អគ្គនាយកធនាអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជួបសំណេះសំណាលជាមួយយុវជន និងកសិករក្នុងស្រុកកៀនស្វាយ
កណ្តាល៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាកសិករ និងទីផ្សារផលិតផលកសិកម្ម របស់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកខ្សាច់កណ្តាល បានជួបសំណេះសំណាលជាមួយយុវជន និងកសិករក្នុងស្រុកកៀនស្វាយ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ។
លោក កៅ ថាច បានរំលឹកលោក កៅ ថាចអំពីសមិទ្ធផលការងារដែលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
លោក អគ្គនាយក ក៏បានលើកទឹកចឹត្ត និងបណ្តុះស្មារតីឲ្យយុវជន និងកសិករ បន្តស្រឡាញ់ និងគាំទ្រគណបក្ស ប្រជាជនកម្ពុជា និងចូលរួមជួយផ្សព្វផ្សាយអំពើល្អនិងសមិទ្ធផលនានាដែលគណបក្សប្រជាជន កម្ពុជាសម្រេចបាន។
លោក កៅ ថាច បានមានប្រសាសន៍ថា បងប្អូនប្រជាសហគមន៍ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលក...








