លោក ត្រាំ កាន់ចាញ់ប្រៀបលោក បាដិន ដោយសារមិនបង់ពន្ធ១០ឆ្នាំ
ប្រព័ន្ធផ្សព្វផ្សាយ New York Times បានចុះផ្សាយរបាយការណ៍ស្តីពីប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលមិនបានបង់ពន្ធជូនរដ្ឋអស់រយៈពេល១០ឆ្នាំ ដែលការចុះផ្សាយនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាប្រិយភាពរបស់លោក ត្រាំ នៅមុនការបោះឆ្នោត និងរឹតតែធ្វើឲ្យលោក ត្រាំ ចាញ់ប្រៀបលោក ចូ បាយដិន បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យកាន់តែខ្លាំងថែមទៀត ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់សហរដ្ឋអាមេរិក នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ចុងឆ្នាំ២០២០នេះ ហើយលោក ត្រាំ ជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ និងលោក ចូ បាយដិន ជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ដែលការបោះឆ្នោតក្នុងអាណត្តិទី២ របស់លោក ត្រាំ ។
New York Times បានចុះផ្សាយថា លោក ត្រាំ បានបង់ពន្ធចុងក្រោយក្នុងចំនួនទឹកប្រាក់ត្រឹមតែ៧៥០ដុល្លារ កាលពីឆ្នាំ២០១៦កន្លងទៅ ដែលជាឆ្នាំលោកបានជាប់ឆ្នោតជាប្រធានាធិបតី ហើយរយៈពេល១០ឆ...








