ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ក្រុមហ៊ុនផលិតរថយន្តនានារបស់អឺរ៉ុប ចាប់ផ្តើមសង្វាក់ផលិតកម្មរបស់ខ្លួនឡើងវិញ

ក្រុមហ៊ុនផលិតរថយន្តនានារបស់អឺរ៉ុប ចាប់ផ្តើមសង្វាក់ផលិតកម្មរបស់ខ្លួនឡើងវិញ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ The Jakarta Post បានចុះផ្សាយនៅថ្ងៃអង្គារ ទី២៨ ខែមេសានេះថា ក្រុមហ៊ុនផលិតរថយន្តនានារបស់សហភាពអឺរ៉ុប បានចាប់ផ្តើដំណើរការសង្វាក់ផលិតកម្ម របស់ខ្លួនឡើងវិញហើយ កាលពីថ្ងៃ ចន្ទ ទី២៧ ខែមេសានេះ ខណៈដែលមានការបន្ធូរបន្ថយ វិធានការបិទប្រទេសនៅតំបន់មួយ ចំនួនដោយសារការឆ្លងរាលដាលនៃវីរុសCovid-19 ។ ក្រុមហ៊ុនដែលបានសម្រេចចិត្ត ចាប់ផ្តើមដំណើរការសង្វាក់ផលិតកម្មផលិតរថយន្តឡើង វិញនោះ គឺមានក្រុមហ៊ុន Volkswagen និងក្រុមហ៊ុន BMW របស់ប្រទេស អាល្លឺម៉ង់ជាដើម ហើយក្រុមហ៊ុន Mercede និងក្រុមហ៊ុនផ្សេងទៀត នឹងបើកដំណើរការសង្វាក់ផលិត កម្មរបស់ខ្លួននៅពេលខាងមុខ ។ សូមបញ្ជាក់ជូនថា ក្រុមហ៊ុនផលិតរថយន្តទាំងអស់នៅសហភាពអឺរ៉ុប បានបិទដំណើរ ការសង្វាក់ផលិតកម្មរបស់ខ្លួននៅអឺរ៉ុប ដោយសារតែការឆ្លងរាលដាលនៃវីរុសCovid-19 ដែល ចេះតែបន្តកើនឡើងនៅក្នុងតំបន់នេះ ៕...
ទីម័រខាងកើត ស្នើសុំឲ្យកម្ពុជានាំចេញអង្ករទៅកាន់ប្រទេសខ្លួន ដើម្បីទប់ស្កាត់ការខ្វះខាតស្បៀងដោយសារជំងឺកូវីដ១៩

ទីម័រខាងកើត ស្នើសុំឲ្យកម្ពុជានាំចេញអង្ករទៅកាន់ប្រទេសខ្លួន ដើម្បីទប់ស្កាត់ការខ្វះខាតស្បៀងដោយសារជំងឺកូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
នៅទីស្តីការក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្មសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក.)រួមជាមួយក្រុមហ៊ុនហ្រ្គីនត្រេដបានទទួលជួបពិភាក្សាជាមួយអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើតប្រចាំប្រទេសកម្ពុជាអំពីលទ្ធភាពនៃការធ្វើពាណិជ្ជកម្ម ផ្គត់ផ្គង់អង្ករកម្ពុជាអោយទៅទីម័រខាងកើត តបតាមការស្នើសុំពីទីម័រខាងកើត ដើម្បីទប់ស្កាត់ការខ្វះខាតអង្ករ ដោយសារជំងឺកូវីដ១៩។ កិច្ចប្រជុំជាផ្លូវការនេះ គឺធ្វើឡើងតបតាមការណែនាំពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហើយមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ ដែលមានដូចជា សហព័ន្ធស្រូវអង្ករកម្ពុជា ដែលដឹកនាំដោយឧកញ៉ា ហ៊ុនឡាក់ ប្រធានក្រុមប្រឹក្សាភិបាល ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធ និង លោក លន់ យ៉េង អគ្គលេខាធិការនៃស.អ.ក. រួមជាមួយក្រុមហ៊ុនហ្រ្គីនត្រេដ។ លោក ចាន់ សុខទី ជាអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រដ ចំណែកឯភាគីខាងទីម័រខាងកើត ដឹកនាំដោយ ឯកឧត្តម អ៊ែម៊ែនែហ្សីលឌូ គូបប៉ា ឡូប៉េស (ERMENEGILDO KUPA...
លោក គីម ជុងអ៊ុន មិនបង្ហាញខ្លួនជាសាធារណៈ ដោយសារខ្លាចឆ្លងវីរុសCovid-19

លោក គីម ជុងអ៊ុន មិនបង្ហាញខ្លួនជាសាធារណៈ ដោយសារខ្លាចឆ្លងវីរុសCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ New York Post បានចុះផ្សាយថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន មិនបង្ហាញខ្លួនជាសាធារណៈ គឺដោយសារមេដឹកនាំរូបនេះ ព្រួយបារម្ភពីការឆ្លងរាលដាលនៃវីរុសCovid-19 ។ ប្រភពដដែលបានលើកយកសម្តីរបស់មន្ត្រីកូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការកូរ៉េខាងជើង ដែលបានលើកឡើងថា លោក គីម ជុងអ៊ុន នៅតែដឹកនាំប្រទេសតាមធម្មតាដោយមិនមានបញ្ហាសុខភាពទេ ហើយនៅពេលបច្ចុប្បន្ននេះ មេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ កំពុងស្នាក់នៅទីរមណីយដ្ឋាន វ៉ុនសាន ដើម្បីចៀសវាងការឆ្លងវីរុសCovid-19 ។ សូមបញ្ជាក់ជូនថា ក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ មានពាក្យចចាមអារ៉ាមជាច្រើន រួមទាំងប្រព័ន្ធផ្សព្វផ្សាយផងដែរ បានលើកឡើង និងបានចុះផ្សាយថា លោក គីម ជុងអ៊ុន បានបាត់បង់ជីវិតហើយ ខណៈដែលពាក្យចចាមអារ៉ាមខ្លះបានលើកឡើងថា លោក គីម មានស្ថានភាពជំងឺធ្ងន់ធ្ងរបំផុត ក្រោយពីវះកាត់សរសៃឈាមបះដូង ៕...
អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មប្រជុំជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មប្រជុំជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានប្រជុំបន្ទាប់ជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ Video Conference នៅថ្ងៃទី២៨ខែមេសានេះ ​​ក្នុង គោលបំណងនៃកិច្ចប្រជុំគឺភាគីធនាគារ ADB ពិភាក្សាអំពីលទ្ធភាពនៃការសហការជាមួយ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីចូលរួមអនុវត្ត “គម្រោងអភិវឌ្ឍន៍ការប្រកួតប្រជែងកសិ-ពាណិជ្ជកម្ម (Competitive Agribusiness Development Project)” ដែលគម្រោងផ្តោតលើការបង្កើនតម្លៃបន្ថែមដល់តួអង្គនៃខ្សែច្រវាក់ផលិតកម្មកសិកម្ម ដើម្បីជំរុញផលិតកសិកម្មកសិកម្ម។ លោកអគ្គនាយកបានស្វាគមន៍ចូលរួមគាំទ្រអនុវត្តគម្រោងក្នុងគោលដៅអភិវឌ្ឍន៍វិស័យកសិកម្មនៅប្រទេសកម្ពុជា ហើយឯកឧត្តមក៏បាន​គូសរំលេចអំពីបច្ចុប្បន្នដែលធ.អ.ជ.ក. បាននិងកំពុងជំរុញការផ្តល់ឥណទានដល់សហគមន៍កសិកម្ម និងម្ចាស់សហគ្រាសគ្រឹះស្ថានធុនតូចនិងមធ្យម គាំទ្រផលិតកម្មបន្លែ ការចិញ្ចឹមសត្វនិងការចិញ្ចឹមត្រី។ ទន្ទឹមនេះលោកមអគ...
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ត្រូវតែងតាំងជាទីប្រឹក្សាផ្ទាល់អ្នកឧកញ៉ា សុខ គង់ អ្នកជំនួញល្បីឈ្មោះនៅកម្ពុជា​​

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ត្រូវតែងតាំងជាទីប្រឹក្សាផ្ទាល់អ្នកឧកញ៉ា សុខ គង់ អ្នកជំនួញល្បីឈ្មោះនៅកម្ពុជា​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុម KW Cambodia ត្រូវបានតែងតាំងជាទីប្រឹក្សា ផ្ទាល់ ប្រធាន Sokimex Investment Group របស់អ្នកឧកញ៉ា សុខ គង់ ដែលគេស្គាល់ថា ជាអ្នកជំនួញដ៏ល្បីឈ្មោះមួយរូបនៅកម្ពុជា ហើយការតែងតាំងនេះ ដោយមើលឃើញថា ឧកញ៉ាបណ្ឌិតមានបទពិសោធន៍គ្រប់គ្រាន់ក្នុងសង្គមជាតិ ជាពិសេសវិស័យអលនទ្រព្យតែម្តង។ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ថា« ខ្ញុំបាទ និងថ្នាក់ដឹកនាំកំពូលៗ របស់ KW Cambodia កំពុងស្វែងរកឱកាសនិងការងារជាច្រើនអោយសមាជិក KW Cambodia នៅទូទាំងប្រទេសបានធ្វើ និងរកលុយអោយបានច្រើន។ ខ្ញុំបានស្នើសុំទៅអ្នកឧកញ៉ា សុខ គង់ ប្រធាន Sokimex Investment Group Co., Ltd ដើម្បីបានធ្វើជាទីប្រឹក្សារបស់គាត់ ដោយមិនទទួលប្រាក់ខែ ដើម្បីបានឱកាសអោយក្រុមការងារ KW Cambodia ជួយលក់គំរោងឋានសួគារ៌បូកគោ និងគំរោងច្រើនទៀត!»។ លើសពីនេះលោកឧកញ៉ាបណ្ឌិតបង្ហើបថា មហាសេដ្ឋីខ្មែរបន្ទាប់ គឺអាចជាអ្នកឧកញ៉ា ពឹង ឃាងសែ ប្រធានធនាគារ កាណាឌីយ...
ក្រសួងការងារ​​ណែនាំស្តីពីការព្យួរកិច្ចសន្យាការងារនិងការផ្អាកបង់ភាគទាន ប.ស.ស.សម្រាប់រោងចក្រ សហគ្រាស គ្រឹះស្ថានក្នុងវិស័យកាត់ដេរ និងទេសចរណ៍

ក្រសួងការងារ​​ណែនាំស្តីពីការព្យួរកិច្ចសន្យាការងារនិងការផ្អាកបង់ភាគទាន ប.ស.ស.សម្រាប់រោងចក្រ សហគ្រាស គ្រឹះស្ថានក្នុងវិស័យកាត់ដេរ និងទេសចរណ៍

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
សេចក្តីណែនាំស្តីពីការព្យួរកិច្ចសន្យាការងារនិងការផ្អាកបង់ភាគទាន ប.ស.ស. សម្រាប់រោងចក្រ សហគ្រាស គ្រឹះស្ថានក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩។    
អ្នកតំណាងរាស្ត្រ សេរី កុសល នាំយកអំណោយស្បៀងអាហារជូនប្រជាពលរដ្ឋក្រីក្រចំនួន៥៤០គ្រួសារដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

អ្នកតំណាងរាស្ត្រ សេរី កុសល នាំយកអំណោយស្បៀងអាហារជូនប្រជាពលរដ្ឋក្រីក្រចំនួន៥៤០គ្រួសារដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ខេត្តបន្ទាយមានជ័យ)៖ អ្នកតំណាងរាស្ត្រ សេរី កុសល មកពីមណ្ឌលខេត្តបន្ទាយមានជ័យ បានចុះជួបសំ​ណេះសំណាល និងនាំយកអំណោយស្បៀងអាហារ រួមមានអង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ សាប៊ូ ម៉ាស ចែកជូនប្រជាពលរដ្ឋក្រីក្រ ៥៤០គ្រួសារមកពីស្រុកភ្នំស្រុក៥០០គ្រួសារ និងស្រុកព្រះនេតព្រះ ៤០គ្រួសារកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។ ជំនួយស្បៀងអាហារនេះក៏មានការចូលរួមជួយឧបត្ថម្ភពី សម្តេចសង្ឃ ព្រះគ្រូចិន ជីងខឺសៀនឡៃ ដែលមានសិស្សគុណ មកចូលរួមចែកជូនដល់បងប្អូន ប្រជាលរដ្ឋ។ ក្រៅពីនេះពិធីសំណេះសំណាល និងចែកអំណោយនោះ ក៏មានការពិសានំបញ្ចុកផងដែរ។ លោក សេរី កុសល បានផ្ដាំផ្ញើការសួរសុខទុក្ខពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធិបណ្ដិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលស្នាក់នៅក្នុងស្រុកភ្នំស្រុក និងស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។ អ្នកតំណាងរាស្ត្រ សេរី កុសលក៏បានជម្រាបជូនប្រជាពលរដ្...
អង្គការ BirdLifeរកឃើញសត្វទន្ទ្រីតធំធ្វើដំណើរជាង៨០០០គីឡូម៉ែត្រពីប្រទេសអូស្ត្រាលីមកកាន់តំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងប្រទេសកម្ពុជា

អង្គការ BirdLifeរកឃើញសត្វទន្ទ្រីតធំធ្វើដំណើរជាង៨០០០គីឡូម៉ែត្រពីប្រទេសអូស្ត្រាលីមកកាន់តំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងប្រទេសកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
តាកែវ ៖ អង្គការ ជីវិតសត្វស្លាប់អន្តរជាតិ(BirdLife) បានរកឃើញសំបុករបស់សត្វទន្ទ្រីតធំ ដែលរកឃើញដោយឧទ្យានុរក្សនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវហើយជាតំបន់ ដែលកំពុងទទួលបានការគាំទ្ររបស់អង្គការBirdLifeនៅក្នុងប្រទេសក ដែលទី តាំងនេះស្ថិតនៅភាគខាងត្បូងឈៀងខាងកើតនាប្រទេសកម្ពុជា ។ បើតាមការស្រាវជ្រាវក្នុងពេលថ្មីៗនេះរបស់ក្រុមអ្នកសិក្សាជនជាតិអូស្ត្រាលី ពីប្រភេទទេសន្តរប្រវេសន៍ (AWSG) បានរកឃើញថា សត្វបក្សីទន្ទ្រីតធំធ្វើការបម្លាស់ ទីដ៏គួរឱ្យភ្ញាក់ផ្អើល ពោលគឺវាធ្វើដំណើរជាង៨០០០គីឡូម៉ែត្រចេញពីទីតាំងដែលរកចំណីនៅរដូវមិនបន្តពូជក្នុងប្រទេសអូស្រ្តាលីទៅតំបន់ពងកូនក្នុង ប្រទេសកម្ពុជា(ហើយ និងនៅក្នុងប្រទេសឥណ្ឌាភាគខាងលិច) ។ អ្នកជំនាញបានលើកឡើងថា សំបុកសត្វដែលអង្គការជីវិតសត្វស្លាបអន្តរជាតិរកឃើញនៅតំបន់ការពារ ទេសភាព ដែលនេះប្រហែលជាសត្វដែលស្ថិត នៅក្នុង ក្រុមសត្វចំនួនពីរ (មាន ឈ្មោះដែលដាក់ឱ្យថា SHE និង SEC) ដែលត្រូវអ្ន...
សម្ដេចតេជោ​ ហ៊ុន​ សែន​ ៖​ អរគុណកូនក្មួយ​នៅម៉ាឡេស៊ីដែលយោគយល់ដល់វិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩

សម្ដេចតេជោ​ ហ៊ុន​ សែន​ ៖​ អរគុណកូនក្មួយ​នៅម៉ាឡេស៊ីដែលយោគយល់ដល់វិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
មកទល់ថ្ងៃនេះ កម្ពុជានិងពិភពលោកកំពុងសកម្មនាំគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ។ ហើយមកទល់ពេលនេះ ពិភពលោកក៏មិនទាន់រកឃើញថ្នាំព្យាបាលជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះនៅឡើយទេ។ រាជរដ្ឋាភិបាលកម្ពុជា សូមអរគុណកូនក្មួយពលករជាង២០០ នាក់ ដែលក្នុងនោះក៏មានកូនក្មួយអ្នកទោសចំនួន ៧៣នាក់ផងដែរ ដែលត្រូវបានផ្អាកការធ្វើដំណើរវិលត្រឡប់មកកម្ពុជាកាលពីពេលថ្មីៗក្នុងពេលដែលដែលប្រទេសយើងកំពុងដាក់បម្រាមតឹងរឹងក្នុងការធ្វើដំណើរ។ ប៉ុន្តែនៅពេលនេះបម្រាមការធ្វើដំណើរក្នុងប្រទេសក៏បានលើក ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអោយកូនក្មួយពលករខ្មែរជាង២០០នាក់អាចវិល ត្រឡប់មកកាន់មាតុប្រទេសវិញ។ ប៉ុន្តែសូមកូនក្មួយទុកពេលវេលាអោយខាងអាជ្ញារម៉ាឡេស៉ីគេធ្វើតេស្តសុខភាពសិន ដើម្បីបញ្ជាក់ថាកូនក្មួយគ្មានសញ្ញាវិជ្ជមាននៃជំងឺកូវីដ-១៩ ។ យើ ទាំងអ្នកនៅក្នុងប្រទេស និងក្រៅប្រទេស គឺត្រូវមានការប្រុងប្រយ័ត្នជានិច្ច កុំនាំរោគឆ្លងពីក្រៅចូលក្នុង និងពីម្នាក់ទៅម្...
បុរសម្នាក់បានស្លាប់កំពុងសង្ស័យលេពថ្នាំផ្សំនៅបន្ទប់ថែទាំជំងឺទូទៅ«គិ.មធ្យមកង ពិសិដ្ឋ»

បុរសម្នាក់បានស្លាប់កំពុងសង្ស័យលេពថ្នាំផ្សំនៅបន្ទប់ថែទាំជំងឺទូទៅ«គិ.មធ្យមកង ពិសិដ្ឋ»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្ដកំពង់ស្ពឺ) ៖បុរសម្នាក់ឈ្មោះ វ៉ែន វ៉ាន់ អាយុ៤៨ឆ្នាំ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីលេបថ្នាំគ្រូពេទ្យនៅបន្ទប់ថែទាំជំងឺទូទៅ«គិ.មធ្យម កង ពិសិដ្ឋ» ស្ថិតនៅភូមិកក់ក្រពើ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ។ លោកវែន វ៉ាន់ បានស្លាប់កាលពីវេលាម៉ោង០៧ និង ១០នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ហើយមុនការស្លាប់ជនរងគ្រោះ គ្រាន់តែមានការរមាស់ជើងនិងហេី ក៏បានឲ្យគ្រូពេទ្យផ្សំថ្នាំខាងលើ បន្ទាប់ពីលេបថ្នាំមិនទាន់បានប៉ុន្មានក៏បែកពពុះមាត់ស្លាប់តែម្ដង។ ចំណែកលោក កង ពិសិដ្ឋ ម្ចាស់គ្លីនិក បន្ទប់ថែទាំជម្ងឺទូទៅ បានទទួលស្គាល់ថា លោកពិតជាបានលក់ថ្នាំងពេទ្យមួយកញ្ចប់ទៅជនរងគ្រោះនោះមែន ប៉ុន្តែលោកមិនដឹងថា ការស្លាប់នោះ ដោយសារថ្នាំងរបស់គ្លីនិកលោកឬយ៉ាងណា ហើយលោកក៏មានការងឺងឆ្ងលដែរទាក់ទងករណីនេ។ លោកបន្ថែមថា រឿងនេះគឺទុកឲ្យជំនាញធ្វើកុសលវិច្ច័យសិន ទើបដឹងការពិត ហើយលោកក៏មានការសោកស្តាយដែរ ចំពោះករណីនេះ ដោយលោកផ្សំថ្នាំតាមអាការ:គាត់ឈឺន...