ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សភា​អាមេរិក​បោះ​ឆ្នោត​លើ​មាត្រា​ចោទ​ប្រកាន់​ទម្លាក់​តំណែង​លោកដូ ណាល់ត្រាំ

សភា​អាមេរិក​បោះ​ឆ្នោត​លើ​មាត្រា​ចោទ​ប្រកាន់​ទម្លាក់​តំណែង​លោកដូ ណាល់ត្រាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
​សភា​សហរដ្ឋអាមេរិក​បាន​បោះឆ្នោត ​ដើម្បី​ឈាន​ទៅ​រក​ការចោទប្រកាន់​ទម្លាក់​តំណែង​លោក​ប្រធានា ធិបតីដូណាល់ ត្រាំ Donald Trump ក្នុង​ការ​បោះឆ្នោត​ទាំង​យប់​ជា​ប្រវត្តិសាស្ត្រ ដែល​ធ្វើ​ឲ្យ​តំណាង​រាស្ត្រ​​ទាំង​២ ​គណបក្ស​បែកបាក់​គ្នា​។ នៅ​ក្នុង​ការបោះឆ្នោត​ជា​លើកដំបូង​នៃ​គណបក្ស​ទាំង​២ សមាជិក​សភា​ត្រូវ​បាន​ផ្ដល់​រយៈពេល​ឲ្យ​ត្រឹម ​១៥​នាទី​ដើម្បី​បោះឆ្នោត​លើ​មាត្រា​ចោទប្រកាន់​ពី​បទ​លោកត្រាំ រំលោភ​អំណាច​ ។ ​បន្ទាប់ពី​​ជជែក​ដេញដោល​ក្នុង​រយៈពេល​មួយថ្ងៃ​មក​ ប្រធាន​សភា​របស់​គណបក្ស​ប្រជា​ធិប​តេយ្យ​ លោកស្រី Nancy Pelosi បាន​ប្រកាស​ថា ​សមាជិក​សភា​កំពុង​បង្កើន​ការពារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ ។ ប៉ុន្តែ​លោក ត្រាំ បាន​ទទូច​ថា ​ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋ​ ដោយ​ការ​វាយ​ប្រហារ​ទៅ​លើ​សហរដ្ឋអាមេរិក​ខ្លួនឯង ។ សូមបញ្ជាក់ថា លោក ​ត្រាំ នឹង​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ទី៣ ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​។ ប្រសិនបើ...
ធនាគារ​អភិវឌ្ឍន៍ជនបទ មាន​ទុន ៩០​លាន​ដុល្លារ សម្រាប់​ផ្តល់​កម្ចី ដល់​រោង​ម៉ាស៊ីនកិនស្រូវ 

ធនាគារ​អភិវឌ្ឍន៍ជនបទ មាន​ទុន ៩០​លាន​ដុល្លារ សម្រាប់​ផ្តល់​កម្ចី ដល់​រោង​ម៉ាស៊ីនកិនស្រូវ 

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
​ភ្នំពេញ​៖ លោកកៅ ថាច​ អគ្គនាយកធនាគារ​អភិវឌ្ឍន៍ជនបទ មាន​ទុន​សរុប ៩០​លាន​ដុល្លារ សម្រាប់​ផ្តល់​កម្ចី​ដល់​រោង​ម៉ាស៊ីនកិនស្រូវ ប្រមូល​ទិញស្រូវ ក្នុង​បំណង​ទប់ស្កាត់​ការធ្លាក់​ថ្លៃ​ ។ ហើយធនាគារ​អភិវឌ្ឍន៍ជន បទ មាន​ចំនួន ៤០​លាន​ដុល្លារ និង​ថវិកា​របស់​រាជរដ្ឋាភិបាល ចំនួន ៥០ លាន​ដុល្លារ​ ។ លោកកៅ ថាច អគ្គនាយក​នៃធនាគារ​អភិវឌ្ឍន៍ជនបទ បានឲ្យដឹងបែបនេះ ​ក្នុង​សន្និសីទកាសែត​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នា​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៩ ។ លោកអគ្គនាយក​ បាន​បញ្ជាក់ថា  ធនាគារ​អភិវឌ្ឍន៍ជនបទ បានទទួល​នូវ​ពាក្យស្នើសុំ​ខ្ចី​ពី​រោង​ម៉ាស៊ីន កិនស្រូវ ចំនួន ១៥ ដែលមាន​ថវិកា​សរុប១៩,៩ លាន​ដុល្លារ​ ។ ដើម្បី​ត្រៀម​ទិញស្រូវ នៅពេល​កសិករ​ប្រមូល​ផល​នៅ​រដូវ​ច្រូតកាត់ នៅក្នុង​ខែមករា ឆ្នាំ​២០២០ ខាងមុខនេះ ​។​ ​លោក ម៉ាក់ សឿន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បន...
អ្នកវិនិយោគិនជប៉ុនមួយក្រុមខំស្កាត់មករកឱកាសវិនិយោគទេសចរណ៍នៅកម្ពុជា

អ្នកវិនិយោគិនជប៉ុនមួយក្រុមខំស្កាត់មករកឱកាសវិនិយោគទេសចរណ៍នៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
វិនិយោគិនជប៉ុនមួយក្រុមខំស្កាត់មកស្វែងរកឱកាសវិនិយោគលើវិស័យទេសចរណ៍នៅប្រទេសកម្ពុជា ក្នុងនោះពួកគេក៏កំ​ពុងបំពេញទស្សនកិច្ច និងសម្លឹងមើលសក្ដានុពលមួយចំនួនលើវិស័យទេសចរណ៍នៅខេត្តកែប និងបានជួបពិភាក្សាជា​មួយលោក ថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីស្វែងយល់បន្ថែមពីវិស័យទេសចរណ៍ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋា​ភិបាលកម្ពុជាផងដែរ។ រដ្ឋមន្ត្រី ថោង ខុន ជំនួបពិភាក្សានេះធ្វើនាព្រលប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅភោជនីយដ្ឋានថ្ងៃបាំងឆ័ត្រ ខេត្តកែបលោកបានជម្រាបជូនក្រុមវិនិយោគិនជប៉ុនអំពីសក្ដានុពលលើវិស័យទេសចរណ៍នៅខេត្តកែប ពិសេសគឺឆ្នេរអង្កោល និងកោះទន្សាយ ដែលអាចវិនិយោគទៅជាតំបន់ទេសចរណ៍ថ្មី ព្រោះជាឆ្នេរនេះជាឆ្នេរធម្មជាតិ តែមិនទាន់មានការអភិវឌ្ឍឱ្យបានលេចធ្លោរនៅឡើយ។ លោករដ្ឋមន្ត្រីបានលើកឡើងថា ប្រសិនបើឆ្នេរនេះត្រូវអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍បានល្អវានឹងក្លាយជាមេដែកដ៏សំ​ខាន់​ក្នុងការស្រូបយកភ្ញៀវទេសចរពីគ្រប់ទិសទី ខណៈរាជរដ្ឋាភិបាលកម...
សហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មលើអាល្លឺម៉ង់ពីបទតភ្ជាប់បំពង់បង្ហូរឧស្ម័នពីរុស្ស៊ី

សហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មលើអាល្លឺម៉ង់ពីបទតភ្ជាប់បំពង់បង្ហូរឧស្ម័នពីរុស្ស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក បានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនមួយ ចំនួនរបស់ប្រទេស អាល្លឺម៉ង់ ដែលជាប់ពាក់ព័ន្ធជាមួយនឹងគម្រោងតភ្ជាប់បំពង់បង្ហូរឧស្ម័ន ណត ស្ទ្រីមធូ (Nord Stream 2) ពីប្រទេសរុស្ស៊ីទៅកាន់អាល្លឺម៉ង់ ​។​ នេះយោងតាមការចុះ ផ្សាយរបស់ RT ។ ទណ្ឌកម្មអាមេរិកត្រូវបានធ្វើឡើងជាការឆ្លើយតបទៅអាល្លឺម៉ង់ ដែលបានចុះកិច្ចព្រម ព្រៀងជាមួយរុស្ស៊ីក្នុងការតភ្ជាប់បំពង់បង្ហូរឧស្ម័ន Nord Stream 2 ពីរុស្ស៊ីទៅអាល្លឺម៉ង់ ដែល រុស្ស៊ីអាចបង្ហូរឧស្ម័នប្រមាណជាង៥៥ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំតាមបំពង់បង្ហូរឧស្ម័ន Nord Stream 2 នេះទៅឲ្យអាល្លឺម៉ង់ ។ សូមបញ្ជាក់ថា គម្រោងតភ្ជាប់បំពង់បង្ហូរឧស្ម័ន Nord Stream 2 ពីរុស្ស៊ីទៅ អាល្លឺម៉ង់ ត្រូវបានចាប់ផ្តើម សាងសង់ចាប់តាំងពីដើមឆ្នាំ២០១៨ និងត្រូវបញ្ចប់នៅឆ្នាំ២០២០ ខាងមុខនេះ ដែល Nord Stream 2 នេះ មានប្រវែង ១២២២ គីឡូម៉ែត្រ ដោយតភ្ជាប់ពីរុស្ស៊ី កាត់តាមបាតសមុទ្រ បាល់ទិក (Baltic...
ក្រសួងកសិកម្ម​ ៖ គាំទ្រជប៉ុន មកបណ្តាក់ទុនវិនិយោគ ដើម្បីឱកាសដល់កសិករកម្ពុជាយល់ដឹងក្នុងវិស័យកសិកម្ម

ក្រសួងកសិកម្ម​ ៖ គាំទ្រជប៉ុន មកបណ្តាក់ទុនវិនិយោគ ដើម្បីឱកាសដល់កសិករកម្ពុជាយល់ដឹងក្នុងវិស័យកសិកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចសន្ទនាទ្វេភាគីកម្ពុជា-ជប៉ុនលើកទី៥ ស្ដីពី "ខ្សែច្រវាក់តម្លៃផលិតកម្មស្បៀង" កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ។ លោក MIKAMI- Masahiro ឯកអគ្គរាជទូតជប៉ុន បានមានចំណាប់អារម្មណ៍ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលគួរជាទីមោទនរបស់រាជរដ្ឋាភិបាល ក៏ដូច ជាប្រជាជនកម្ពុជា ។ លោកបានបញ្ជាក់ថា វិស័យកសិកម្មកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេស កម្ពុជា ។  ដើម្បីឲ្យវិស័យនេះមានការរីកចម្រើនបន្ថែមទៀត ចាំបាច់ត្រូវជំរុញឲ្យបានសកម្ម និងមានប្រសិទ្ធភាពក្នុងការដោះស្រាយញ្ហាដែលកសិករកំពុងប្រឈម ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្ម តម្លៃ បន្ថែម ជំរុញការកែច្នៃ វេចខ្ចប់ គុណភាព និងអនាម័យ ឈានឆ្ពោះទៅធ្វើការប្រកួតប្រជែងដើម្បីនាំចេញ។ លោកអគ្គរាជទូត សង្ឃឹមថា គ្រឹះក្ន...
អង្ករសែនក្រអូប «ឈ្នះពានរង្វាន់ថ្នាក់ជាតិជាថ្មីម្តងទៀតចំនួន ៤ ពានរង្វាន់ក្នុងឆ្នាំ ២០១៩ »

អង្ករសែនក្រអូប «ឈ្នះពានរង្វាន់ថ្នាក់ជាតិជាថ្មីម្តងទៀតចំនួន ៤ ពានរង្វាន់ក្នុងឆ្នាំ ២០១៩ »

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខ្ញុំបាទឈ្មោះ​ យ៉ន សុវណ្ណ ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជាអណត្តទី៣ និងក្នុងនាមជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា  ។ ជាលទ្ធិផលក្រុមហ៊ុនខ្ញុំបាទបានឈ្នះពានរង្វាន់ថ្នាក់ជាតិ ប្រចាំឆ្នាំ ២០១៧ ផ្នែកអង្ករសែនក្រអូប និងឆ្នាំ ២០១៩ នេះបានឈ្នះពានរង្វាន់ថ្នាក់ជាតិជាថ្មីម្តងទៀតចំនួន ៤ ពានរង្វាន់។ ថ្មីៗ នេះក្រុមហ៊ុនខ្ញុំបាទបានយកអង្ករសែនក្រអូបដែលឈ្នះពានរង្វាន់ថ្នាក់ជាតិ មានសន្ទស្សន៏ស្ករទាប ផលិតជា ”នំសែនឈ្ងុយ” សំរាប់ផ្តត់ផ្គង់ និងថ្វាយជូន សម្តេច ទ្រង់ ឯកឧត្តម លោកឧកញ្ញា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងប្រិយមិត្តទាំងអស់ សំរាប់ទទួលទានជាអាហារសំរ៉ន និងជាអាហារមានមុខងារបំរើឲ្យសរីរាង្គកាយរបស់មនុស្ស ។ ចង់ដឹងថា នំសែនឈ្ងុយមានឱជារសយ៉ាងនោះ យើងខ្ញុំនឹងមានតាំងពិព័រណ៍ នៅក្នុងកម្មវិធីបុណ្យសមុទ្រលើកទី៨ ក្រោមប្រធានបទ “ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៏រុ...
ប៉ាគិស្ថានព្រមានឥណ្ឌាក្នុងវេទិកាអង្គការសហប្រជាជាតិស្តីពីវិបត្តិជនភៀសខ្លួន

ប៉ាគិស្ថានព្រមានឥណ្ឌាក្នុងវេទិកាអង្គការសហប្រជាជាតិស្តីពីវិបត្តិជនភៀសខ្លួន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា អង្គការសហប្រជាជាតិបានបើកវេទិកាជាលើកដំបូង រយៈពេលពីរថ្ងៃ គឺនៅថ្ងៃអង្គារ និងថ្ងៃពុធ ទី១៨ ខែធ្នូនេះ នៅទីក្រុងសឺណែវ ប្រទេសស្វីស ស្តីពីវិបត្តិជនភៀសខ្លួននៅជុំវិញពិភពលោកសម្រាប់ឆ្នាំ២០១៩ និងឆ្នាំបន្ទាប់ទៀត ដែលចេះតែកើនឡើងជាលំដាប់ ។ ក្នុងវេទិកានេះ នាយករដ្ឋមន្ត្រីរបស់ប្រទេសប៉ាគិស្ថាន លោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) បានព្រមាន ថា ប្រសិនបើមេដឹកនាំរបស់ប្រទេសឥណ្ឌា នៅតែប្រកាន់យកគោលនយោបាយថ្មី ក្នុងជម្លោះនៅតំបន់ កាស្មៀរ (Kashmir region) បន្តទៀត វិបត្តិជនភៀសខ្លួននៃប្រទេសទាំងពីរនឹងអាចកើតឡើងនៅពេលខាងមុខ ។ របាយការណ៍របស់អង្គការសហប្រជាជាតិបានបង្ហាញថា ជនភៀសខ្លួននៅជុំវិញពិភពលោកក្នុងឆ្នាំ ២០១៩នេះ បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងបរិមាណជាង២៦លាននាក់ ក្នុងចំណោមជន បម្លាស់ទីសរុបប្រមាណជាង៧១លាននាក់ ដែលបានរត់ចេញពីប្រទេសកំណើតរបស់ខ្លួនដោយសារសង្គ្រាម ក្រីក្រ និងគ្រោះទុរ្ភិក្ស ៕ ...
លោកឯល រ៉ូហ្សែត អគ្គនាយកនិងលោកស្រីឆឹង​ សុជាតិ អគ្គនាយិកា ក្រុមហ៊ុនអាយ អាយ អេស  គោរពជូនពរជូនលោកស្រីគឹម ញឹប អភិបាលខណ្ឌដង្កោ

លោកឯល រ៉ូហ្សែត អគ្គនាយកនិងលោកស្រីឆឹង​ សុជាតិ អគ្គនាយិកា ក្រុមហ៊ុនអាយ អាយ អេស គោរពជូនពរជូនលោកស្រីគឹម ញឹប អភិបាលខណ្ឌដង្កោ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុនអាយ អាយ អេស និងលោកស្រីឆឹង​ សុជាតិ ព្រមទាំងបុគ្គលិកនៃក្រុមហ៊ុនទាំងអស់ គោរពជូនពរជូនលោកស្រីគឹម ញឹប ក្នុងឱកាសដែលលោកស្រី ត្រូវបានរាជរដ្ឋាភិបាល​តែងតាំងឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ឲ្យកាន់ដំណែងជា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ ។ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា សូមគោរពប្រសិទ្ធពរជ័យបវរមហាប្រសើ ជូនចំពោះលោកស្រីគឹម ញឹប ទទួលបាននូវពលានុភាពខ្លាំងក្លាបញ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីបំពេញសកម្មភាព មនុស្សធម៌ដ៏ឧត្តុង្គឧត្តមនិងដឹកឲ្យទទួលបានជោគជ័យយ៉ាងធំថ្មីៗថែមទៀត ក្នុងការដោះស្រាយ ទុក្ខលំបាក របស់ប្រជាពលរដ្ឋ។ សូមគោរពប្រសិទ្ធពរជ័យ លោកស្រីគឹម ញឹប និងស្វាមីព្រមទាំងបុត្រ ទទួលបាននូវវិបុលសុខ គ្រប់ប្រការ សុភមង្គលគ្រប់ទិវារាត្រីនិងប្រកបដោយពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។  ...
គុនខ្មែរនិងការប្រណាំងម៉ូតូទឹកត្រៀមប្រកួតលក្ខណៈអន្ដរជាតិដើម្បីអបអរបុណ្យសមុទ្រចុងសប្ដាហ៍នេះ

គុនខ្មែរនិងការប្រណាំងម៉ូតូទឹកត្រៀមប្រកួតលក្ខណៈអន្ដរជាតិដើម្បីអបអរបុណ្យសមុទ្រចុងសប្ដាហ៍នេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានត្រៀមខ្លួនជាស្រេចក្នុងការរៀបចំការប្រកួតកីឡាពីព្រលឹមទល់ព្រលប់ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពតដែលនឹងចាប់ផ្ដើមពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងនោះក៏មានការប្រកួតលក្ខណៈអន្ដរជាតិ ២ប្រភេទកីឡាផងដែរ គឺកីឡាគុនខ្មែរអន្ដរជាតិ និងកីឡាម៉ូតូទឹក ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីប្រដាល់គុនខ្មែរអន្ដរជាតិ ដើម្បីអបអរពិធីបុណ្យសមុទ្រដោយលោកបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតជាថ្មីពីក្រសួងទេសចរណ៍ NOCC បានត្រៀមរៀបចំការប្រកួតកីឡាមហាជន កីឡាប្រពៃណី និងកីឡាពាក់កណ្ដាលអាជីពជាច្រើន ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ក៏ដូចជាផ្ដល់នូវទស្សនិយភាព និងភាពសប្បាយជូនភ្ញៀវជាតិ និងអន្ដរជាតិ ។ លោកបានថ្លែងថា ក្នុងចំណោមកីឡាជាច្រើនប្រភេទ គឺមានកីឡា ២ប្រភេទ ត្រូវប្រកួតលក្ខណៈអន្ដរជាតិ រួមមានប្រដាល់គុនខ្មែរអន្ដរជាតិ និ...
ក្រសួងពាណិជ្ជកម្ម ប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ

ក្រសួងពាណិជ្ជកម្ម ប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានបញ្ជាក់​ថា​ កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការពង្រឹងសមត្ថភាពផលិត និងផ្គត់ផ្គង់របស់សហគ្រិនក្នុងស្រុក ការធ្វើពិពិធកម្មទីផ្សារនាំចេញក្នុងតំបន់ និងដៃគូអាស៊ាន ការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីនានា ដំណាលគ្នានឹងការយកចិត្តទុកដាក់លើវិស័យកម្មសិទ្ធិបញ្ញា និងកិច្ចការពារអ្នកប្រើប្រាស់ ជាពិសេសបង្កើនប្រសិទ្ធភាពត្រួតពិនិត្យ និងបង្ក្រាបការក្លែងបន្លំទំនិញ និងសេវាកម្មគ្រប់ប្រភេទ។ លោករដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៩ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ។ លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ក្រសួងបានយកចិត្តទុកដាក់ ពង្រឹងសមត្ថភាពស្ថាប័ន តាមរយ...