ប្រធានសភាពាណិជ្ជកម្មខេត្ពព្រះសីហនុនិងសប្បុរសជនចូលរួមបរិច្ចាគធនធានជួយដល់សាលាខេត្តប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19
ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដែលដឹកនាំ ដោយ លោកឧកញ៉ា វណ្ណ សុខហេង បានផ្តួចផ្តើមគំនិតគៀងគរសប្បុរសជនជាសមាជីក សភា និងសហការីទាំងអស់ចូលរួមនិងរាជរដ្ឋាភិបាលក្នុងគ្រាលំបាកនេះ និងសាលាខេត្តព្រះសីហនុ ដើម្បីប្រយុទ្ធប្រឆាំងនិងវីរុសកូវីដ ១៩ នេះផងដែរ។ ថវិការដែលលោកឧកញ៉ា វណ្ណ សុខហេង ប្រមូលបាននេះគឺបង្ហាញពីការដឹងគុណ ចំពោះរារដ្ឋាភិបាល ចំពោះមាតុភូមិកម្ពុជាយើង ដែលសម្តេចតេជោ នាយករដ្ឋមន្រ្តីបានធ្វើឲ្យកម្ពុជាមានសុខសន្តិភាពនិងការអភិវឌ្ឍន៍។
លោកឧកញ៉ា វណ្ណ សុខហេង ជាអ្នកជំនួញល្បីឈ្មោះ ក្នុងខេត្តព្រះសីហនុ គឺបានបរិច្ចាកមុនគេ នូវថវិកាផ្ទាល់ខ្លួនបួករួម និងសមាជិកជាច្រើនទៀត ដើម្បីផ្តល់ជូន ដល់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សម្រាប់ដោះស្រាយការងារក្នុងខេត្ត ដែលត្រូវចំណាយលើក្រុមការងារប្រឆាំងនិងវីរុសកូវីដ ១៩ នេះ ជូនប្រជាជនកម្ពុជា។
នេះជា បញ្ជីរាយនាមសប្បុរសជនចូល...








