ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលីបានទទួលមរណភាពនាវេលាម៉ោង ០២:១២នាទី ទៀបភ្លឺ ដោយជរាពាធនាថ្ងៃទី០៤ ខែឧសភានេះ

អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលីបានទទួលមរណភាពនាវេលាម៉ោង ០២:១២នាទី ទៀបភ្លឺ ដោយជរាពាធនាថ្ងៃទី០៤ ខែឧសភានេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលមរណភាព នាវេលាម៉ោង ០២:១២នាទី ទៀបភ្លឺ ដោយជរាពាធ នាថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងជន្មាយុ ៩៦ឆ្នាំ។  
លោកឧកញ៉ា ហ៊ួត ជា បើកសម្ពោធតំណាងសិទ្ធចែកចាយក្រុមហ៊ុននៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល

លោកឧកញ៉ា ហ៊ួត ជា បើកសម្ពោធតំណាងសិទ្ធចែកចាយក្រុមហ៊ុននៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា ហ៊ួត ជា បើកសម្ពោធតំណាងសិទ្ធចែកចា ខេត្តកណ្តាលធ្វើឡើងកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០ ២០នេះ។ ក្រុមហ៊ុនហ៊ួត ជា បានធ្វើការប្រគល់សិទ្ធចែកចាយថ្មីទៀតហើយ សាខាស្រុកកណ្តាលស្ទឹង ជូនដល់លោកស្រី ហ៊ួត គាម ដែលមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង ដៃគូរសហការ និងអតិថិជនជាច្រើន និងកាត់ខ្សែបូរសម្ពោធលក់ជាផ្លវការណ៍ដោយលោកអគ្គនាយកក្រុមហ៊ុនលោក ឧកញ្ញា ហ៊ួត ជា ចាប់ពីថ្ងៃនេះតទៅ។ លោកឧកញ៉ា  ហ៊ួត ជា   អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា បានមានប្រសាសន៍ថា ដោយសារការមើលឃើញថាវិស័យសំណង់កើនឡើងកាន់តែខ្លាំង ទោះបីជាស្ថានភា ការលក់កាន់តែខ្លាំងដដែល។​ លោកឧកញ៉ាបញ្ជាក់ថា ដោយយល់ពីតម្រូវការកាន់តែច្បាស់អតិថិជនកាន់តែមានភាពងាយស្រួលដោយមិនចាំបាច់ធ្វើដំណើរផ្លូវឆ្ងាយក្នុងការស្វែងរកផលិតផលដែលមានគុណភាព ព្រមទាំងសម្ភារៈសំណង់សំបូរបែប និងការផ្តល់ទំនុកចិត្តដល់អតិថិជនកាន់ខ្លាំងឡើង។ ទោះជាយ៉ាងណាក៏ដោយក្នុងកម្មវិធីសម្ពោធអតិថិជនអគ្គនាយកក្រុមហ៊ុនក៏មិនភ្លេចថែរក្...
ក្រុមហ៊ុន Apple ប្រកាសពីកំណើនប្រាក់ចំណូលតិចតួចកាលពីត្រីមាសទី១ឆ្នាំនេះ

ក្រុមហ៊ុន Apple ប្រកាសពីកំណើនប្រាក់ចំណូលតិចតួចកាលពីត្រីមាសទី១ឆ្នាំនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បានចុះផ្សាយថា ក្រុមហ៊ុន Apple Inc ដែលជាក្រុមហ៊ុនអេឡិចត្រូនិកដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក បានប្រកាសពីកំណើនៃប្រាក់ ចំណូលតិចតួចរបស់ខ្លួនកាលពីត្រីមាសទី០១នៃឆ្នាំ២០២០នេះ ទោះបីជាការលក់ផលិតផល ទូរស័ព្ទ iPhone បានធ្លាក់ចុះក៏ដោយ ។ លោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple Inc បានអោយដឹងថា ប្រាក់ ចំណូលរបស់ក្រុមហ៊ុននេះកាលពីត្រីមាសទី០១ មានចំនួនជាទឹកប្រាក់ប្រមាណ៥៨.៣ពាន់ លានដុល្លារ គីកើនឡើង១%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងទៅ ។ លោក Tim Cook បានបន្ថែមថា ក្រុមហ៊ុននេះ តែងតែទទួលបានកំណើននៃប្រាក់ ចំណូលក្នុងរង្វង់៤% ក្នុងមួយត្រីមាសក្នុងឆ្នាំកន្លងមក ដោយការលក់ផលិតផលទូរស័ព្ទដៃ ប៉ុន្តែនៅត្រីមាសទី០១ឆ្នាំនេះ ប្រាក់ចំណូលប្រចាំត្រីមាសបានធ្លាក់ចុះទាបដោយសារការឆ្លង រាលដាលនៃវីរុសCovid-19នៅជុំវិញពិភពលោក ៕...
អង្គការសហប្រជាជាតិបារម្ភពីពិភពលោកបែកបាក់ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងវីរុសCovid-19

អង្គការសហប្រជាជាតិបារម្ភពីពិភពលោកបែកបាក់ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងវីរុសCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោតេរ៉េស (Antonio Guterres) បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះប្រទេសមហាអំណាចពិភពលោក ដែលមិនបានរួមសាមគ្គីគ្នាក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងវិរុសCovid-19 ដែលកំពុងឆ្លងរាលដាលយ៉ាងខ្លាំងនៅជុំវិញពិភពលោក ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Premium Times របស់ប្រទេសនីហ្សេរីយ៉ា ។ ប្រទេសមហាអំណាចពិភពលោក គឺលោក អង់តូនីញ៉ូ ហ្គោតេរ៉េស ចង់សំដៅលើប្រទេសដែលជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ចិន បារាំង និងអង់គ្លេស ដែលមិនរួមកម្លាំងគ្នាឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃវីរុសCovid-19 ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃសុក្រ ទី០១ ខែមេសានេះ ការឆ្លងរាលដាលនៃវីរុសCovid-19សរុបនៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន ៣ ៣០៨ ៦៤៣ករណី មនុស្សចំនួន២៣៤ ១២៣នាក់បានបាត់បង់ជីវិត និងមនុស្សចំនួន ១ ០៤២ ៩៨១ន...
សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៤នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ខែឧសភាឆ្នាំ២០២០

សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៤នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ខែឧសភាឆ្នាំ២០២០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០
កូរ៉េខាងជើង បើកការស៊ើបអង្កេតលើការកាត់តរូបភាពពីលោក គីម ជុងអ៊ុន

កូរ៉េខាងជើង បើកការស៊ើបអង្កេតលើការកាត់តរូបភាពពីលោក គីម ជុងអ៊ុន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ New York Post បានចុះផ្សាយថា កូរ៉េខាងជើងកំពុងបើកការស៊ើប អង្កេតអំពីការកាត់តរូបភាព គឺរូបថតសន្លឹក និងរូបភាពវីដេអូជាដើម ដោយដាក់រូបភាពលោក គីម ជុងអ៊ុន ក្នុងមឈូស ដែលមានន័យថា លោក គីម ជុងអ៊ុន បានបាត់បង់ជីវិតទៅហើយ ។ មន្ត្រីកូរ៉េខាងជើង បានចាត់ទុកថា ការកាត់តរូបភាពមេដឹកនាំកំពូលដោយគ្មានការពិត បែបនេះ បានធ្វើអោយប៉ះ និងកិត្យានុភា គីម ជុងអ៊ុន ខណៈដែលមេដឹកនាំរូបនេះ នៅមានសុខភាពល្អ និងដឹកនាំកិច្ចការប្រទេសជាតិនៅឡើយ ។ សូមបញ្ជាក់ជូនថា ចាប់តាំងពីថ្ងៃទី១២ ខែមេសា រហូតដល់បច្ចុប្បន្ននេះ មានពាក្យចចាមអារ៉ាមបានលេចលឺយ៉ាងសុះសាយថា លោក គីម ជុងអ៊ុន មេដឹកនាំកំពូល កូរ៉េខាងជើងបានបាត់បង់ជីវិតហើយ ឬមានស្ថានភាពជំងឺយ៉ាងធ្ងន់ធ្ងរក្រោយពីវះកាត់សរសៃ ឈមបេះដូង ៕...
ទស្សនៈវិភាគ៖ ភាពក្រអឺតក្រទមរបស់អាមេរិក ទើបបង្កឲ្យមនុស្សស្លាប់ច្រើនជាងគេ ដោយសារកូវីដ១៩

ទស្សនៈវិភាគ៖ ភាពក្រអឺតក្រទមរបស់អាមេរិក ទើបបង្កឲ្យមនុស្សស្លាប់ច្រើនជាងគេ ដោយសារកូវីដ១៩

នយោបាយ, ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ទឹកដីសហរដ្ឋអាមេរិក គឺជាកន្លែងប្រមូលផ្តុំអ្នកវិទ្យាសាស្រ្ត និងអ្នកជំនាញលំដាប់កំពូលជាច្រើន ហើយមានមោទនភាពជ្រុលហួសចំពោះសមត្ថភាព និងធនធានរបស់ខ្លួន នៅស្ទើរពាសពេញពិភពលោក ដើម្បីពុះពារដោះស្រាយវិបត្តិសុខមាលភាពប្រជាពលរដ្ឋ។ ផ្ទុយទៅវិញ មនុស្សជាច្រើនកំពុងចោទសួរថា ហេតុអ្វីបានជាសហរដ្ឋអាមេរិក ដែលអាចជាគំរូគេក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ បែរជាខ្ជះខ្ជាយចំពោះសមត្ថភាពរបស់ខ្លួន ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសនេះទៅវិញ រហូតធ្វើឲ្យទឹកដីអាមេរិកក្លាយទៅជាប្រទេសរងគ្រោះខ្លាំងជាងគេ និងមានមនុស្សស្លាប់ច្រើនលើសគេ។ ចម្ងល់ខាងលើនេះ គឺមិនមានអ្វីស្រួលពន្យល់ច្បាស់ជាង ភាពក្រអឺតក្រទមឡើយ។ ទីភ្នាក់ងារព័ត៌មាន សិនហួររបស់ចិន បានបញ្ចេញទស្សនៈថា នៅក្នុងសន្ទស្សន៍ ស្តីពីសន្តិសុខសុខភាពសកល (Global Health Security) ដែលជាការវាយតម្លៃដ៏ទូលំទូលាយផ្នែកសន្តិសុខសុខភាព និងសមត្ថភាព ក្នុងចំណោម១៩៥ប្រទេ...
សម្តេចតេជោ”ឯកសារចាំបាច់បំផុតដែលត្រូវមានក្នុងពេលបើកបរ”

សម្តេចតេជោ”ឯកសារចាំបាច់បំផុតដែលត្រូវមានក្នុងពេលបើកបរ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្នុងពេលដែលសមត្ថកិច្ចកំពុងរឹតបន្តឹងសុវត្ថិភាពចរាច រណ៍ផ្លូវគោក សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយកចិត្តទុកដាក់ពិនិត្យរថយន្តរបស់ខ្លួនថាតើដល់ថ្ងៃឆៀកហើយឬនៅ? បើដល់ហើយត្រូវយកទៅឆៀកអោយបានទាន់ពេល ចៀសវាងការផាកពិន័យក្នុងពេលបើកបរ។ ព្រោះតម្រូវការឆៀកនេះគឺដើម្បីធានាសុវត្ថិភាពរថយន្តរបស់បងប្អូនក្នុងពេលបើកបរមិនបង្កគ្រថ្នាក់ផ្សេងៗ និងបង្កការបំពុលបរិស្ថានជាដើម។ ទន្ទឹមនឹងនេះដែរ បងប្អូនត្រូវមានប័ណ្ណបើកបរជាប់នឹងខ្លួនគ្រប់ពេលក្នុងពេលបើកបរ។ ប្រសិនបើប័ណ្ណបើកបរផុតកំណត់ គឺត្រូវបន្តសុពលភាពឡើងវិញ។ ហាមដាច់ខាតបញ្ជាយានយន្តនៅលើដងផ្លូវដោយគ្មានប័ណ្ណបើកបរ ឬប័ណ្ណបើកបរផុតកំណត់ដោយមិនបានបន្តអោយបានត្រឹមត្រូវតាមច្បាប់ ដែលអាចប្រឈមនឹងការផាកពិន័យធ្ងន់។ សូមជូនពរបងប្អូនជនរួមជាតិមានសុវត្ថិភាពក្នុងការបើក បរនៅទូទាំងប្រទេសហើយសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕...
កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងធ្លាក់ចុះទៅក្នុងកម្រិតទាបបំផុតនៅឆ្នាំនេះ

កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងធ្លាក់ចុះទៅក្នុងកម្រិតទាបបំផុតនៅឆ្នាំនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ការិយាល័យថវិកាសភារបស់សហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះ នឹងធ្លាក់ចុះទៅក្នុងកម្រិតទាបបំផុតនៅឆ្នាំ២០២០នេះ ដែលជាការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចមិនធ្លាប់មានក្នុងរយៈពេល១១ឆ្នាំកន្លងមកនេះ ដែលនេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។ ប្រភពដដែលបានបន្តថា ការប៉ាន់ប្រមាណនេះគឺផ្អែកទៅលើទិន្នន័យចុងក្រោយដែលបង្ហាញថា ផលិតផលសរុបក្នុងស្រុករបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ៤.៨%កាលពីត្រីមាសទី០១ឆ្នាំនេះ គឺនៅចន្លោះពីខែមករាដល់ខែមីនា ឆ្នាំ២០២០នេះ ។ ក្នុងរយៈពេលដូចគ្នានេះ ការវិនិយោគផ្នែកអាជីវកម្មនៅសហរដ្ឋអាមេរិក ក៏បានធ្លាក់ចុះ៨.៦%ផងដែរ ខណៈដែលការនាំចេញបានធ្លាក់ចុះ៨​.៧% ហើយផលិតផលសរុបក្នុងស្រុករបស់សហរដ្ឋអាមេរិកនៅត្រីមាសទី០២នេះ អាចនឹងធ្លាក់ចុះរហូតដល់៤០% ដែលជាការធ្លាក់ចុះទៅក្នុងកម្រិត​ទាបបំផុតចាប់តាំងពីឆ្នាំ១៩៤៧កន្លងមក ៕  ...
ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ផ្តល់អំណោយសប្បុរសធម៏ សម្រាប់ខែបួសរ៉ាម៉ាឌនជួនបងប្អូខ្មែរ និងរំលឹក កុំភ្លេចការពារខ្លួនពីជំងឺកូវីដ-១៩

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ផ្តល់អំណោយសប្បុរសធម៏ សម្រាប់ខែបួសរ៉ាម៉ាឌនជួនបងប្អូខ្មែរ និងរំលឹក កុំភ្លេចការពារខ្លួនពីជំងឺកូវីដ-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃទី៣០ មេសា ឆ្នាំ២០២០នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយនិងសាសនិកឥស្លាម ព្រមទាំងនាំយកនូវអំណោយសប្បុរសធម៏មួយ ចំនួនជាកញ្ចប់អាហារ សម្រាប់ទទួលទាន ក្នុងខែ បួសរ៉ាម៉ាឌន ជូនដល់សាសនិកឥស្លាមចំនួន១០០គ្រួសារ នៅ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ដែលក្នុងកញ្ចប់អំណោយរួមមាន៖ អង្ករ អំបិល ស្ករសរ ត្រីខ ភេសជ្ជ និងគ្រឿងទេសមួយចំនួនទៀត។ ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ជាមួយនឹងការអបអរសាទរ និងជូនពរបងប្អូនប្រជាពលរដ្ឋ ក្នុងពិធីបួសរ៉ាម៉ាឌន លោកក៏ បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឲ្យនៅតែបន្ត ថែ រក្សាអនាម័យ រស់នៅស្អាត និងអនុវត្ថរាល់វិធានការនានារបស់រាជរដ្ឋា​ភិបា​លកម្ពុជា ដែលបានដាក់ចេញក៏ដូចជាក្រសួងសុខាភិបាល ក្នុងការការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។ លោកទេសរដ្ឋមន្ដ្រីបន្ថែមថា៖ ទោះបីរយៈពេលចុងក្រោយនេះ ពុំមានក...