ប្រគល់រថយន្តពន្លត់អគ្គីភ័យ ១២គ្រឿង ជាជំនួយរបស់សាធារណរដ្ឋកូរ៉េ ជូនអគ្គស្នងការនគរបាលជាតិកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០២០ នៅអគ្គស្នងការនគរបាលជាតិ មានរៀបចំពិធីប្រគល់ និងទទួលរថយន្តពន្លត់អគ្គីភ័យចំនួន ១២ គ្រឿង ដែលជាអំណោយរបស់រដ្ឋបាលខេត្តឃ្យុងគី នៃសាធារណរដ្ឋកូរ៉េ តាមរយៈលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជូននាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនរគបាលជាតិ ដើម្បីផ្តល់ឲ្យរដ្ឋបាលខេត្តកែប កោះកុង កំពង់ធំ កំពង់ឆ្នាំង ស្វាយរៀង និងខេត្តរតនគិរី ។
លោក បណ្ឌិត ថោង ខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តឃ្យុងគី នៃសាធារណរដ្ឋកូរ៉េ ដោយមានលោកស្រី Lee You Jin នាយកអង្គការ Go & Do International ប្រចាំនៅកម្ពុជា ជាតំណាងចូលរួមក្នុងថ្ងៃនេះ ក្នុងផ្តល់នូវរថយន្តពេទ្យសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ និងបរិក្ខាមួយចំនួន។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ ដោយមានកិច្ចសហការល្អរវាងអង្គការ Go & Do International ប្រចាំនៅកម្ពុជា និងក្រសួងទេសចរណ៍ រដ្ឋបាលខេត្តឃ្យុងគី ...








