ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ពលរដ្ឋកម្ពុជាក្នុងមួយថ្ងៃ ត្រូវការទទួលទានបន្លែស្រស់ ប្រមាណ៥៧០តោន

ពលរដ្ឋកម្ពុជាក្នុងមួយថ្ងៃ ត្រូវការទទួលទានបន្លែស្រស់ ប្រមាណ៥៧០តោន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ការទទួលទានបន្លែស្រស់របស់ប្រជាពលរដ្ឋកម្ពុជាមានកម្រិតខ្ពស់ ខណៈដែលរាជ រដ្ឋាភិបាលបានជំរុញឱ្យបង្កើនផលិតកម្មបន្លែគ្មានជាតិគីមី ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងកាត់បន្ថយការនាំចូល។ នេះបើតាមតួលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងខែឧសភានេះបានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាទទួលទានបន្លែចំនួន៥៧៣តោន ក្នុងមួយថ្ងៃ ដែលក្នុងនោះ៤០០ តោន ត្រូវបានដាំដុះក្នុងស្រុក និងមួយចំនួនទៀតនាំចូលពីបរទេសដូចជា វៀតណាម ថៃ និងប្រទេស ចិន ជាដើម។ របាយការណ៍ដដែលបានបញ្ជាក់ថា  រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងលើកកម្ពស់ផលិតកម្មក្នុងស្រុកដើម្បី ឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក។  ដើម្បីបង្កើនការផ្គត់ផ្គង់ទីផ្សារ។ ហើយអាចឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុកបាន។ សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យប្រជ...
សណ្ឋាគារនៅទីក្រុងក្យូតូ បាត់បង់ភ្ញៀវទេសចរបរទេសជិត៩០ភាគរយ ដោយសារវីរុសកូវីដ-១៩

សណ្ឋាគារនៅទីក្រុងក្យូតូ បាត់បង់ភ្ញៀវទេសចរបរទេសជិត៩០ភាគរយ ដោយសារវីរុសកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
យោងតាមទិន្នន័យពីការស្ទង់មតិមួយបានបង្ហាញថា ភ្ញៀវទេសចរបរទេសដែលស្នាក់អាស្រ័យនៅសណ្ឋាគារនានាក្នុងទីក្រុងក្យូតូ ប្រទេសជប៉ុន បានធ្លាក់ចុះរហូតដល់ជិត៩០ភាគរយ គឺធ្លាក់ចុះក្នុងអត្រា៨៩.៥ភាគរយ កាលពីខែមីនា ឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩នៅក្នុងប្រទេសជប៉ុន នេះបើយោងតាមចុះផ្សាយ Kyoto News ។ អ្នកទេសចរមកពីប្រទេសចិន បានធ្លាក់ចុះ៩៨.៤ភាគរយ អ្នកទេសចរមកពីកោះតៃវ៉ាន់ បានធ្លាក់ចុះ៩៨.៧ភាគរយ និងអ្នកទេសចរក្នុងស្រុក បានធ្លាក់ចុះ៤៥.៥ភាគរយផងដែរ ។ សូមរំលឹកថា កាលពីខែកុម្ភៈឆ្នាំ២០២០នេះ ចំនួនភ្ញៀវបរទេសដែលទទួលយកសេវាកម្មសណ្ឋាគារនៅទីក្រុងក្យូតូ បានធ្លាក់ចុះ៥៨.៣ភាគរយ និងចំនួនភ្ញៀវទេសចរក្នុងស្រុកបានធ្លាក់ចុះ៤.៧ភាគរយ ហើយសណ្ឋាគារសរុបដែលបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេគឺសណ្ឋាគារចំនួន៥៩កន្លែង ៕...
កាកបាទក្រហមកម្ពុជា ប្រគល់ថវិកាមួយលានដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

កាកបាទក្រហមកម្ពុជា ប្រគល់ថវិកាមួយលានដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកស្រី អាន្នី សុខអាន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ២០២០ ចំនួន ១ ០០០ ០០០ (មួយលានដុល្លារអាមេរិក) របស់កាកបាទក្រហមកម្ពុជា ជូនក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា  កាលពីថ្ងៃចន្ទទី ២៥ ខែ ឧសភា ឆ្នាំ២០២០ នៅទីស្តីស្នាក់ការកាកបាទក្រហមកម្ពុជា ៕     ...
សម្ដេចក្រឡាហោម ស ខេង ជួប​​​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ដើម្បី​​ពិភាក្សាការងារ

សម្ដេចក្រឡាហោម ស ខេង ជួប​​​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ដើម្បី​​ពិភាក្សាការងារ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បានអនុញ្ញាត​ជូបលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ៕
CDC ៖សម្រេចចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុន VIRTUS GREEN PLANTATIONS (CAMBODIA) PTE., LTD.មានទុនវិនិយោគប្រមាណ ២១,៧លានដុល្លារអាមេរិក

CDC ៖សម្រេចចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុន VIRTUS GREEN PLANTATIONS (CAMBODIA) PTE., LTD.មានទុនវិនិយោគប្រមាណ ២១,៧លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ តាមសំណើសុំវិនិយោគលើគម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដូងប្រេង កៅស៊ូ និងល្ហុងប្រេង) របស់ក្រុមហ៊ុន VIRTUS GREEN PLANTATIONS (CAMBODIA) PTE., LTD. ។ យោងតាមការផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី២៥ ខែឧសភានេះ បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ស្រុកជុំគីរី និងស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ២១,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.០៧០កន្លែង៕  ...
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ព្រមានស្នងការ គ្រប់រាជធានី-ខេត្តទាំងអស់ មិនត្រូវដាក់បារ៉ាស់ ចាប់រថយន្ដមិនមានបទល្មើសឡើយ

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ព្រមានស្នងការ គ្រប់រាជធានី-ខេត្តទាំងអស់ មិនត្រូវដាក់បារ៉ាស់ ចាប់រថយន្ដមិនមានបទល្មើសឡើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ លោកយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់ដល់ ស្នងការ គ្រប់រាជធានី - ខេត្ត ទាំងអស់មិនត្រូវដាក់បារ៉ាស់ ដើម្បីស្ទាក់ចាប់រថយន្ត ដែលកំពុងធ្វើ ចរាចរដោយពុំមានខុស នឹងបទល្មើសច្បាប់ចរាចរណ៍ ។ អគ្គស្នងការនគរបាលជាតិ បានព្រមានបែបនេះ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បន្ទាប់ពី មានប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ ខ្លះមានការថ្នាំងថ្នាក់ ចំពោះនឹងនគរបាលចរាចរណ៍មួយចំនួន បានដាក់បារ៉ាស់ នៅតាមផ្លូវ ចាំស្ទាក់ចាប់រថយន្ត ធ្វើដំណើរតាមផ្លូវដោយ យកលេសរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈរថយន្តទាំងនោះ កំពុងបើកបរ ធម្មតានៅតាមដងផ្លូវនោះ ។ រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ បានចាប់ផ្តើមរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីកាត់បន្ថយ ការគ្រោះថ្នាក់ចរាចរណ៍ ។  បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានបណ្តាលឲ្យមនុស្ស ជិតពីរពាន់នាក់ស្លាប់ និងរាប់ម៉ឺននាក់ រងរបួសធ្ងន់ និងស្រាល កាលពីឆ្នាំ ២០១៩ កន្...
ព្រះមហាក្សត្រ និងសម្តេចម៉ែ ទទួលតង្វាយមួយលានដុល្លារពីកាកបាទក្រហមកម្ពុជា

ព្រះមហាក្សត្រ និងសម្តេចម៉ែ ទទួលតង្វាយមួយលានដុល្លារពីកាកបាទក្រហមកម្ពុជា

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ កាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានទទួលព្រះតង្វាយ ជាថវិកាចំនួនមួយលានដុល្លារពីកាកបាទក្រហមកម្ពុជា ដើម្បីព្រះរាជសកម្មភាពមនុស្សធម៌។ ពិធីថ្វាយព្រះដង្វាយនេះ ត្រូវបានរៀបចំឡើង នាមហាប្រាសាទខេមរិន្ទ​ ក្នុងព្រះបរមរាជវាំង តាមរយៈសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា អញ្ចើញចូលក្រាបថ្វាយបង្គំគាល់ និងទូលថ្វាយរបាយការណ៍ ស្តីពីវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា និងក្រាបថ្វាយតង្វាយជាថវិកាចំនួនប្រាំសែនដុល្លារ ថ្វាយព្រះករុណា ព្រះមហាក្សត្រ និងប្រាំសែនដុល្លារ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដើម្បីរួមវិភាគទានដល់ព្រះរាជសកម្...
អភិបាលរាជធានីភ្នំពេញ ឲ្យមន្ត្រីខណ្ឌទាំង១៤ ចុះអប់រំប្រជាពលរដ្ឋការពាររលកទី២ នៃជំងឺកូវីដ-១៩ នឹងបិទអាជីវកម្មណាមិនស្តាប់ការណែនាំ

អភិបាលរាជធានីភ្នំពេញ ឲ្យមន្ត្រីខណ្ឌទាំង១៤ ចុះអប់រំប្រជាពលរដ្ឋការពាររលកទី២ នៃជំងឺកូវីដ-១៩ នឹងបិទអាជីវកម្មណាមិនស្តាប់ការណែនាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីការណែនាំ ដល់រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរអង្គភាព ចំណុះរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ បន្តអប់រំសុខភាព ប្រជាពលរដ្ឋ និងការពង្រឹងការងារ តាមដានការអនុវត្តវិធានការ ការពាររលកទី២ នៃជំងឺកូវីដ-១៩ ដោយចេញវិធានការជាច្រើនរហូតដល់ បិទអាជីវកម្ម ជាបណ្ដោះអាសន្ន បើមិនព្រមស្តាប់តាមការណែនាំ ។ នេះបើយោងតាមសេចក្តីជូនដំណឹង នៅថ្ងៃទី២៥ ឧសភា ២០២០នេះ ស្ដីពីការបន្តអប់រំសុខភាព ប្រជាពលរដ្ឋ និងការពង្រឹងការងារ តាមដានការអនុវត្តវិធានការ ការពាររលកទី២ នៃការចម្លងមេរោគ កូវីដ -១៩ នៅរាជធានីភ្នំពេញ ។ សូមអានសេចក្តីណែនាំដូចខាងក្រោម៖      ...
ក្រសួងបរិស្ថាន ឲ្យពលរដ្ឋចូលរួមការពារសត្វព្រៃនៅភូមិភាគឦសាន និងជួរភ្នំក្រវាញ 

ក្រសួងបរិស្ថាន ឲ្យពលរដ្ឋចូលរួមការពារសត្វព្រៃនៅភូមិភាគឦសាន និងជួរភ្នំក្រវាញ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អំពាវនាវឲ្យពលរដ្ឋចូលរួមការពារសត្វព្រៃ(សត្វខ្ទីង)នៅភូមិភាគ ឦសាន និងជួរភ្នំក្រវាញ  ព្រោះជាសត្វចូលចិត្តរស់នៅតំបន់វាលស្មៅ ។ ហើយជាប្រភេទសត្វមួយ ដែលទទួលរងការគំរាមកំហែងយ៉ាងខ្លាំង ចំនួនរបស់វាមានការថយចុះគួរឱ្យព្រួយបារម្ភ។ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បង្ហាញនៅកាជឿជាក់ នៃការអភិរក្សការពារ គ្រប់ទីកន្លែង និងបន្តឃាត់ខ្លួនក្រុមព្រានព្រៃយកមកផ្តន្ទាទោសតាមច្បាប់។ តាមមន្ត្រីខាងអភិរក្សសត្វព្រៃ បានឲ្យដឹងថា ប្រភេទអាហារដែលវាស៊ីមានដូចជា ល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាដើម ហើយជាធម្មតាខ្ទីងចេញរកស៊ីនៅពេលព្រឹកព្រលឹម និងពេលល្ងាច។ ខ្ទីង ចូលចិត្តរស់នៅជាហ្វូង។ ចំពោះខ្ទីងញី អាចបង្កើតកូនបាន១ បន្ទាប់ពីពរពោះរយៈពេលពី៩ខែ រីឯកូនរបស់វាមានពណ៌ត្នោត រហូតដល់មានអាយុពី៤-៥ខែ ទើបក្លាយទៅជាពណ៌ខ្មៅ។ ខ្ទីងមានទម្ងន់ពី៥០០-១០០០គីឡូក្រាម។ ខ្ទីងឈ្មោលពេញវ័យមានកម្ពស់១,៨៥ ទៅ២ម៉ែត្រ រីឯញី១,៦០ម៉ែត្រ៕...
តំបន់ទេសចរណ៍ធម្មជាតិ ទើបរកឃើញនៅព្រៃភ្នំខ្នងផ្សារ នៅស្រុកឱរ៉ាល់ ខេត្កកំពង់ស្ពឺ

តំបន់ទេសចរណ៍ធម្មជាតិ ទើបរកឃើញនៅព្រៃភ្នំខ្នងផ្សារ នៅស្រុកឱរ៉ាល់ ខេត្កកំពង់ស្ពឺ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាពេលថ្មីៗនេះ បានបង្ហាញតំបន់ទេសចរណ៍ធម្មជាតិមួយកន្លែង នៅក្នុងស្រុកឪរ៉ាល់ ខេត្ដកំពង់ស្ពឺ ដែលមានឈ្មោះថា ខ្នងផ្សារ ហើយមានសក្តានុពលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត។ តំបន់ទេសចរណ៍ថ្មីនេះ គឺជាព្រៃភ្នំដ៏ធំមួយ ដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កង់ជើង ឃុំតាសាល ហើយជាទីតាំងប្រសព្វមុំបី ផ្សាភ្ជាប់ខេត្តចំនួនបី គឺខេត្តកោះកុង កំពុងស្ពឺ និងខេត្ដពោធិ៍សាត់។ តំបន់ខ្នងផ្សារ ជាតំបន់សម្បូរទៅដោយ ព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ ពយខ្នងផ្សា មានទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះ នាព្រឹកព្រលឹម និងមានអាកាសធាតុត្រជាក់  ចំណែកពេលល្ងាចវិញ មានទេសភាពថ្ងៃលិចពីលើខ្នងភ្នំផងដែរ៕...