ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានរីកចម្រើននិងជោគជ័យខ្លាំងគួរឲ្យកត់សម្គាល់លើទីផ្សារ

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានរីកចម្រើននិងជោគជ័យខ្លាំងគួរឲ្យកត់សម្គាល់លើទីផ្សារ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ហើយភាពជោគជ័យនេះពិតជាគួរឱ្យស្ញប់ស្ញែងណាស់បានឃើញនូវអ្វីដែលបានធ្វើ តាមរយៈការខិតខំប្រឹងប្រែងជម្រុញបរិយាប័ន្នហិរញ្ញវត្ថុ សម្រាប់ប្រជាជនដែលមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារដែលធ្វើឲ្យពួកគេចូលរួមក្នុងសេដ្ឋកិច្ច។ មន្ត្រីធនាគារនិយាថាសព្វថ្ងៃនេះ ពួកយើងបម្រើដល់ប្រជាជនកម្ពុជារាប់លាននាក់តាមរយៈ ការផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក ការទូទាត់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ សេវាបើកប្រាក់ខែ ដំណោះស្រាយទូទាត់ខ្សែសង្វាក់ផ្គត់ផ្គង់ ការបង់ប្រាក់ដើម្បីសន្សំខ្នាតតូច ឥណទាន ការណែនំាប្រាក់កម្ចី និងការទូទាត់ប្រាក់កម្ចី ការបង់ប្រាក់ធានារ៉ាប់រង និងការទូទាត់របស់ពាណិជ្ជករតាមអ៊ីនធឺណិត។ ដើម្បីធ្វើឲ្យប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាមានការអភិវឌ្ឍឡើងដល់កម្រិតថ្មីមួយទៀតនោះ វីងរួមជាមួយបាគងផ្តល់ជូននូវសេវាដាក់ និងដកប្រាក់ប្រកបដោយភាពងាយស្រួ...
សហគ្រិនខ្មែរលើកពីផលប៉ះពាល់ពីវិបត្តិផ្សេងៗ ក្នុងឆ្នាំ២០២០ លើធុរកិច្ចបង្កើតថ្មី (SME)ក្នុងវិស័យកសិកម្ម៤និងវិស័យផលិតអាហារ

សហគ្រិនខ្មែរលើកពីផលប៉ះពាល់ពីវិបត្តិផ្សេងៗ ក្នុងឆ្នាំ២០២០ លើធុរកិច្ចបង្កើតថ្មី (SME)ក្នុងវិស័យកសិកម្ម៤និងវិស័យផលិតអាហារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមតបតាមការអញ្ជើញរបស់ សហគ្រិនខ្មែរ (Khmer Enterprise) នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី២៩ខែតុលា ឆ្នាំ២០២០ បានប្រជុំពិភាក្សាពីផលប៉ះពាល់ពី ក្នុងឆ្នាំ២០២០ លើធុរកិច្ចបង្កើតថ្មី (SME) និងសហគ្រាសធុនតូច មធ្យម ក្នុងវិស័យកសិកម្ម និងវិស័យផលិតអាហារ។ ក្រោមការដឹកនាំកិច្ចប្រជុំពីសំណាក់ ដោយលោកបណ្ឌិត ឈៀង វណ្ណមុនិវណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ ។កិច្ចប្រជុំនេះគឺជាចំណុចចាប់ផ្តើមក្នុងការយល់ដឹងពីភាគីឯកជន និងភាគីរដ្ឋ ឱ្យមានការចែករំលែកនូវបទពិសោធន៍ដែលអាចសម្រួលដល់ការសហការរវាងសហគ្រិនខ្មែរ និងដៃគូឯកជន។ មិនត្រឹមតែប៉ុណ្ណោះនឹងក្លាយជាវេទិកាចែករំលែកអំពីតួនាទីរបស់ SME នៅក្នុងវិស័យកសិកម្ម និងការកែច្នៃផលិតអាហារ ជាពិសេស ក្នុងកំឡុងពេលឆ្នាំ២០២០ ដែលមានវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាវិបត្តិការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ជាដើម ដើម្បីចង់...
អតីតអ្នកការទូតមួយរូបរបស់សិង្ហបុរីដេញកម្ពុជានិងឡាវចេញពីអាស៊ាន?

អតីតអ្នកការទូតមួយរូបរបស់សិង្ហបុរីដេញកម្ពុជានិងឡាវចេញពីអាស៊ាន?

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប៉ុន្មានថ្ងៃកន្លងមកនេះមានការជជែកនិងសរសេរបកស្រាយតទៅតមករវាងអតីតអ្នកការទូតដែលចូលនិវត្តន៍និងអ្នកការទូតដែលកំពុងបំពេញតួនាទីបច្ចុប្បន្នរបស់កម្ពុជា និងអតីតអ្នកការទូតមួយរូបរបស់សិង្ហបុរីដែលបានធ្វើអត្ថាធិប្បាយចង់ឲ្យអាស៊ានបណ្តេញកម្ពុជានិងឡាវចេញពីអាស៊ានដោយភ្ជាប់ប្រទេស២នេះទៅនឹងចិន ។ ជាអ្នកសារព័ត៌មានកម្ពុជាមួយរូបដែលបានតាមដានកិច្ចការអាស៊ានរយៈពេលជាង២២ឆ្នាំកន្លងមកនេះ ខ្ញុំតែងកត់សម្គាល់ “នរណាជានរណា = who is who?” នៅក្នុងអាស៊ាន ហើយខ្ញុំក៏ស្វែងយល់ត្រួសៗអំពីអតីមន្រ្តីការទូតសិង្ហបុរីរូបនេះដូចតទៅ ៖ លោក Bilahari Kausikan ត្រូវបានសារព័ត៌មានសិង្ហបុរីខ្លួនឯង (The Straight Times) ឲ្យរហ័សនាមថា “Singapore’s undiplomatic diplomat” មានន័យថា ជាអ្នកការទូតមិនមែនជាអ្នកការទូត ឬសម្រាយថាជាអ្នកការទូតដែលចេះតែនិយាយដូចមែនទែនចឹង គ្មានខ្វល់ពីផលវិបាកនឹងកើតមានឡើយ នៅខែកក្កដា ឆ្នាំ២០១៧ អ្នកសារព័ត៌មាន The Straight Times បានចោទសួរអ...
លោក លឹម គានហោ ដឹកនាំក្រុមមន្រ្តីបច្ចេកទេស ពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តស្ទឹងជីក្រែង ខេត្តសៀមរាប

លោក លឹម គានហោ ដឹកនាំក្រុមមន្រ្តីបច្ចេកទេស ពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តស្ទឹងជីក្រែង ខេត្តសៀមរាប

នយោបាយ, ព័ត៌មានជាតិ
សៀមរាប៖ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដំណើរបេកសកម្មដឹកនាំក្រុមមន្រ្តីបច្ចេកទេស ពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តស្ទឹងជីក្រែង (អាងទឹកម្កាក់) ស្ថិត​ក្នុងស្រុកជីក្រែង ខេត្តសៀមរាប។ សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តខាងលើនេះ បានទទួលហិរញ្ញប្បទានពីសាធារណ:រដ្ឋប្រជាមានិត្យចិន ហើយបានសាងសង់រួចជាស្ថាពរក្នុងឆ្នាំ២០១៨ ដែលមានលទ្ធភាពផ្គត់ផ្តង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មបានចំនួន​២.៤០០​ហិកតា នៅរដូវប្រាំង និង​២៨.៨៥០​ហិកតា នៅរដូវវស្សា។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការពិនិត្យសំណង់ទំនប់អាងទឹកម្កាក់ គឺ​ជាការពិនិត្យស្ថានភាពទឹកជាក់ស្តែង ក្នុងខេត្តសៀមរាម ព្រមទាំងមានសេចក្តីរីករាយ ដែលបានឃើញបរិមាណទឹករក្សាទុកក្នុងអាងបាន១០០ភាគរយ ជាការអំណោយផលដល់ការងារបង្កបង្កើនផល និងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋស្រុកជីក្រែង ខេត្តសៀមរាប៕...
លោក លឹម គានហោ ​ពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធ​ធារាសាស្ត្រ​ស្ទឹងជីនិត និងប្រព័ន្ធ​ធារាសាស្ត្រ​តាំងក្រសាំង ក្នុងខេត្តកំពង់ធំ

លោក លឹម គានហោ ​ពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធ​ធារាសាស្ត្រ​ស្ទឹងជីនិត និងប្រព័ន្ធ​ធារាសាស្ត្រ​តាំងក្រសាំង ក្នុងខេត្តកំពង់ធំ

នយោបាយ, ព័ត៌មានជាតិ
កំពង់ធំ៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ក្នុងដំណើរបេសកកម្មដើម្បីធ្វើការវាយតម្លៃការខូចខាត និងវឌ្ឍនភាពនៃការជួសជុលបន្ទាន់នូវប្រព័ន្ធធារាសាស្រ្តដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹកខេត្តកំពង់ធំ ចុះ​ពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធ​ធារាសាស្ត្រ​ស្ទឹងជីនិត និងប្រព័ន្ធ​ធារាសាស្ត្រ​តាំងក្រសាំង ស្ថិត​ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលពេលនេះកំពុងមានបរិមាណទឹកពេញបរិបូរណ៍សម្រាប់បម្រើការងារបង្កបង្កើនផលនាពេលខាងមុខ។ តាមរយ:ការតាមដានជាប់ជាប្រចាំ និងចុះពិនិត្យជាក់ស្តែងនាព្រឹកនេះបានបញ្ជាក់ឲ្យឃើញថា ខេត្តកំពង់ធំ ជាខេត្តទទួលរងគ្រោះដោយទឹកជំនន់តិចជាងបណ្តាខេត្តនានា និងកំពុងមានបរិមាណទឹកគ្រប់គ្រាន់នៅក្នុងអាងទឹកផងដែរ៕...
សម្តេចតេជោ”សូមលើកហត្ថទាំងទ្វេប្រណមបួងសួងដល់គុណបុណ្យព្រះរតន​ត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយ​ក្នុង​លោក​មាន​ទេវតារក្សាព្រះមហាស្វេតច្ឆ​ត្រ ទេវតាឆ្នាំថ្មី ព្រះបារមី​ ព្រះវិញ្ញាណក្ខន្ធអតីត​ព្រះមហាក្ស​ត្រ ព្រះមហាក្ស​ត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គនិគនិងដួងព្រះវិញ្ញានក្ខន្ធព្រះបរមរតនកោដ្ឋ”

សម្តេចតេជោ”សូមលើកហត្ថទាំងទ្វេប្រណមបួងសួងដល់គុណបុណ្យព្រះរតន​ត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយ​ក្នុង​លោក​មាន​ទេវតារក្សាព្រះមហាស្វេតច្ឆ​ត្រ ទេវតាឆ្នាំថ្មី ព្រះបារមី​ ព្រះវិញ្ញាណក្ខន្ធអតីត​ព្រះមហាក្ស​ត្រ ព្រះមហាក្ស​ត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គនិគនិងដួងព្រះវិញ្ញានក្ខន្ធព្រះបរមរតនកោដ្ឋ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្នុងព្រះរាជវរោកាសដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរបវ រមហាប្រសើរ និងសូម​លើកហត្ថទាំង​ទ្វេ​ប្រណមបួងសួងដល់គុណបុណ្យព្រះរតន​ត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយ​ក្នុង​លោក​ មាន​ទេវតារក្សាព្រះមហាស្វេតច្ឆ​ត្រ ទេវតាឆ្នាំថ្មី ព្រះបារមី​ ព្រះវិញ្ញាណក្ខន្ធអតីត​ព្រះមហាក្ស​ត្រ ព្រះមហាក្ស​ត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ និងដួង​ព្រះវិញ្ញានក្ខន្ធ ព្រះបរមរតន​កោដ្ឋ។ សូមតាមបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុកធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រ​សើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិត​លើត្បូង ទ្រង់មាន​ព្រះរាជសុខភាពបរិបូរណ៍ ព្រះរាជកាយពលវិបុលមាំមួន ព្រះបញ្ញាញាណឈ្លាស​វៃ ព្រះជន្មាយុយឺនយូរ ដើម...
លោកបណ្ឌិត អ៊ិត សំហេង ដឹកនាំគណប្រតិភូគោរពវិញ្ញាណក្ខន្ធឪពុកបង្កើតរបស់ លោក សេង​ សក្តា ដែលទទួលមរណភាពក្នុងជន្មាយុ៧៧ឆ្នាំ

លោកបណ្ឌិត អ៊ិត សំហេង ដឹកនាំគណប្រតិភូគោរពវិញ្ញាណក្ខន្ធឪពុកបង្កើតរបស់ លោក សេង​ សក្តា ដែលទទួលមរណភាពក្នុងជន្មាយុ៧៧ឆ្នាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០នេះដឹកនាំគណប្រតិភូ គោរពវិញ្ញាណក្ខន្ឧឧបាសក សេង​ សាម៉ន​ ត្រូវជាឪពុកបង្កើតរបស់ លោក សេង​ សក្តា ដែលបានទទួលមរណភាព នាថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០១:២១នាទីព្រឹក​ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយជរាពាធ។ ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ លោកបណ្ឌិត រដ្ឋមន្ត្រី និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្តាយ អាឡោះអាល័យជាអនេកប្បការចំពោះការបាត់បង់ ឧបាសក សេង​ សាម៉ន​ ដែលនេះជាការបាត់បង់ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ ដែលបានលាចាកលោក លាចាកពីក្រុមគ្រួសារ ព្រមទាំងលាចាកពីយើងទាំងអស់គ្នា។ លោក បណ...
រដ្ឋាភិបាលជប៉ុនអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដើម្បីទទួលបន្ទុករាល់ការចំណាយលើការគ្រប់គ្រងវ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លងកូរ៉ូណា

រដ្ឋាភិបាលជប៉ុនអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដើម្បីទទួលបន្ទុករាល់ការចំណាយលើការគ្រប់គ្រងវ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លងកូរ៉ូណា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
តូក្យូ ៖ រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃអង្គារ បានអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដើម្បីទទួលបន្ទុករាល់ការចំណាយ លើការគ្រប់គ្រងវ៉ាក់សាំងប្រឆាំង នឹងមេរោគឆ្លងកូរ៉ូណា ដល់ប្រជាជនទាំងអស់ និងទូទាត់សំណងដល់អ្នកផ្គត់ផ្គង់ ក្នុងករណីដែលមានផលប៉ះពាល់ ធ្ងន់ធ្ងរកើតឡើង។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ ដើម្បីធ្វើវិសោធនកម្មច្បាប់ ចាក់វ៉ាក់សាំងនាពេលបច្ចុប្បន្ន គឺស្របតាមការប្តេជ្ញា របស់លោកនាយករដ្ឋមន្រ្តី Yoshihide Suga ក្នុងការធានាការចាក់វ៉ាក់សាំង ការពារមេរោគឆ្លងដល់មនុស្សទាំងអស់ នៅក្នុងប្រទេសនៅឆមាសទីមួយនៃឆ្នាំក្រោយ។ រដ្ឋាភិបាល របស់លោកមានគោលបំណង ដើម្បីអនុម័តនៅក្នុងអំឡុងពេល នៃសម័យប្រជុំរបបអាហារបច្ចុប្បន្នរហូតដល់ថ្ងៃទី ៥ ខែធ្នូ។ ដើម្បីសំរេចគោលដៅនេះ រដ្ឋាភិបាលបានកំណត់ថវិកា ចំនួន ៦៧១,៤ ពាន់លានយ៉េន (៦,៤ ពាន់លានដុល្លារ) ។ ជប៉ុនបានព្រមព្រៀង ជាមួយក្រុមហ៊ុនផ...
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីប្រទានរាជសារមួយដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីប្រទានរាជសារមួយដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រទានរាជសារមួយដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានថ្វាយព្រះពរព្រះអង្គ ក្នុងឱកាសនៃព្រះរាជពិធីខួបលើកទី ១៦ឆ្នាំ ការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ។ ក្នុងព្រះរាជសាររបស់ ព្រះករុណា ព្រះមហាក្សត្រ មានខ្លឹមសារថា ៖ «ខ្ញុំមានហឫទ័យសោមនស្សរីករាយ ដោយបានទទួលនូវលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ និងផ្កាដ៏ស្រស់ល្អស្អាត ១កន្ត្រក ដែលមានអត្ថន័យដ៏ជ្រាលជ្រៅថ្វាយសព្ទសាធុការពរជ័យ នៅក្នុងឱកាសប្រារព្ធព្រះរាជពិធីខួប ១៦ឆ្នាំ នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ខ្ញុំ។ ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានវាយតម្លៃខ្ពស់អំពីព្រះរាជសកម្មភាពរបស់ខ្ញុំ លើកកម្ពស់គាំទ្រ ជួយឧបត្ថម្ភទ្រទ្រង់កាកបាទក្រហមកម្ពុជា ដើម្បីមានលទ្ធភាពពង្រឹងយ...
លោក​ឧកញ៉ា សុង សារ៉ន៖«កិច្ចប្រជុំអំពីការត្រៀមបង្កើតនូវ “សាខាកម្មវិធីស្រូវអង្ករប្រកបដោយនិរន្តរភាពថ្នាក់ជាតិ” 

លោក​ឧកញ៉ា សុង សារ៉ន៖«កិច្ចប្រជុំអំពីការត្រៀមបង្កើតនូវ “សាខាកម្មវិធីស្រូវអង្ករប្រកបដោយនិរន្តរភាពថ្នាក់ជាតិ” 

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក​ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងលោក លន់ យ៉េង អគ្គលេខាធិការ ស.អ.ក បានចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការត្រៀមបង្កើតនូវ “សាខាកម្មវិធីស្រូវអង្ករប្រកបដោយនិរន្តរភាព (SPR) នៅ​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ថ្នាក់ជាតិ” ដែលមានលោកបណ្ឌិត ម៉ាក់ សឿន អគ្គនាយករង ទទួលបន្ទុករួមនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកដឹកនាំកិច្ចប្រជុំ។ គិតមកដល់ពេលនេះ ជំហាននៃការបង្កើតកម្មវិធីនេះ គឺបានឈានមកដល់ ការបង្កើតនូវក្រុមការងារថ្នាក់ជាតិ ដែលគ្រោងនឹងមានការចូលរួមពីភាគីពាក់ព័ន្ធនានា ក្នុងនោះ ចំពោះវិស័យឯកជន មានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលអាចនឹងចូលរួមក្នុងការសហការទៅលើការផ្តល់ជាគោលគំនិត និងការងារផ្នែកសម្របសម្រួលពាណិជ្ជកម្ម ការធ្វើទីផ្សារ និងការផ្សព្វផ្សាយជាដើម។ ចំពោះកិច្ចប្រជុំត្រៀមបង្កើត កម្មវិធីស្រូវអង្ករប្រកបដោយនិរន្តរភាព (SRP) ថ្នាក់ជាតិនេះ គឺត្រូវបានរៀបចំឡើង ក្នុ...