយ​ទង់​ មាន​រូប​អាវុធ​វែង​ខ្លី និង​ផ្ទាំង​ប្រកាស​ផ្សេងៗ ហើយ​ខ្លះ​ទៀត​មាន​ជា​ការ​ផ្ញើ​សារ​គាំទ្រ​លោក Trump។​ ថ្លែងប្រាប់​ស្ថានីយ​ទូរទស្សន៍ Sky News​ បុរស​ម្នាក់​បាន​ការពារ​ខ្លួន​ដោយ​កាន់​អាវុធ​ខ្លី​មួយ​ដើម ​ដោយ​និយាយ​ថា ​លោក​ជឿ​ជាក់​ថា ​ក្រុម​អាជ្ញាធរ​នឹង​ជ្រៀតជ្រែក​ក្នុង​ការ​តវ...
លោក តាំង សុខឃី ៖ ជនមានពិការភាពស្ថិតក្នុងសមាគមន៍តន្ត្រីសំនៀងជនពិការ ត្រូវឆ្នៃជីវិតដើម្បីអភិវឌ្ឍន៍ ខ្លួនឯង និងសង្គមជាតិ

លោក តាំង សុខឃី ៖ ជនមានពិការភាពស្ថិតក្នុងសមាគមន៍តន្ត្រីសំនៀងជនពិការ ត្រូវឆ្នៃជីវិតដើម្បីអភិវឌ្ឍន៍ ខ្លួនឯង និងសង្គមជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក តាំង សុខឃី អនុប្រធានកិតិ្តយស កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល  បានចុះសួរសុខទុក្ខ និងសំណេះសំណាលក្មួយៗជាជនមានពិការភាពស្ថិតក្នុងសមាគមន៍តន្ត្រីសំនៀងជនពិការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ លោក តាំង សុខឃី បានមានប្រសាសន៍ថា សូមក្មួយៗកុំអស់សង្ឃឹម និងកុំទុកពេលវេលាឲ្យកន្លងផុតដោយឥតប្រយោជន៍ ត្រូវខិតខំក្រេបជញ្ជក់វិជ្ជា នូវគ្រប់ពហុជំនាញដើម្បីជាទុនសម្រាប់ចិញ្ចឹមជីវិតទៅថ្ងៃក្រោយ តាមគ្រប់កាល:ទេស: និងតម្រូវការចាំបាច់នៃទីផ្សារបានយ៉ាងងាយស្រួល ។ លោក សុខឃី  បានបន្តថា ក្មួយៗកុំអស់សង្ឃឹម យើងត្រូវប្រើប្រាស់ពេលវេលាដ៏មានតម្លៃខិតខំរៀនសូត្រគ្រប់ពហុជំនាញ ដើម្បីកែឆ្នៃជីវិតចូលរួមចំណែកអភិវឌ្ឍន៍ឲ្យកាន់តែមានប្រយោជន៍សម្រាប់ខ្លួនយើង គ្រួសារយើង សហគមន៍ និងសង្គមជាតិយើងទាំងមូល ៕...
កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅសម្រាប់ឆ្នាំ២០២១

កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅសម្រាប់ឆ្នាំ២០២១

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពប្រចាំឆ្នាំ២០២០ និងទិសដៅសម្រាប់អនុវត្តការងារបន្ន្តសម្រាប់ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រីអនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា នាយក នាយករង និងមន្ត្រីក្រុមប្រតិបត្តិសាខា សរុបចំនួន ២៣នាក់។ អង្គប្រជុំ បានតាមដានស្តាប់នូវរបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាព និងលទ្ធផលសកម្មភាពការងារ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២១, ស្តាប់របាយការណ៍ ស្តីពីចំណូល ចំណាយ ថវិការបស់សាខា ឆ្នាំ២០២០ រួមទាំងការព្យាករណ៍អំពីចំណូលសម្រាប់ឆ្នាំ ២០២១ ព្រមទាំងពិនិត្យ ពិភាក្សា និងអនុម័តផែនការអភិវឌ្ឍន៍សកម្មភាពរបស់សាខា ឆ្នាំ២០២១។ លោក អ៊ុន ចាន់ដា អភិប...
អ្នកវិនិយោគចិន៖ គ្រោងបង្កើតវិទ្យស្ថានស្រាវជ្រាវ រុក្ខជាតិឱសថ និងតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម នៅកម្ពុជា

អ្នកវិនិយោគចិន៖ គ្រោងបង្កើតវិទ្យស្ថានស្រាវជ្រាវ រុក្ខជាតិឱសថ និងតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម នៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបប្រតិភូមកពីក្រុមហ៊ុន Khmer Holding Group ដែលដឹកនាំដោយលោក ឧកញ៉ា ឆាវ អ៊ីនទ័រ ដើម្បីសម្តែងការគួរសម និងរាយការណ៍ជូនលោករដ្ឋមន្រ្តីអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងវិនិយោគលើការដាំដុះរុក្ខជាតិឱសថ បង្កើតវិទ្យស្ថានស្រាវជ្រាវ រុក្ខជាតិឱសថ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ លោកមរដ្ឋមន្ត្រីបានកោតសសើរ ក្រុមការងារដែលបានខិតខំប្រឹងប្រែងរៀបចំគម្រោងវិនិយោគលើកម្មវត្ថុសំខាន់បីគឺ៖ ទី១- ធ្វើការវិនិយោគដាំដុះរុក្ខជាតិឱសថ ទី២- បង្កើតវិទ្យាស្ថានស្រាវជ្រាវរុក្ខជាតិឱសថ ដំណាំកសិកម្ម និងផលិតជីសរីរាង្គ និងទី៣- បង្កើតតំបន់សេដ្ឋកិច្ចពិសេសបម្រើឲ្យវិស័យកសិកម្ម ប្រមូលផ្តុំកសិផល ឃ្លាំងស្តុកត្រជាក់ កែច្នៃ និងនាំចេញ។ លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា គម្រោងវិនិយោគដែលជាជំនួយរបស់រដ្ឋាភិបាលចិននេះ ពិ...
ប្រៃសណីយ៍កម្ពុជា បង្កើនដៃគូសហការ ដើម្បីប្រយោជន៍អតិថិជន

ប្រៃសណីយ៍កម្ពុជា បង្កើនដៃគូសហការ ដើម្បីប្រយោជន៍អតិថិជន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ប្រៃសណីយ៍កម្ពុជា និង សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និង ក្រុមហ៊ុនស៊ូភើអេបតិចណូឡូជីភីអិលស៊ី បានចុះកិច្ចសហប្រត្តិបត្តិការយោគយល់​ជាមួយគ្នាបង្កើនដៃគូសហការ ដើម្បីប្រយោជន៍អតិថិជន ។ ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១ នៅស្នាក់ការកណ្តាលប្រៃសណីយ៍កម្ពុជា មានរៀបពិធីចុះហត្ថលេខា លើអនុស្សារណៈកិច្ចសហប្រត្តិបត្តិការយោគយល់ ត្រីភាគី រវាង ប្រៃសណីយ៍កម្ពុជា និង សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និង ក្រុមហ៊ុនស៊ូភើ អេបតិចណូឡូជីភីអិលស៊ី ​៕...
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ៖ មានសិទ្ធិឲ្យដាក់ប្រឡងចូលធ្វើប៉ូលីស ប៉ុន្តែមិនមានសិទ្ធិឲ្យជាប់ដោយស្វ័យប្រវត្តិឡើយ

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ៖ មានសិទ្ធិឲ្យដាក់ប្រឡងចូលធ្វើប៉ូលីស ប៉ុន្តែមិនមានសិទ្ធិឲ្យជាប់ដោយស្វ័យប្រវត្តិឡើយ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ពេលកន្លងមកមានអ្នកខ្លះមិនដែលរៀនប៉ូលីសឡើយ ហើយមក សុំសម្ដេចធ្វើប៉ូលីស ដូច្នេះការសុំបែបនេះ ខុសពីគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា គឺតម្រូវឲ្យមានការប្រឡងបានត្រឹមត្រូវ។ សម្ដេចក្រឡាហោម មានប្រសាសន៍បែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកល វិទ្យាល័យបាត់ដំបង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ។ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ ហើយប្រជាពលរដ្ឋចង់ធ្វើប៉ូលីសត្រូវមានការប្រឡងឲ្យបានត្រឹមត្រូវ។ សម្ដេចក្រឡាហោម បន្ដថា ពេលកន្លងមក មានការអន្តរាគមន៍ឲ្យប្រឡងជាប់ធ្វើប៉ូលីស ការធ្វើបែបនេះខុសពីកំណែទម្រង់ របស់រាជរដ្ឋាភិបាល។ សម្ដេចក្រឡាហោម មានប្រសាសន៍ថា «អ្នកខ្លះមិនដែលរៀនប៉ូលី...
លោករដ្ឋមន្រ្តី វេង សាខុន ទទួល​បាន​​គោលការណ៍គាំទ្រពីនាយករដ្ឋមន្រ្តី ដើម្បីចាត់វិធានការ​​បញ្ហារំលោភដីធ្លីរបស់រដ្ឋនៅខេត្តមណ្ឌលគិរី

លោករដ្ឋមន្រ្តី វេង សាខុន ទទួល​បាន​​គោលការណ៍គាំទ្រពីនាយករដ្ឋមន្រ្តី ដើម្បីចាត់វិធានការ​​បញ្ហារំលោភដីធ្លីរបស់រដ្ឋនៅខេត្តមណ្ឌលគិរី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោករដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់​និងនេសាទ​​ បាន​​ស្នើសុំគោលការណ៍គាំទ្រពី សម្តេចតេជោ ហ៊ុន សែន បញ្ហារំលោភដីធ្លីរបស់រដ្ឋនៅខេត្តមណ្ឌលគិរីជាផ្លូវការហើយ ៖
អគ្គនាយក«ក.ប.ប.»នៃក្រសួងពាណិជ្ជកម្មអញ្ជើញក្រុមហ៊ុនមួយចំនួនមកបំភ្លឺលើករណីផ្សាយពាណិជ្ជកម្មរបស់ខ្លួនលើទីផ្សារ​​

អគ្គនាយក«ក.ប.ប.»នៃក្រសួងពាណិជ្ជកម្មអញ្ជើញក្រុមហ៊ុនមួយចំនួនមកបំភ្លឺលើករណីផ្សាយពាណិជ្ជកម្មរបស់ខ្លួនលើទីផ្សារ​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖  អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»នៅព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ រៀបចំកិច្ចប្រជុំក្រោមអធិបតីភាព លោក អគ្គនាយក​​ ផាន អូន  អគ្គនាយកដ្ឋាន ក.ប.ប. ព្រមទាំងសហការី​​ ដោយ​​បានអញ្ជើញក្រុមហ៊ុនមួយចំនួន មកធ្វើការផ្សព្វផ្សាយអំពីច្បាប់ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម និងបានអនុញ្ញាតឱ្យក្រុមហ៊ុន ធ្វើការបំភ្លឺលើករណីផ្សាយពាណិជ្ជកម្មចំពោះផលិតផលរបស់ខ្លួន។ លោក​បាន​មានប្រសាសន៍ថា «គោលបំណងនៃកិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ គឺដើម្បីពង្រឹងការយល់ដឹងអំពីការផ្សាយពាណិ​ជ្ជកម្មត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន កាត់បន្ថយការផ្សាយពាណិជ្ជកម្មដែលអាចបង្កផលប៉ះពាល់អវិជ្ជមានចំពោះសុខភាពនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងជំរុញការប្រកួតប្រជែងដោយសុចរិត ដោយផ្តោតសំខាន់​លើកម្មវិធី និងគម្រោងនៃការផ្តល់រង្វាន់(Rewarding Scheme) ច្បាស់លាស់និងត្រឹមត្រូវ។...