ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណ លោកឧកញ៉ា លី ហួរ និងលោកជំទាវ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណ លោកឧកញ៉ា លី ហួរ និងលោកជំទាវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណ លោកឧកញ៉ា លី ហួរ និងលោកជំទាវ ដែលបានផ្តល់វិភាគទានជាមួយរាជរដ្ឋាភិបាលនូវទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លារអាមេរិក ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលវីរុសCovid-19 ដែលកំពុងបង្កការភ័យខ្លាចដល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋកម្ពុជា។
រកឃេីញអ្នកជំងឺ COVID-19 ៤ករណីបន្ថែមទៀត​ដូច្នេះសរុបទាំងអស់ចំនួន​ ៥១ករណី

រកឃេីញអ្នកជំងឺ COVID-19 ៤ករណីបន្ថែមទៀត​ដូច្នេះសរុបទាំងអស់ចំនួន​ ៥១ករណី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រហូតម៉ោង​ ១១​យប់ ថ្ងៃទី​ ២០​ មីនា​ ២០២០​ យេីងរកឃេីញអ្នកជំងឺ​ COVID-19 ៤ករណីបន្ថែមទៀត​ ដូច្នេះសរុបទាំងអស់ចំនួន​ ៥១ករណី​​ ។ សូមមេីលតារាងភ្ជាប់មកជាមួយនេះ​ : ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥
ធនាគារ អភិវឌ្ឍន៍ជនបទប្ដូរឈ្មោះថ្មីទៅជាធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម

ធនាគារ អភិវឌ្ឍន៍ជនបទប្ដូរឈ្មោះថ្មីទៅជាធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ធនាគារ អភិវឌ្ឍន៍ជនបទ ជូនដំណឹង ផ្លូវការ ពីការប្ដូរឈ្មោះ ថ្មីទៅជាធនាគារអភិវឌ្ឍន៍ ជនបទ និងកសិកម្ម។  
សម្តេចតេជោ ហ៊ុន សែន បានប្រកាសទទួលជំនួយពីសប្បុរសជន និងកំណត់ទីតាំងចំនួនពីរដើម្បីទទួលជំនួយពីសប្បុរសជន

សម្តេចតេជោ ហ៊ុន សែន បានប្រកាសទទួលជំនួយពីសប្បុរសជន និងកំណត់ទីតាំងចំនួនពីរដើម្បីទទួលជំនួយពីសប្បុរសជន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន បានប្រកាសទទួលជំនួយពីសប្បុរសជន និងកំណត់ទីតាំងចំនួនពីរដើម្បីទទួលជំនួយពីសប្បុរសជន ។ ទី១គឺគណៈកម្មការជាតិប្រយុទ្ធប្រឆាំងCovid-19 ដែលមានសម្តេចជាប្រធាន មានទីតាំងនៅក្រសួងសុខាភិបាល ។ ទី២-គឺខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានឯត្តម សេង ទៀង នាយករងខុទ្ទកាល័យមានលេខទូរស័ព្ទ 012 961 971
វៀត​​ណាមពន្យាពេលកិច្ចប្រជុំអាស៊ាន ដោយសារក្តីបារម្ភពីការឆ្លងរាលដាលនៃវីរុស Covid-19

វៀត​​ណាមពន្យាពេលកិច្ចប្រជុំអាស៊ាន ដោយសារក្តីបារម្ភពីការឆ្លងរាលដាលនៃវីរុស Covid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក ង្វៀន ស៊ួន ភុក (Ngyuen Xuan Phuc) នាយករដ្ឋមន្ត្រីរបស់ប្រទេសវៀតណាម បានប្រកាសនៅថ្ងៃសុក្រ ទី២០ ខែមីនានេះថា ប្រទេសនេះនឹងពន្យាពេលកិច្ចប្រជុំអាស៊ាននៅដើមខែមេសាឆ្នាំ២០២០នេះ ដែលវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះ ដោយសារក្តីបារម្ភពីការឆ្លងរាលដាលនៃវីរុស Covid-19 ដែលនេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។ លោក ង្វៀន ស៊ួន ភុក បានអោយដឹងថា មេដឹកនាំរបស់ប្រទេសនេះ បានផ្ញើលិខិតទៅកាន់បណ្តាមេដឹកនាំរបស់ប្រទេសជាសមាជិកអាស៊ានរួចហើយ រួមទាំងផ្ញើទៅជូនមេដកនាំក្នុងប្រទេសពាក់ព័ន្ធអំពីការពន្យាពេលនៃកិច្ចប្រជុំអាស៊ាននៅខែមេសាខាងមុខនេះ ។ សូមបញ្ជាក់ជូនថា ម៉ាឡេស៊ី គឺជាប្រទេសសមាជិកអាស៊ានឈានមុខគេ ដែលមានមនុស្សឆ្លងវីរុស Covid-19 ច្រើនជាងគេ ដែលមានរហូតដល់ជាង៥៥០ករណី ដែលជាបរិមាណច្រើនជាងប្រទេសនានានៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ៕...
កម្ពុជា-វៀតណាមបាន​​ដំណោះស្រាយហើយដោយឈរលើជម្រើសចំនួន៤

កម្ពុជា-វៀតណាមបាន​​ដំណោះស្រាយហើយដោយឈរលើជម្រើសចំនួន៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទំនិញចេញចូល កម្ពុជា វៀតណាម នៅតែធ្វើជាធម្មតា ដោយផ្អែកលើជម្រើសចំនួន ៤ ក្នុងនោះក៍ត្រូវតែមាន លក្ខខណ្ឌ មួយ គឺដូរតៃកុងរថយន្តនៅតំបន់ស ផងដែរ។ សមាគមរោងចក្រកាត់ ដេរកម្ពុជាបានបញ្ជាក់ នៅមុននេះបន្តិចថា ការដោះដូរទំនិញនៅព្រំដែន កម្ពុជា វៀតណាម បាវិត - ម៉ុកបៃ គឺមាន ដំណោះស្រាយហើយ ដោយឈរលើជម្រើស ចំនួន ៤គឺ ៖ ១) ដូរតៃកុងរថយន្តនៅតំបន់ស ២) ដូរក្បាលឡានអូសរ៉ឺម៉កសណ្តោង ៣) ដូរកុងតឺន័រ ៤) អនុញ្ញាតិអោយដឹកចូលដល់ផែរស្ងួត (តៃកុងឡានអាចត្រឡប់ចូលប្រទេសខ្លួនវិញដោយមិនជាប់ Quarantine) សូមបញ្ជាក់ដែរថា កំពង់ផែស្វយ័តក្រុងភ្នំពេញនៅថ្ងៃនេះបានប្រកាសថា កំពង់ផែនៅបន្តការងារអាជីវកម្ម ឬប្រតិបត្តិការជាប្រក្រតី ២៤ម៉ោង/៧ថ្ងែ ដោយពុំមានការផ្អាក ឬបិទសកម្មភាពអាជីវកម្មឡើយ ៕...
ចំនួនមនុស្សឆ្លងវីរុស Covid-19 កើនឡើងដល់ជិត២៣ម៉ឺននាក់នៅជុំវិញពិភពលោក

ចំនួនមនុស្សឆ្លងវីរុស Covid-19 កើនឡើងដល់ជិត២៣ម៉ឺននាក់នៅជុំវិញពិភពលោក

ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា ចំនួនមនុស្សឆ្លងវីរុស Covid-19 បានកើនឡើងដល់២២៩៤៣០នាក់ហើយនៅជុំវិញពិភពលោក គិតត្រឹមព្រឹកថ្ងៃសុក្រ ទី២០ ខែមីនានេះ ខណៈដែលចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងដល់៩៧៥៤នាក់ហើយដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះដែរ ប្រទេសអ៊ីតាលី បាននាំមុខគេនៅលើពិភពលោក ដែលមានការបាត់បង់ជីវិតមនុស្សច្រើនជាងគេ ដោយសារវីរុស Covid-19 ដែលមានចំនួនច្រើនជាងប្រទេសចិនទៅទៀត គឺនៅប្រទេសចិនមានមនុស្សស្លាប់ចំនួន៣២៤៥នាក់ ហើយអ៊ីតាលីមានមនុស្សស្លាប់រហូតដល់ចំនួន៣៤០៥នាក់។ ចំពោះអ្នកជំងឺវីរុស Covid-19 ចំនួន៨៤៦៤៩នាក់ បានជាសះស្បើយពីវីរុសនេះផងដែរនៅជុំវិញពិភពលោក ដែលភាគច្រើននៃអ្នកជាសះស្បើយ គឺនៅប្រទេសចិន និងត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ៕  ...
រកឃេីញអ្នកជំងឺ COVID-19 ១០ករណីបន្ថែមទៀត​

រកឃេីញអ្នកជំងឺ COVID-19 ១០ករណីបន្ថែមទៀត​

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
គិតត្រឹមថ្ងៃទី​ ១៩​ មីនា​ ២០២០​ យេីងរកឃេីញអ្នកជំងឺ​ COVID-19 ១០ករណីបន្ថែមទៀត​ ដូច្នេះសរុបទាំងអស់ចំនួន​ ៤៧ករណី​,​ ៤៤ករណី​នាំចូលពីប្រទេសក្រៅ​ ១ករណី​ប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុន​ និង២ករណីជាប្រពន្ធពីរនាក់ប៉ះពាល់ផ្ទាល់ជាមួយប្តីពីរនាក់មកពីបុណ្យសាសនាពីប្រទេសម៉ាឡេស៊ី ដែលរកឃេីញមានផ្ទុកវិជ្ជមាន​ COVID-19។ យេីងពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ​ តែលទ្ធភាពនឹងអាចកេីតមានឡេីង​ ។ សូមមេីលតារាងភ្ជាប់មកជាមួយនេះ​ : ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥...
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបសមាគមជប៉ុន-កម្ពុជា

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបសមាគមជប៉ុន-កម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួល ជួប លោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងសហការី ដើម្បីពិភាក្សាការ ងារនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។ ជាកិច្ចចាប់ផ្ដើម លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីផលប៉ះពាល់មួយចំនួនលើសេដ្ឋកិច្ចកម្ពុជា ដែលបង្កដោយជំងឺកូវីដ១៩ ជាពិសេសផលប៉ះពាល់ទៅលើរោងចក្រ និងកម្មករ។តែថ្មីៗនេះ វត្ថុធាតុដើមមួយចំនួនត្រូវបានបញ្ជូនមកដល់ដោយមិត្តចិន ហើយជាមួយនោះដែរ រោងចក្រមួយចំនួនក៏បានចាប់ផ្ដើមដំណើរការឡើងវិញ។ ក្រៅពីនោះកម្ពុជាក៏កំពុងតែរៀបចំយុទ្ធសាស្ត្រពង្រឹងវិស័យសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត រួមមានការធ្វើឲ្យប្រសើរឡើងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ផលិតកម្ម និងពិពិធកម្មទីផ្សារ និងផលិតផល។ លោក ហ្វូមីអាគី បានថ្លែងអំណរគុណ ចំពោះលោករដ្ឋមន្ត្រី ដែលបានទទួលជួបគណៈប្រតិភូរបស់សមាគមជប៉ុន-កម្ពុជា នាពេលនេះ ហើយបានជម្រាបជូនអំពីលទ្ធផលដ៏ល្អប្រសើរនៃដំណើ...
ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគសព្វព្រះរាជហឬទ័យចូលរួមជាមួយរាជរដ្ឋាភិបាល

ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគសព្វព្រះរាជហឬទ័យចូលរួមជាមួយរាជរដ្ឋាភិបាល

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ព្រះករុណាជា អម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ ព្រះរាជា ណាចក្រកម្ពុជា ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វ ព្រះរាជហឬទ័យ ចូលរួមជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នូវ ព្រះរាជទ្រព្យចំនួន ១០០.០០០USD(មួយរយពាន់ដុល្លាអាមេរិច) ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជាវិភាគទានចូលរួមបង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឺ COVID-19។...