លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អនុញ្ញាតឲ្យលោកស្រី ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសគុយបាចូលជួបសំដែងការគួរសមនៅទីស្ដីការក្រសួង
លោកឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានអនុញ្ញាតឲ្យលោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ ញនិងពេញសមត្ថភាពនៃប្រទេសគុយបា ចូលជួបសំដែងការគួរសមនៅទីស្ដីការក្រសួង។
ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងទៅកាន់លោកស្រី ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសគុយបាអំពីបេសកកម្មរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់មានដូចជាការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋទូទាំងប្រទេសដែលផ្ដល់នូវសុវត្ថិភាពដីធ្លីជូនម្ចាស់កម្មសិទ្ធិ ការគៀងគរវិនិយោគទុនក្នុងវិស័យដីធ្លី ការបង្កើនចំណូលពន្ធរដ្ឋនិងការកាត់បន្ថយឈានទៅដល់ការបញ្ចប់បញ្ហាវិវាទដីធ្លីទូទាំងប្រទេស ការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីនៅតាមបណ្ដារាជធានីខេត្តឲ្យបានឆាប់រហ័ស ការគ្រប់គ្រងវិស័យសំណង់ និងការថែរក្សាតំបន់ឆ្នេរជាដើម។
លោកឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីការខូចខាតនិងផលប៉ះពាល់ផ្សេងៗដែលបង្កឡ...







