រដ្ឋសភាជាតិ ប្រជុំពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ថវិកា ឆ្នាំ២០២១
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ រដ្ឋសភា ប្រជុំពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ឬហៅថា ច្បាប់ថវិកាជាតិ ឆ្នាំ២០២១។
សេចក្តីព្រាងច្បាប់ បានកំណត់ពីគម្រោងចំណាយថវិកាជាតិ ៣០ ៤៩១ ៣៣៦ លានរៀល ស្មើប្រមាណ ៧ ៥០០ លានដុល្លារ គឺថយចុះ ១,៩ភាគរយ ធៀបនឹងឆ្នាំ២០២០។ ការបន្ថយថវិកាជាតិនេះ ដើម្បីធានាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា។
ក្នុងឆ្នាំ២០២១ រាជរដ្ឋាភិបាល បានបញ្ជាក់ថា បៀវត្សរ៍អប្បបរមា (ទាបបំផុត) របស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នឹងត្រូវរក្សាកម្រិតឆ្នាំ២០២០ ដើម្បីសន្សំថវិកា សម្រាប់ទប់ទល់ការរាតត្បាតនៃជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយទឹកជំនន់រដូវវស្សាឆ្នាំ២០២០។
សម្រាប់ថវិកាជាតិឆ្នាំ២០២១ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជាឧបករណ...








