បម្រើបរទេស បន្ទោសបង្អាប់ជាតិកម្ពុជា ដោយអនុវត្តស្តង់ដាច្រើនដើម្បីលុយ
មួយរយៈពេលចុងក្រោយនេះភាពតានតឹងនៅអាមេរិចកាន់តែខ្លាំង ណាមួយជំងឺកូវីដ១៩បានឆ្លងដល់ប្រមាណ២ លាននាក់ ជាបន្ទុកបន្ថែមទៀតគឺ ការចេញធ្វើបាតុកម្មក្រោយពេលដែលប៉ូលីសបានយកជង្គង់សង្កត់ ក លោកចច ផ្លយ ជាជាតិអាមេរិចស្បែកខ្មៅរហូតដល់ដាច់ខ្យល់ស្លាប់ ទាំងលោកផ្លយ បានស្រែកជាច្រើនដងថា មិនអាចដកដង្ហើមបាន។
រឿងរ៉ាវទាំងនេះក៏ធ្វើអោយឃើញកាន់តែច្បាស់ នូវសារជាតិក្រុមអ្នកបំរើបរទេស ដែលតែងតែបន្ទោសបង្អាប់កម្ពុជាតាមរយៈមេក្រូបរទេស និយាយភាសាខ្មែរ។
ជាក់ស្តែង ជុន ច័ន្ទបុត្រ នៃវិទ្យុអាស៊ីសេរី និងប្រេដ អាដាម មេអង្គការសិទ្ធិមនុស្សមួយ ដែលតែងតែដើតួជាសេកនិយាយតាមការបង្ហាត់បង្រៀនបរទេសគេ បាននិយាយការពារអំពើហិង្សារបស់ប៉ូលិសអាមេរិកដែលបានដាក់ខ្នោះដៃ ហើយយកជើងសង្កត់កបុរសជនជាតិស្បែកខ្មៅរហូតដល់ស្លាប់នោះថា គ្មានភស្តុតាងដែលបញ្ជាក់ថា ជាបទបញ្ជាពីថ្នាក់លើទេ Sic។
ការនិយាយផ្សាយបែបនេះ គឺដើម្បីការពារប៉ូលិសអាមេរិកកុំឲ្យពាក់ព័ន្ធនឹងអំពើព្រៃផ្សៃសង្កត់ក...








