ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បួងសួងសុំសេចក្តីសុខសេចក្តីចម្រើននៅតំបន់ទេសចរណ៍ធម្មជាតិប្រវត្តសាស្រ្ត ស្ទឹងលិង្គ ១០០០ខេត្តសៀមរាប

លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បួងសួងសុំសេចក្តីសុខសេចក្តីចម្រើននៅតំបន់ទេសចរណ៍ធម្មជាតិប្រវត្តសាស្រ្ត ស្ទឹងលិង្គ ១០០០ខេត្តសៀមរាប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សៀមរាប៖ នៅលើខ្នងភ្នំគូលែន ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ត្រង់ចំណុចស្ទឹងលិង្គ១០០០ ដែលជាកន្លែងដ៏ស័ក្កសិទ្ធ ហើយក៏កន្លែងតំបន់រម្មណីយដ្ឋានទេសចររណ៏ទឹកធ្លាក់ដ៏ស្រស់ស្អាតនៅទីនោះផងដែរ។ ជាក់ស្តែង លោកស្រី និងមន្រ្ដី អាជ្ញាធរខេត្ដសៀមរាប បានរៀបចំ ពិធី​បួង សួងមួយបែបព្រហ្មមញ្ញសាសនាផង ព្រះពុទ្ធសាសនាផង ដើម្បីសុំសេចក្តីសុខ សេចក្តី ចម្រើនជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងព្រះរាជា​ណាចក្រកម្ពុជា។ ពិធីបួងសួងនេះ ត្រូ វបានរៀបចំឡើង ដើម្បីបញ្ជៀសនូវគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ គ្រោះរាំ ងស្ងួត ជាពិសេស គឺជៀសផុតពីជំងឺកូ​វីដ.១៩។ ក្រោមអធិបតីភាពរបស់លោក ស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជុំទាវ ព្រមទាំងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់បានអញ្ជើញចូលរួមជាច្រើននាក់ កាលពីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០នេះ ...
អ្នកឆ្លងវីរុសCovid-19សរុបនៅជុំវិញពិភពលោកកើនឡើងដល់ជាង១១លានកន្លះហើយ

អ្នកឆ្លងវីរុសCovid-19សរុបនៅជុំវិញពិភពលោកកើនឡើងដល់ជាង១១លានកន្លះហើយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅជុំវិញពិភពលោក បានកើនឡើងដល់ជាង១១លានកន្លះនាក់ហើយ គឺចំនួន ១១ ៥៤៦ ៥៤៩ នាក់ និងកំណើនមនុស្សស្លាប់ដោយសារវីរុសនេះ ក៏បានកើនឡើងដល់ជាង៥៣ម៉ឺននាក់ដែរ គឺចំនួន ៥៣៦ ៣៩២ នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់ជាង៦លានកន្លះនាក់ដែរ គឺចំនួន ៦ ៥២៦ ៧៦៥ នាក់ផងដែរ គិតត្រឹមថ្ងៃចន្ទ ទី៦ ខែកក្កដានេះ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃចន្ទដដែលនេះ ចំនួនមនុស្សឆ្លងថ្មីនៃវីរុសCovid-19នៅទូទាំងពិភពលោកមានចំនួន ១៧១ ៥០៦ នាក់ និងមនុស្សស្លាប់ក្នុងរយៈពេលមួយថ្ងៃដូចគ្នាមានចំនួន ៣ ៥១៩នាក់ ។ នៅថ្ងៃចន្ទនេះ ប្រទេសឥណ្ឌាបានហក់ឡើងទៅឈរក្នុងលំដាប់លេខ៣នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល ដែលមានមនុស្សឆ្លងវីរុសCovid-19ច្រើនជាងគេ ដោយរុញទម្លាក់ប្រទេសរុស្ស៊ី អោយមកឈរក្នុងលំដាប់លេខ៤វិញ និងប្រទេសប៉េរូឈរក្នុងលំដាប់​លេខ...
សម្តេចតេជោ”ជនឆ្លៀតឱកាសពីការបែងចែកនឹងទទួលដីធ្លីនឹងត្រូវមានទោស”

សម្តេចតេជោ”ជនឆ្លៀតឱកាសពីការបែងចែកនឹងទទួលដីធ្លីនឹងត្រូវមានទោស”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២0 បន្ទាប់ពី សម្តេចអគ្គមហាសេនា បតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាទៅក្រសួងទាំង៣ គឺក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី អោយកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ ក្នុងនោះគឺ សម្តេចតេជោ បានបញ្ជាក់សង្កត់ធ្ងន់ច្បាស់ៗថាៈ ១)ចំពោះពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែងក្នុងតំបន់ដីរដ្ឋដូចបញ្ជាក់ខាងលើ គឺហាមកាប់ឆ្ការទន្រ្ទានវាតទីយកដីបន្ថែម គឺមិនអនុញ្ញាត្តិជាដាច់ខាត។ កន្លងមកសម្តេចតេជោ បានសង្កេតឃើញមានតែអ្នកមានអំណាច និងអ្នកមានទ្រព្យច្រើនប្រើអ្នកតូចតាចអោយទៅកាប់រុករានទន្រ្ទានយកដីអោយខ្លួន។ រីឯចំពោះក្រុមជនខិលខូចដែលទៅទន្រ្ទានយកដីរដ្ឋក្នុងមួយយប់ធ្វើបានខ្ទមពី១០ទៅ ២០ ក៏សម្តេចតេជោបានដឹងនឹងកំណត់អត្តសញ្ញាណនិងមុខសញ្ញារចអសហើយដែរ។ បើរកឃើញថាអ្នកទាំង...
(មាន Videos)៖ កូនខ្មែររកឃើញរូបមន្តថែរក្សាសម្រស់ធម្មជាតិបែបបុរាណកំពុងទទួលការគាំទ្រខ្លាំងក្នុងពេលបច្ចុប្បន្ន

(មាន Videos)៖ កូនខ្មែររកឃើញរូបមន្តថែរក្សាសម្រស់ធម្មជាតិបែបបុរាណកំពុងទទួលការគាំទ្រខ្លាំងក្នុងពេលបច្ចុប្បន្ន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រុមអ្នកឯកទេសជំនាញ ដែលមានបទពិសោធន៍ខ្ពស់ បាននាំគ្នាសិក្សាស្រាវជ្រាវ បង្កើតជាផលិតផលធម្មជាតិមួយ ដើម្បីជួយថែរក្សាសម្រស់ស្ត្រីតាមបែបបុរាណ ដូចកាលពីជំនាន់ដើម។ ជាងនេះទៅទៀតបច្ចុប្បន្ននេះគេបាននាំគ្នាគាំទ្រនិងប្រើប្រាស់ផលិតផលដែលផ្សំឡើងពីធម្មជាតិ ដើម្បីរក្សាសម្រស់ឲ្យស្រស់ស្អាត និងមិនប៉ះពាល់ដល់សុខភាព។ ក្រុមអ្នកជំនាញផ្សំផលិតផលថែរក្សាសម្រស់ធម្មជាតិបែបបុរាណ បានអះអាងថា ដោយសារ គុណភាព ប្រសិទ្ធភាព នៃផលិតផលធម្មជាតិ ដែលបង្កើតឡើងតាមរូបមន្តរបស់បុព្វបុរសខ្មែរបានបន្សល់ទុក ក្នុងការថែរក្សាសម្រស់តាមបែបធម្មជាតិនេះ។ ឥឡូវនេះកេរ្តិ៍ដំណាលមួយនេះ កូនខ្មែរជំនាន់ក្រោយបានសិក្សារៀនសូត្រ និងបង្កើតជាផលិតផលថែទាំសុខភាពដ៏ពេញនិយមជាពិសេសជួយដល់ស្រ្តីគ្រប់គ្នាឱ្យមានសុខភាពល្អ ស្បែកភ្លឺថ្លា និងសម្រស់ក្មេងជាងវ័យ។ លោក ស្រី សិទ្ធ លីដា នាយិកាប្រតិបត្តិក្រុមហ៊ុន មិសបុរាណ បានអះអាងនៅក្នុងពិធីជួបជុំផ្តល់រង្វាន់លើកទឹកចិត្តដល់តំណាងចែកចា...
ស្ពានបេតុង ឆ្លងកាត់ព្រែកអាចារ្យសួន ចំណងដៃថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា នឹងលេចជារូបរាងឡើង លើទឹកដីស្រុកស្ទឹងត្រង់

ស្ពានបេតុង ឆ្លងកាត់ព្រែកអាចារ្យសួន ចំណងដៃថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា នឹងលេចជារូបរាងឡើង លើទឹកដីស្រុកស្ទឹងត្រង់

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖  ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទៅមក និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវកៀនជ្រៃ-ស្ទឹងត្រង់ ឲ្យមានភាពល្អប្រសើរ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន អញ្ជើញពិនិត្យការស្ថាបនាស្ពានថ្មី មួយកន្លែង ឆ្លងកាត់ព្រែកអាចារ្យសួន ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ស្ពាននេះ កន្លងទៅមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ហើយត្រូវបានទឹកជំនន់ឆ្នាំ២០១៩ ហូរច្រោះ បាក់ស្រុតរលំសរសគ្រឹះស្ពាន ទើបមិនអាចឲ្យរថយន្តធុនធំដឹកទំនិញ និងកសិផលឆ្លងកាត់បានឡើយ។  ស្ពាននេះត្រូវកសាងថ្មីទាំងស្រុង ធ្វើអំពីបេតុង មានប្រវែង៩០ម៉ែត្រ និងទទឹងប្រាំបីម៉ែត្រ ជំនួសស្ពានបេឡេចាស់ដែលមានប្រវែង៧៥ម៉ែត្រ ទទឹងបូនម៉ែត្រ ជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ហើយត្រូវអនុវត្តការសាងសង់ដោយកងវិស្វកម្មនៃក្រសួងការពារជាតិ  ដោយគ្រោងនឹងបញ្ចប់ការស...
ដើមខែកក្កដានេះ CDCអនុម័តគម្រោង វិនិយោគបីទីតាំងក្នុងទុនវិនិយោគជាង១៤លានដុល្លារ

ដើមខែកក្កដានេះ CDCអនុម័តគម្រោង វិនិយោគបីទីតាំងក្នុងទុនវិនិយោគជាង១៤លានដុល្លារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញា បនបត្រចុះបញ្ជីជាស្ថាពរដល់ ក្រុមហ៊ុន និងរោងចក្រឯកជនចំនួនបីទីតាំងបន្ថែម ក្នុងទំហំទុនវិនិយោគជាង ១៤លាន ដុល្លារ។ នេះបើតាមសេចក្ដីប្រកាស ព័ត៏មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃនេះ ខែកក្កដាឆ្នាំ ២០២០ បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណ: កម្មាធិការតំបន់ សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ "វិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ"ជូនដល់ក្រុមហ៊ុន។ ទីមួយរួមមានក្រុមហ៊ុន Smart Silver Star Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតអំពូលលម្អរ ខ្សែចំណងគ្រប់ប្រភេទ ទំពក់សម្រាប់តុបតែង និងគ្រឿងបន្លាស់អំពូលគ្រប់ប្រភេទ មានទីតាំងស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង មាន ទុនវិនិយោគចំនួន ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។ ២- ក្រុមហ៊ុន Chang Zhou Hua Mei Da Textiles (Cambodia) Co....
លោក ឃួង ស្រេង ស្នើឱ្យមន្រ្តីពាក់ព័ន្ធផ្តល់ប័ណ្ណសមធម៌ជូនគ្រួសារក្រីក្រ ដោយមិនរើសអើងនិន្នាការនយោបាយតាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល

លោក ឃួង ស្រេង ស្នើឱ្យមន្រ្តីពាក់ព័ន្ធផ្តល់ប័ណ្ណសមធម៌ជូនគ្រួសារក្រីក្រ ដោយមិនរើសអើងនិន្នាការនយោបាយតាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើឱ្យមន្រ្តីដែលមានភារកិច្ចពិនិត្យ និង វាយតម្លៃក្នុងការធ្វើអត្ថសញ្ញាណកម្ម ផ្តល់ប័ណ្ណសមធម៌ជូនគ្រួសារក្រីក្រទូទាំងរាជធានីភ្នំពេញ ត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវតួនាទីភារកិច្ចដោយប្រកាន់យកតម្លាភាព សុក្រិត្យភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយមិនគិតពីនិន្នាការនយោបាយនោះឡើយ គឺប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ក្នុងមូលដ្ឋានត្រូវតែទទួលបានការឧបត្ថម្ភយ៉ាងពិតប្រាកដពីរាជរដ្ឋាភិបាល។ ការលើកឡើងរបស់លោកអភិបាល រាជធានីភ្នំពេញ បែបនេះនៅក្នុងកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យការងារធ្វើអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ តាមការស្នើសុំ(OD IDpoor) ក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ- ១៩ កាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។ លោកបញ្ជាក់ថា៖ ការធ្វើប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋក្រីក្រ ត្រូវតែច្បាស់លាស់ចំទិស ដៅដូចប្រសាសន៍ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោបានមានប្រសាសន៍កា...
ថវិកាចំនួន ៣៨,៥០១,០០០រៀលនិង៣៥០ដុល្លាត្រូវបានក្រសួងពាណិជ្ជកម្មប្រគល់ជូនកាកបាទក្រហមកម្ពុជាក្នុងឆ្នាំនេះ

ថវិកាចំនួន ៣៨,៥០១,០០០រៀលនិង៣៥០ដុល្លាត្រូវបានក្រសួងពាណិជ្ជកម្មប្រគល់ជូនកាកបាទក្រហមកម្ពុជាក្នុងឆ្នាំនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ លោក ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលជាតំណាងរបស់ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បាននាំយ​កថវិកាចំនួន ៣៨,៥០១,០០០រៀល និង៣៥០ដុល្លា ប្រគល់ជូនកាកបាទក្រហមកម្ពុជាក្នុងឆ្នាំនេះ។ ពិធីប្រគល់ទទួលនេះត្រូវបានធ្វើឡើង កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងកម្មវិធីសំណេះ​សំណាលការងាររវាង លោកស្រី​ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និង លោក​​ ប៉ាវ ហេងដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការមួយចំនួនទៀត។ លោករដ្ឋលេខាធិការ បានឱ្យដឹងថា ថវិកាដែលបានប្រគល់ជូនកាកបាទក្រហមកម្ពុជាក្នុងឆ្នាំនេះ គឺមានចំនួន ៣៨,៥០១,០០០រៀល និង​៣៥០​ដុល្លា ដែលបានពីការចូលរួមដោយស្ម័គ្រចិត្តពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងពាណិជ្ជកម្ម។ លោករដ្ឋលេខាធិការបានលើកឡើងថា នេះជាលើកទី១៥ហើយដែលក្រសួងពាណិជ្ជកម្មប...
ប្រជាពលរដ្ឋខ្មែរ-ឥស្លាមនៅស្រុកក្រូចឆ្មារទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋខ្មែរ-ឥស្លាមនៅស្រុកក្រូចឆ្មារទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ត្បូងឃ្មុំ៖ តាមប្រភពពីកាកបាទក្រហមកម្ពុជាបានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០នេះ លោកស្រី ម៉ែន នារី សោភ័គ អគ្គលេខាធិការរងទី១ កាកបាទ ក្រហម កម្ពុជា និងសហការី រួមជាមួយថ្នាក់ ដឹកនាំ មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់ប្រជាពល រដ្ឋខ្មែរ-ឥស្លាមចំនួន៦០គ្រួសាររស់នៅ សហគមន៍ខ្មែរ-ឥស្លាម នៅក្នុងតំបន់អភិវឌ្ឍន៍ថ្មី ក្នុងភូមិកោះផល ឃុំប៉ើស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ លោកស្រី អគ្គលេខាធិការរងទី១បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខក្តីនឹករលឹក ការគិតគូរ ជាមួយនឹងមនោ សញ្ចេតនា និងអនុស្សាវរីយ៍ជាច្រើន នៅ ស្រុកកំណើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែនជាពិសេសក្តីសោមនស្សរីក រាយ ចំពោះការកើតថ្មីឡើងវិញនូវភូមិកោះផល ក្នុងស្រុកក្រូចឆ្មារ ដែលមានសហគមន៍ខ្មែរ-ឥស្លាមរស់នៅក្នុងតំបន់នេះ...
ការលក់រថយន្ត Nissanនៅប្រទេសចិនកើនឡើង៤.៥% កាលពីខែឧសភា

ការលក់រថយន្ត Nissanនៅប្រទេសចិនកើនឡើង៤.៥% កាលពីខែឧសភា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា ក្រុមហ៊ុនផលិតរថយន្ត Nissan Motor ដែលជាក្រុមហ៊ុនផលិតរថយ្តធំមួយរបស់ប្រទេសជប៉ុនបានប្រកាសថា ការលក់រថយន្តគ្រប់ប្រភេទនៅប្រទេសចិន បានកើនឡើង៤.៥% កាលពីខែឧសភា ឆ្នាំ២០២០នេះ ដែលជាកំណើនទាបជាងការរំពឹងទុក ។ អ្នកនាំពាក្យក្រុមហ៊ុន Nissan Motor បាននិយាយថា កំណើននៃការលក់រថយន្តនៅប្រទេសចិន បានកើនឡើងក្នុងអត្រាទាប គឺដោយសារការឆ្លងរាលដាលវីរុសCovid-19 ដែលធ្វើអោយប៉ះពាល់ដល់ប្រាក់ចំណូលរបស់អតិថិជន ក្រុមហ៊ុន និងស្ថាប័នផ្សេងទៀងនៅក្នុងប្រទេសនេះ ។ កំណើននៃការលក់រថយន្ត៤.៥% គឺស្មើនឹងរថយន្តប្រមាណ១៣៦ ៩២៩គ្រឿង ដែលជាកំណើននៃការលក់ចេញទាប បើប្រៀបធៀបនឹងរយៈពេលដូច​​​គ្នាកាលពីឆ្នាំកន្លងទៅ ដោយសារតែប្រទេសចិន គឺជាទីផ្សារលក់រថយន្តធំបំផុតនៅលើពិភពលោក ៕...